navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែមសុវត្ថិភាព និងភាពងាយស្រួលដល់ប្រតិបត្តិការគណនីរបស់អតិថិជន
ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែមសុវត្ថិភាព និងភាពងាយស្រួលដល់ប្រតិបត្តិការគណនីរបស់អតិថិជន
ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥
ឥឡូវនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាថ្មីទំនើប (ស្វ័យសេវា) ដើម្បីជួយបន្ថែមសុវត្ថិភាព និងភាពងាយស្រួលដល់ប្រតិបត្តិការគណនីរបស់អតិថិជន ទាក់ទងនឹងប្រតិបត្តិការសាច់ប្រាក់នៅតាមបញ្ជរបេឡា ដូចជាប្រតិបត្តិការដកប្រាក់ និងផ្ទេរប្រាក់ក្នុងស្រុក ។
ប្រព័ន្ធថ្មីនេះនឹងផ្តល់ភាពងាយស្រួលដល់អតិថិជន ដោយមិនចាំបាច់បំពេញឯកសារ ចំណេញពេលវេលា និងមានសុវត្ថិភាពខ្ពស់ទាក់ទងនឹងប្រតិបត្តិការសាច់ប្រាក់នៅតាមបញ្ជរបេឡា តាមរយៈស្នាមមេដៃរបស់អតិថិជនដែលបានបញ្ចូលក្នុងប្រព័ន្ធ ។ មិនត្រឹមតែប៉ុណ្ណោះ វានឹងជួយសម្រួលដល់ធនាគារក្នុងការកំណត់អត្តសញ្ញាណអតិថិជន ។
បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានអតិថិជនដាក់ប្រាក់បញ្ញើសន្សំ សរុបជាង ១.៥៣៥.៤០០ គណនី ដែលមានចំនួនស្មើនឹងជាង ២.៥៦២.៦៤៧.០០០ ដុល្លារអាមេរិក ។
ធនាគារ អេស៊ីលីដា តែងតែយកចិត្តទុកដាក់ស្តាប់ដំបូន្មានដ៏មានតម្លៃ និងខិតខំបំពេញតាមតម្រូវការរបស់អតិថិជន នូវផលិតផល-សេវាកម្មថ្មីៗប្រកបដោយសុវត្ថិភាពខ្ពស់ និងភាពងាយស្រួល ។