www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​អបអរ​សាទរ​ខួប​មួយ​ឆ្នាំ ក្នុង​ការ​បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា

ពិធី​អបអរ​សាទរ​ខួប​មួយ​ឆ្នាំ ក្នុង​ការ​បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ឡើង​មាន​ប្រសាសន៍​អបអរ​សាទរ​ក្នុង​ពិធី​​ខួប​មួយ​ឆ្នាំ ក្នុង​ការ​បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា
បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ឡើង​មាន​ប្រសាសន៍​អបអរ​សាទរ​ក្នុង​ពិធី​​ខួប​មួយ​ឆ្នាំ ក្នុង​ការ​បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា
ថ្នាក់​គ្រប់គ្រង​ជាន់​ខ្ពស់​ធនាគារ​អេស៊ីលីដា និង​ព្រូដិនសល​កម្ពុជា ព្រម​ទាំង​ភ្ញៀវ​កិត្តិយស ចូល​រួម​ក្នុង​កម្មវិធី
ថ្នាក់​គ្រប់គ្រង​ជាន់​ខ្ពស់​ធនាគារ​អេស៊ីលីដា និង​ព្រូដិនសល​កម្ពុជា ព្រម​ទាំង​ភ្ញៀវ​កិត្តិយស ចូល​រួម​ក្នុង​កម្មវិធី

ថ្ងៃ​ទី១៣ ខែមករា ឆ្នាំ២០១៤

កាល​ពី​ល្ងាច​ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ ធនាគារ​អេស៊ីលីដា និង​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​មួយ​ឆ្នាំ ក្នុង​ការ​បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​គ្នា ។

នៅ​ក្នុង​ពិធី​ខួប​មួយ​ឆ្នាំ ក្នុង​ការ​បង្កើត​ភាព​ជា​ដៃ​គូ​នេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ដល់​អតិថិជន​ដែល​ទិញ​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត ពី​ក្រុមហ៊ុន​ព្រូដិនសល និង​អបអរ​សាទរ​ចំពោះ​សមិទ្ធផល​សម្រេច​បាន​យ៉ាង​ធំធេង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​នេះ ។

លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា តាមរយៈ​កិច្ច​សហ​ប្រតិបត្តិការ​នេះ ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា បាន​ចែក​រំលែក​បទពិសោធន៍ និង​ចំណេះ​ដឹង ស្តី​ពី​សេវាកម្ម​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដល់​បុគ្គលិក​ធនាគារ​អេស៊ីលីដា នៅ​តាម​បណ្តា​ការិយាល័យ និង​សាខា ហើយ​ធ្វើ​ឱ្យ​ធនាគារ​អេស៊ីលីដា និង​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា បម្រើ​សេវាកម្ម​ធានា​រ៉ាប់រង​អាយុ​ជីវិត​ដ៏​មាន​គុណភាព ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន និង​ធ្វើ​ឱ្យ​ពួក​គាត់ ពេញ​ចិត្ត​ចំពោះ​សេវាកម្ម​ធានា​រ៉ាប់រង​អាយុ​ជីវិត​បែប​នេះ ដែល​ពួក​គាត់​បាន​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ ។​

បណ្ឌិត អ៊ិន ចាន់នី បាន​បន្ថែម​ទៀត​ថា ភាព​ជោគជ័យ​នេះ រួម​ចំណែក​យ៉ាង​ធំធេង​ដល់​ការ​រីក​ចម្រើន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ធ្វើ​ឱ្យ​មាន​ប្រាក់​ចំណេញ​ដល់​ជិត ៧៨លាន​ដុល្លារ​អាមេរិក និង​មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន ២,៣ ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់​ឆ្នាំ២០១៣ ។ ធនាគារ​អេស៊ីលីដា មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ២៣៨​ការិយាល័យ គ្រប​ដណ្តប់​គ្រប់​ខេត្ត-រាជធានី នៃ​ព្រះរាជាណាចក្រ​កម្ពុជា, ៤១ការិយាល័យ នៅ​ប្រទេស​ឡាវ និង ៦ការិយាល័យ នៅ​ប្រទេស​មីយ៉ាន់ម៉ា ។ បច្ចុប្បន្ន ធនាគារ​អេស៊ីលីដា ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​លើ​គ្រប់​វិស័យ និង​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​បួន គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ និង​អេស៊ីលីដា មីក្រូហិរញ្ញវត្ថុ មីយ៉ានម៉ា ៕​

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៥៦៦ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖