navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារអេស៊ីលីដា បានទទួលពានរង្វាន់ជាធនាគារគំរូ ឆ្នាំ២០១៣
ធនាគារអេស៊ីលីដា បានទទួលពានរង្វាន់ជាធនាគារគំរូ ឆ្នាំ២០១៣ សម្រាប់ការបម្រើសេវាធនាគារតាមរយៈទូរស័ព្ទដៃ ពីស្ថាប័ន Celent
ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣
ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារដែលលោកអ្នកជឿទុកចិត្ត បានប្រកាសនាថ្ងៃនេះថា ធនាគារបានទទួលស្គាល់ពីស្ថាប័ន Celent ជាធនាគារគំរូឈានមុខគេក្នុងការចែកចាយ និងផ្តល់សេវាជូនអតិថិជនបានល្អបំផុត ជាមួយនឹងគំនិតច្នៃប្រឌិតក្នុងការបម្រើសេវាហិរញ្ញវត្ថុតាមរយៈទូរស័ព្ទដៃ គឺ សេវាអេស៊ីលីដាយូនីធី ។
ធនាគារគំរូឈានមុខគេក្នុងការចែកចាយ និងផ្តល់សេវាជូនអតិថិជនបានល្អបំផុត ដែលបានទទួលស្គាល់ដោយស្ថាប័ន Celent គឺត្រូវបានជ្រើសរើស ត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងដោយឯករាជ្យ ដោយក្រុមអ្នកវិភាគរបស់ស្ថាប័ន Celent ។ លក្ខខណ្ឌនៃការជ្រើសរើសធនាគារគំរូនេះ ផ្អែកលើកត្តាសំខាន់ៗដូចជា ៖ ជាធនាគារមានស្ថិរភាព និងរឹងមាំ, សេវាមានភាពងាយស្រួលសម្រាប់អតិថិជនប្រើប្រាស់, ការបម្រើសេវាដោយខ្លួនឯងដោយមិនចាំបាច់មកការិយាល័យធនាគារ, អតិថិជនអាចប្រើបានគ្រប់ទីកន្លែង, ផ្តល់ការគាំទ្រគ្រប់ពេលវេលា, សេវាមានច្រើនជម្រើស ។ល។ សម្រាប់ព័ត៌មានបន្ថែមពីការវាយតម្លៃនេះ សូមចុចទីនេះ ។
ធនាគារអេស៊ីលីដា បានបង្កើតសេវាអេស៊ីលីដាយូនីធីសម្រាប់អតិថិជន ក៏ដូចជាសាធារណជនទូទៅដែលពុំធ្លាប់ប្រើប្រាស់សេវាធនាគារ អាចប្រើប្រាស់សេវាអេស៊ីលីដាយូនីធីបាន ។ ដើម្បីចុះឈ្មោះប្រើប្រាស់សេវាអេស៊ីលីដាយូនីធី លោកអ្នកគ្រាន់តែបំពេញពាក្យស្នើសុំ ដោយភ្ជាប់មកជាមួយនូវទូរស័ព្ទដៃ លេខទូរស័ព្ទ ព្រមទាំងអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួន ។
ជាមួយសេវាអេស៊ីលីដាយូនីធី អតិថិជនអាចប្រើប្រាស់សេវាកម្មធនាគារអេស៊ីលីដា តាមរយៈទូរស័ព្ទដៃគ្រប់ប្រភេទ និងគ្រប់ប្រព័ន្ធ ដូចជា ៖ ផ្ទេរប្រាក់, ដកប្រាក់តាមការិយាល័យ ឬម៉ាស៊ីនអេធីអឹមរបស់ធនាគារអេស៊ីលីដា ដោយពុំចាំបាច់ប្រើប្រាស់កាតអេធីអឹម, ទូទាត់វិក្កយបត្រ, បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ និងពិនិត្យមើលព័ត៌មានគណនី បានគ្រប់ពេលវេលា ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ ។
អត្ថប្រយោជន៍ដែលទទួលបាន មិនត្រឹមតែធនាគារអេស៊ីលីដា ប៉ុណ្ណោះទេ ប៉ុន្តែចំពោះអតិថិជនក៏ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដែរ ជាពិសេសអតិថិជនដែលនៅតាមជនបទឆ្ងាយៗ ។ ធនាគារកំពុងកសាងយុទ្ធសាស្ត្រមូលដ្ឋានមួយដែលអាចសម្រួលដល់ការប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួល តាមរយៈវិធីសាស្ត្រ និងដំណោះស្រាយថ្មីៗជាច្រើនទៀត ។ មធ្យោបាយថ្មីៗនឹងទទួលបានឱកាសជោគជ័យជាច្រើន រីឯការវិនិយោគក៏ទទួលបានប្រាក់ចំណេញផងដែរ ។ ការផ្លាស់ប្តូរទៅរកភាពទាន់សម័យ និងប្រសិទ្ធភាពការងារ ជាមធ្យោបាយឆ្ពោះទៅកាន់ការផ្លាស់ប្តូរប្រព័ន្ធប្រើប្រាស់សេវាកម្មរវាងអតិថិជនជាមួយបច្ចេកវិជ្ជាថ្មី តាមរយៈការបម្រើសេវាហិរញ្ញវត្ថុតាមទូរស័ព្ទដៃ ជាមួយគំនិតច្នៃប្រឌិតខ្ពស់ និងយល់ច្បាស់ពីតម្រូវការរបស់អតិថិជន របស់ធនាគារអេស៊ីលីដា ។