www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ​អេស៊ីលីដា ​ប្រសិទ្ធពរ​ឆ្នាំ​ថ្មី-ឆ្នាំ​សកល ២០១៤

ធនាគារ​អេស៊ីលីដា ​ប្រសិទ្ធពរ​ឆ្នាំ​ថ្មី-ឆ្នាំ​សកល ២០១៤

ACLEDA Photo

ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០១៣

នៅ​ល្ងាច​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ធនាគារ​អេស៊ីលីដា ការិយាល័យ​កណ្តាល និង​គ្រប់​សាខា​ទាំងអស់​ទូទាំង​ប្រទេស បាន​ប្រារព្ធ​ពិធី​ប្រសិទ្ធពរ​ឆ្នាំ​ថ្មី-ឆ្នាំ​សកល ២០១៤ ដើម្បី​បង្ក​បរិយាកាស​សប្បាយ​រីករាយ និង​ថ្លែង​នូវ​អំណរគុណ ចំពោះ​ភាគហ៊ុនិក ក្រុមប្រឹក្សាភិបាល ទីប្រឹក្សា ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ត​ការងារ​ទទួល​បាន​លទ្ធផល​ល្អ​តាម​នាទី​រៀងៗ​ខ្លួន ប្រកបដោយ​គតិ​បណ្ឌិត​ស្ថិត​ក្នុង​ក្រមសីលធម៌ ទាំង​ចំណេះ​ដឹង និង​ជំនាញ យ៉ាង​មាន​ប្រសិទ្ធភាព ដែល​ធ្វើ​ឱ្យ​ផែនការ​អាជីវកម្ម​ធនាគារ​អេស៊ីលីដា​ទាំង​មូល ទទួល​បាន​នូវ​ជោគជ័យ​ជា​កុសល​យ៉ាង​ត្រចះត្រចង់ និង​ជាពិសេស​សូម​ថ្លែង​អំណរគុណ​ចំពោះ​ការ​គាំទ្រ​របស់​រាជរដ្ឋាភិបាល ដែល​មាន​ធនាគារ​ជាតិ​នៃ​កម្ពុជា ជា​អាណាព្យាបាល​ដ៏​ល្អ ព្រមទាំង​អតិថិជន​ដ៏​វៃឆ្លាត​ទាំងអស់ ដែល​តែងតែ​គាំទ្រ​ធនាគារ​អេស៊ីលីដា​តាំង​ពី​ដើម​រៀង​មក ។

ចាប់តាំងពី​ឆ្នាំ២០១៣ មកដល់​បច្ចុប្បន្ន គឺជា​ឆ្នាំ​ដែល​ធនាគារ​អេស៊ីលីដា ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​ធនាគារ​អេឡិចត្រូនិក ដែល​អាចទទួលបាន​អត្ថប្រយោជន៍​ពី​សេវាកម្ម​ហិរញ្ញវត្ថុ កាន់តែងាយស្រួល និង​ធ្វើឱ្យ​កាន់តែ​ប្រសើរ​ឡើង​ចម្បង​លើសគេ នូវ​គុណភាព​បម្រើ​សេវាកម្ម ក្នុង​ព្រះរាជាណាចក្រកម្ពុជា ។

ធនាគារ​អេស៊ីលីដា ត្រូវបាន​មហាជន​ទទួលស្គាល់​ថាជា "ប្រជាធនាគារ​ដែលលោក​អ្នក​ជឿ​ទុកចិត្ត" តាមរយៈការ​ផ្តល់​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​សម្បូរបែប​គ្រប់ប្រភេទ ដល់​គ្រប់មជ្ឈដ្ឋាន ទាំង​វិស័យ​សាធារណៈ និង​ឯកជន ។

នៅ​ក្នុង​ពិធី​ប្រសិទ្ធពរ​ឆ្នាំ​ថ្មី​នេះ ធនាគារ​ក៏​បាន​ប្រកាស​ពី​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ២០១៤ និង​ឆ្នាំ​បន្ត​បន្ទាប់​ដល់​បុគ្គលិក និង​ថ្នាក់​គ្រប់គ្រង​លំដាប់​ថ្នាក់​ទាំងអស់ ដើម្បី​ចូលរួម​អនុវត្ត​ឱ្យ​ទទួល​បាន​ជោគជ័យ​ដូច​ឆ្នាំ​មុនៗ​ដែរ ។ ផែនការ​យុទ្ធសាស្ត្រ​ទាំងនោះ មាន​ដូច​ខាងក្រោម ៖

  1. ប្រើប្រាស់​បទពិសោធន៍ ដែល​ទទួល​បាន​ពី​អាជីវកម្ម​ស្នូល​ខ្នាត​តូច​បំផុត និង​ខ្នាត​តូច ដើម្បី​អភិវឌ្ឍ "វប្បធម៌​លើ​ការ​បម្រើ​សេវា" របស់​យើង និង​បង្កើត​សេវាកម្ម​ទំនើប​ទាន់​សម័យ​តាម​តម្រូវការ និង​ការរីក​លូតលាស់​នៃ​ទីផ្សារ ។
  2. សហ​ប្រតិបត្តិការ​ជា​មួយ​ដៃគូ ដែល​មាន​ឯកទេស​សំខាន់ៗ​ធ្វើ​ឱ្យ​មាន​ការ​រីក​ចម្រើន​ជា​មួយ​គ្នា​ជា​លំដាប់ តាម​រយៈ​ជម្រើស​បណ្តល់​ពហុហិរញ្ញប្បទាន ។
  3. ACLEDA Photo
  4. ផ្តោត​ទៅ​លើ​ការពង្រីក​តម្លៃ​បន្ថែម​ថ្លៃ​សេវាកម្ម​មូលដ្ឋាន ដើម្បី​ឱ្យ​មាន​ចរន្ត​ចំណូល​ចម្រុះ និង​កាត់​បន្ថយ​មូលធន​ឯករាជ្យ និង​រួមបញ្ចូល​ទាំង​កម្រៃ​សេវា​ក្នុង​ការ​ផ្តល់​សេវា​កម្ម​ហិរញ្ញវត្ថុ​ជូន​វិស័យ​សាធារណៈ ។
  5. យក​ចិត្ត​ទុក​ដាក់​ក្នុង​ការវិនិយោគ​លើ​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ ដើម្បី​បង្កើត​ផលិតផល​និង​សេវាកម្ម​ធនាគារ និង​ហិរញ្ញវត្ថុ​ស្នូល​ឱ្យ​មាន​លក្ខណៈ​ជា​សកល ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន និង​អភិវឌ្ឍ​ប្រព័ន្ធ​បច្ចេកវិជ្ជា​ទាន់​សម័យ​ជា​និរន្តរ៍ ប្រកប​ដោយ​សក្តានុពល​ភាព​ប្រកួត​ប្រជែង​ក្នុង​លំដាប់​ជាតិ និង​អន្តរជាតិ ។
  6. ដោយ​វិនិយោគ​លើ​ប្រព័ន្ធ​បែងចែក​ចម្រុះ​គ្រប់​បែប​យ៉ាង ៖
    • ដើម្បី​ជំរុញ​ប្រសិទ្ធភាព​នៃ​ប្រតិបត្តិការ បង្កើន​ភាព​ងាយ​ស្រួល រក្សា​សុវត្ថិភាព​ជូន​អតិថិជន និង​ធនាគារ ព្រម​ទាំង​ទប់​ស្កាត់​នូវ​រាល់​ហានិភ័យ​ផ្សេងៗ​តាម​រយៈ​គោលការណ៍ និង​នីតិវិធី ។
    • ធ្វើ​ឱ្យ​ប្រសើរ​នូវ​ប្រព័ន្ធ​បែងចែក​សម្រាប់​ផលិតផល និង​សេវាកម្ម​នានា និង​ការ​បង្រួញ​ចរន្ត​ការងារ / ចរន្ត​ដំណើរការ​ដោយ​ផ្តោត​ទៅ​លើ​ការបែងចែក​ការងារ និង​ការ​ទទួល​ខុស​ត្រូវ បន្ទាប​សិទ្ធិ​អំណាច ទៅ​ថ្នាក់​គ្រប់គ្រង​ខាង​ជួរ​មុខ និង​បុគ្គលិក និង​កាត់​បន្ថយ​ការ​បំពេញ​ការងារ​ដោយ​ក្រដាស ដើម្បី​ធានា​នូវ​សេវាកម្ម​រហ័ស​ជូន​អតិថិជន ។
    • ធ្វើ​ឱ្យ​មាន​អតិបរិមាណ​ផលិតកម្ម ដោយ​អនុញ្ញាត​ឱ្យ​បុគ្គលិក​ផ្លាស់​ប្តូរ​មុខងារ​តួនាទី ។
  7. ស្វែងរក និង​សហការ​ជា​មួយ​ដៃគូ​ដែល​មាន​កិត្តិសព្ទ ដើម្បី​លើក​កម្ពស់​អាជីវកម្ម​ស្នូល ដែល​ជា​យុទ្ធសាស្ត្រ​របស់​ធនាគារ ឱ្យ​ទទួល​បាន​នូវ​តម្លៃ​បន្ថែម សម្រាប់​ជា​ឱកាស​បន្ថែម​ដល់​ការវិនិយោគ និង​បន្ត​កិច្ចការ​យុទ្ធសាស្ត្រ​ជា​មួយ​ភាគហ៊ុនិក ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ថ្មី និង​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត ។
  8. បន្ត​អភិវឌ្ឍ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំង​អស់ ឱ្យ​មាន​ជំហរ​រឹង​មាំ​ជា​មួយ​នឹង​អត្ថប្រយោជន៍​ប្រកួត​ប្រជែង​នៅ​ក្នុង​ទីផ្សារ​របស់​ពួក​គេ ព្រម​ទាំង​ស្វែងរក​ឱកាស​បង្កើត​បុត្រ​សម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​បន្ថែម​ទៀត ។
  9. ផ្សារ​ភ្ជាប់​ឱកាស​សេវាកម្ម​ទូទាត់ ដល់​ទីផ្សារ​មូលបត្រ សម្រាប់​ចំណូល​មូលដ្ឋាន​ពី​ប្រតិបត្តិការ​មូលបត្រ និង​ត្រៀម​បំពេញ​រាល់​តម្រូវការ ដើម្បី​ចុះ​បញ្ជី​ក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា​ក្នុង​ពេល​វេលា​ដែល​សមរម្យ ។
  10. បង្កើន​កម្រិត​ជីវភាព និង​សុខុមាលភាព ដើម្បី​សុភមង្គល​ជូន​កម្មករ​និយោជិត​គ្រប់​លំដាប់ ឱ្យ​ស្រប​តាម​វឌ្ឍនាការ​ទាន់​សម័យ​របស់​ធនាគារ និង​ការរីកចម្រើន​របស់​សង្គម​ជាតិ ។

ក្នុង​ឱកាស ឆ្នាំ​ថ្មី-ឆ្នាំ​សកល ២០១៤ នេះ នឹង​តទៅមុខ យើង​ខ្ញុំ​សូម​ជូនពរ​ដល់​លោក​អ្នក ​ព្រមទាំង​ក្រុមគ្រួសារ​ទាំងអស់ ទទួលបាន​នូវ​សេចក្តីសុខកាយ សប្បាយចិត្ត ចម្រើន​រុងរឿង​ជោគជ័យ ព្រមទាំង​ទទួល​បាន​ជោគជ័យ​ក្នុង​នាទី​ការងារ​និង​មុខ​ជំនួញ ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព​ដ៏ឧត្តុង្គ​ឧត្តម កុំបី​ឃ្លៀងឃ្លៀត​ឡើយ ៕​

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៩៥ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖