navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារអេស៊ីលីដា បើកសាខាថ្មីទី២៥៧ នៅចំការដូង
ធនាគារអេស៊ីលីដា បើកសាខាថ្មីទី២៥៧ នៅចំការដូង
ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥
ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយគុណភាព និងភាពងាយស្រួលឱ្យកាន់តែប្រសើរថែមទៀតជូនដល់អតិថិជនទាំងអស់ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយសូមជូនដំណឹងដល់អតិថិជន និងសាធារណជនឱ្យបានជ្រាបថា ធនាគារអេស៊ីលីដាបានបើកសាខាថ្មីទី២៥៧ ដែលមានទីតាំងនៅ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សាខាថ្មីនេះមានឈ្មោះថា សាខាចំការដូង ចាប់បម្រើជូនលោកអ្នកនូវសេវាកម្មធនាគារគ្រប់ប្រភេទ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
ភាពនៅជិតដើម្បីបម្រើលោកអ្នក គឺជាការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់បំផុតរបស់យើងខ្ញុំ ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយគុណភាព និងជឿជាក់សម្រាប់លោកអ្នក ។ ទោះជាលោកអ្នកនៅទីណាក៏ដោយ យើងខ្ញុំនៅទីនោះ រង់ចាំស្វាគមន៍បម្រើលោកអ្នកជានិច្ច ។
បច្ចុប្បន្នធនាគារ អេស៊ីលីដា ភីអិលស៊ី មានបណ្តាញប្រតិបត្តិការរហូតដល់ ២៥៧ សាខា ទូទាំងព្រះរាជាណាចក្រកម្ពុជា និង ៤១ ការិយាល័យនៅប្រទេសឡាវ និង ៦ ការិយាល័យនៅប្រទេសមីយ៉ាន់ម៉ា ដោយមានទ្រព្យសកម្មសរុប ចំនួនជាង ៣.៨៤៥ លានដុល្លារអាមេរិក សមតុល្យឥណទានសរុប ចំនួន ២.៣៥៦ លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុប ចំនួន ២.៥៧១ លានដុល្លារអាមេរិក ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា, និង អេស៊ីលីដា ប្រូភើធី អិលធីឌី ។
សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងការិយាល័យទំនាក់ទំនងអតិថិជន តាមរយៈទូរស័ព្ទលេខ ៖ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ បម្រើ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ ។