www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextប័ណ្ណសរសើរ​ចំពោះ​ស្នាដៃល្អ​ក្នុងការ​ទប់ស្កាត់​ការរីករាលដាល​មេរោគអេដស៍ និងជំងឺអេដស៍​នៅ​កន្លែង​ធ្វើការ ឆ្នាំ២០១៥

ប័ណ្ណសរសើរ​ចំពោះ​ស្នាដៃល្អ​ក្នុងការ​ទប់ស្កាត់​ការរីករាលដាល​មេរោគអេដស៍ និង​ជំងឺ​អេដស៍​​នៅ​កន្លែង​ធ្វើការ ឆ្នាំ២០១៥

ប័ណ្ណសរសើរ​ចំពោះ​ស្នាដៃល្អ​ក្នុងការ​ទប់ស្កាត់​ការរីករាលដាល​មេរោគអេដស៍ និងជំងឺអេដស៍​នៅ​កន្លែង​ធ្វើការ ឆ្នាំ២០១៥
ប័ណ្ណសរសើរ​ចំពោះ​ស្នាដៃល្អ​ក្នុងការ​ទប់ស្កាត់​ការរីករាលដាល​មេរោគអេដស៍ និងជំងឺអេដស៍​នៅ​កន្លែង​ធ្វើការ ឆ្នាំ២០១៥

ថ្ងៃ​ទី៥ ខែវិច្ឆិកា ឆ្នាំ​២០១៥

នា​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ ធនាគារអេស៊ីលីដា បាន​ទទួល​ប័ណ្ណសរសើរ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចំពោះ​ស្នាដៃល្អ​ក្នុងការងារ​ប្រយុទ្ធ​ទប់ស្កាត់​ការរីករាលដាល​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​កន្លែង​ធ្វើការ ឆ្នាំ​២០១៥ ។

ប័ណ្ណសរសើរនេះ​បានផ្តល់ជូន​សហគ្រាស/គ្រឹះស្ថាន​ចំនួន ១៦២គ្រឹះស្ថាន ដែលមាន​ស្នាដៃល្អ​ក្នុងការ​ទប់ស្កាត់​ការរាលដាល​មេរោគអេដស៍ និង​ជំងឺអេដស៍​នៅកន្លែង​ធ្វើការ សម្រាប់​ឆ្នាំ​២០១៥ ក្នុងនោះ​មានការិយាល័យ​កណ្តាល​របស់​ធនាគារអេស៊ីលីដា រួម​ទាំង​សាខា​របស់​ធនាគារ​អេស៊ីលីដា ចំនួន ៤៤ ទៀត ដែល​ទទួលបាន​ប័ណ្ណសរសើរ​នេះ ។

ដោយ​មើលឃើញ​នូវ​សារៈសំខាន់​នៃការ​លប់បំបាត់​ការរីករាលដាល​ជំងឺ​ឆ្លងរាតត្បាត​ទាំងឡាយ ជាពិសេស​គឺ​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍ ធនាគារ​អេស៊ីលីដា បាន​ចូលរួម និង​បន្ត​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លងដ៏កាចសាហាវ​ទាំងនោះ ដោយ​បង្កើត​គណៈកម្មាធិការ​មួយ​សម្រាប់​ទទួលខុសត្រូវ និង​ជួយ​គាំទ្រ​ដល់បុគ្គលិក​ដែលមាន​ជំងឺអេដស៍ ។

លើសពីនេះ​ទៅទៀត ធនាគារអេស៊ីលីដា​បានរៀបចំ​ឱ្យមាន​ថ្នាំសង្កូវ បន្ទប់​សម្រាក និង​ពិគ្រោះ​ជំងឺ​ ក្រោមការ​ត្រួតពិនិត្យ​ដោយ​លោកលោក​វេជ្ជបណ្ឌិត​ប្រចាំ​ធនាគារអេស៊ីលីដាមួយរូប និង​គិលានុបដ្ឋាយិកា​ពីររូប​ផងដែរ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៣៧៣ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖