navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីចម្រើនមង្គលអគារការិយាល័យថ្មី សាខាចំការដូង
ពិធីចម្រើនមង្គលអគារការិយាល័យថ្មី សាខាចំការដូង
ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥
នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត បានរៀបចំពិធីចម្រើនមង្គលអគារការិយាល័យថ្មី ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាចំការដូង ដែលជាសាខាទី២៥៧ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
គួរបញ្ជាក់ផងដែរថា ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាចំការដូង ដែលមានទីតាំងស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានទទួលអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការជាផ្លូវការពីធនាគារនៃកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ។
អគារថ្មីនេះបានសាងសង់ឡើងតាមស្តង់ដារធនាគារ និងមានសុវត្ថិភាពខ្ពស់ ដែលមានទីកន្លែងសម្រាប់បំពេញការងារប្រកបដោយផាសុកភាព ។ គោលបំណងក្នុងការបង្កើតសាខាចំការដូងនេះឡើង គឺដើម្បីពង្រីកបណ្តាញប្រតិបត្តិការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ឲ្យស្ថិតនៅជិតអតិថិជន និងសាធារណជន និងផ្តល់ភាពងាយស្រួលដល់សាធារណជនទូទៅ អាចប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុល្អបំផុតគ្រប់ប្រភេទរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ហើយក្នុងឆ្នាំ២០១៥ នេះធនាគារ អេស៊ីលីដា ភីអិលស៊ី មានផែនការពង្រីកបណ្តាញប្រតិបត្តិការរហូតដល់ ២៦០ សាខា ។
ការបង្កើតសាខាចំការដូងនេះ បានសបញ្ជាក់ឲ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការបម្រើសេវាកម្មជូនដល់អតិថិជន និងសាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍កាន់តែមានភាពងាយស្រួល និងបង្កើនទំនុកចិត្តកាន់តែខ្លាំងឡើងមកលើធនាគារ អេស៊ីលីដា ភីអិលស៊ី ជាប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត ហើយជាងនេះទៅទៀត ក៏បានបញ្ជាក់ផងដែរពីការរីកចម្រើនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រកបដោយចីរភាព ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត បានក្លាយជាធនាគារលំដាប់លេខមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ២០១០ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមានទិសដៅអភិវឌ្ឍសហគ្រាសខ្នាតតូច និងខ្នាតតូចបំផុតតាមរយៈការផ្តល់ឥណទាន ។ នៅខែតុលា ឆ្នាំ២០០០ ទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេសពីធនាគារជាតិនៃកម្ពុជា និងនៅឆ្នាំ២០០៣ ទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការជាធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា ។
បច្ចុប្បន្នធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតឱ្យមានអារ្យភាវូបនីយកម្មទាន់សម័យនូវសេវាកម្មហិរញ្ញវត្ថុអស់រយៈពេលជាង ២៣ឆ្នាំមកហើយ ដើម្បីបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជនទាំងវិស័យឯកជន និងវិស័យសាធារណៈ តាមរយៈបណ្តាញប្រតិបត្តិការរហូត ២៥៧ សាខា ទូទាំងព្រះរាជាណាចក្រកម្ពុជា និង ៤១ ការិយាល័យ នៅប្រទេសឡាវ និង ៦ ការិយាល័យនៅប្រទេសមីយ៉ាន់ម៉ា ដោយមានទ្រព្យសកម្មសរុបចំនួនជាង ៣.៨៥៧ លានដុល្លារអាមេរិក ឥណទានសរុប ចំនួន ២.៣៨២ លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុប ២.៦៣០ លានដុល្លារអាមេរិក នៅដំណាច់ខែតុលា ឆ្នាំ២០១៥ ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, ស្ថានប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និង អេស៊ីលីដា ប្រូភើធី អិលធីឌី ។
បណ្ឌិត សូ ផនណារី
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល ៖ phonnary@acledabank.com.kh
លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល ៖ visoth@acledabank.com.kh