www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextសារ​ប្រសិទ្ធពរ​ឆ្នាំថ្មី-ឆ្នាំ​សកល ២០១៦ របស់​ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

សារ​ប្រសិទ្ធពរ​ឆ្នាំថ្មី-ឆ្នាំ​សកល ២០១៦ របស់​ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ប័ណ្ណ​ជូនពរ​ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៦
ប័ណ្ណ​ជូនពរ​ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៦

កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាំងអស់ ជាទីគោរព​រាប់អាន​ដ៏​ខ្ពង់ខ្ពស់ និង​ជ្រាលជ្រៅ​បំផុត !

ក្នុង​ឱកាស ឆ្នាំថ្មី-ឆ្នាំ​សកល ២០១៦ ខ្ញុំ​សូម​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ និង​ថ្លែង​នូវ​អំណរគុណ​ដ៏​ស្មោះ​ស្ម័គ្រ​ឧត្ដុង្គ​ឧត្ដម​បំផុត ចំពោះ​ភាគហ៊ុនិក ក្រុមប្រឹក្សា​ភិបាល ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ទាំងអស់ ដែល​បាន​ចូល​រួម​អនុវត្ដ​ការងារ​ទទួល​បាន​លទ្ធផល​ល្អ តាម​នាទី​រៀងៗ​ខ្លួន ប្រកប​ដោយ​គតិបណ្ឌិត ស្ថិត​ក្នុង​ក្រម​សីលធម៌ ទាំង​ចំណេះដឹង និង​ជំនាញ​យ៉ាង​មាន​ប្រសិទ្ធភាព ដែល​ធ្វើ​ឲ្យ​ផែនការ​អាជីវកម្ម ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាំងមូល ទទួល​បាន​នូវ​ជោគជ័យ​ជា​កុសល​យ៉ាង​ត្រចះ​ត្រចង់ និង​ជា​ពិសេស សូម​ថ្លែង​អំណរគុណ​ចំពោះ​ការ​គាំទ្រ​របស់​រាជរដ្ឋាភិបាល ដែល​មាន​ធនាគារ​ជាតិ​នៃ​កម្ពុជា ជា​អាណាព្យាបាល និង​អតិថិជន​ជា​ទី​គោរព​ទាំង​អស់ ។

មក​ដល់​ពេល​បច្ចុប្បន្ន​នេះ មាន​រយៈពេល​ជិត​១០​ឆ្នាំ​ហើយ ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រើ​ប្រាស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធនាគារ​អេឡិច​ត្រូនិក ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​សេវាកម្ម​ហិរញ្ញវត្ថុ​កាន់តែ​ងាយ​ស្រួល និង​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​លើស​គេ នូវ​គុណភាព​បម្រើ​សេវាកម្ម ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​យុទ្ធសាស្ត្រ​សម្បូរ​បែប ។

នៅ​ចុង​ឆ្នាំ​២០១៥ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បង្កើត​បាន​នូវ​សមិទ្ធផល​ថ្មីៗ​ទាន់​សម័យ​បំផុត គឺ​អគារ​ថ្មី​ការិយាល័យ​កណ្តាល ដែល​មាន​លក្ខណៈ​ធំ​ទូលាយ និង​ប្រណិត​ជាង​មុន ។ ទាំង​នេះ​ជា​ភស្ដុតាង​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​រីក​ចម្រើន និង​ធំ​ធាត់​យ៉ាង​ឆាប់​រហ័ស ទាំង​ផ្នែក​ប្រតិបត្ដិការ ទាំង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ទាំង​ផ្នែក​ប្រសិទ្ធភាព​អាជីវកម្ម ជា​សក្ខីភាព​បង្ហាញ​ជូន​ដល់​អតិថិជន និង​សាធារណជន គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ ឲ្យ​កាន់តែ​មាន​ភាព​ជឿ​ជាក់ និង​ទំនុក​ចិត្ត​ខ្ពស់​មក​លើ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ វឌ្ឍនភាព​គ្រប់​វិស័យ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ពី​ការ​រីក​ចម្រើន ភាព​រឹងមាំ និង​ថែម​ទាំង​បាន​បង្ហាញ​ពី​ការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ស្រប​ពេល​ជាមួយ​សមាហរណ​កម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​ចុង​ឆ្នាំ​២០១៥ នេះ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវ​បាន​មហាជន​ទទួល​ស្គាល់​ថា​ជា "ប្រជា​ធនាគារ​ដែល​លោក អ្នក​ជឿ​ទុកចិត្ត" តាម​រយៈ​ការ​ផ្តល់​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​សម្បូរ​បែប​គ្រប់​ប្រភេទ ដល់​គ្រប់​មជ្ឈដ្ឋាន ទាំង​វិស័យ​សាធារណៈ និង​ឯកជន ។ ដូច្នេះ​យើង​ទាំងអស់​គ្នា បន្ត​ចូលរួម​អនុវត្ត​យ៉ាង​សកម្ម​នូវ​ផែនការ​យុទ្ធសាស្ត្រ​ដែល​មាន​ស្រាប់ និង​យុទ្ធសាស្ត្រ​ថ្មី ដូច​ខាង​ក្រោម ៖

បង្កើត និង​អភិវឌ្ឍ​សេវា​ហិរញ្ញប្បទាន​គម្រោង និង​សហហិរញ្ញប្បទាន ដោយ​មាន​គោលដៅ ដើម្បី​រីក​ចម្រើន​ជាមួយ​អតិថិជន​សំខាន់ៗ ដោយ​សហប្រតិបត្តិ​ការ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ដែល​មាន​ជំនាញ និង​ឯកទេស​ល្អ​បំផុត ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញប្បទាន​គម្រោង និង​សហហិរញ្ញប្បទាន បង្កើត​ឲ្យ​មាន​ចំណូល​កាន់តែ​ខ្ពស់ ។

អភិវឌ្ឍ​សេវា​ធនាគារ​អេឡិច​ត្រូនិក​តាម​ប្រព័ន្ធ​បច្ចេកវិជ្ជា​ហិរញ្ញវត្ថុ (FinTech) និង​ស្វ័យ​ប្រតិបត្តិការ (Branchless) ដោយ​មាន​គោលដៅ ដើម្បី​ពង្រីក​បណ្តាញ​ប្រតិបត្តិការ បង្កើន​ប្រសិទ្ធភាព​ប្រាក់​ចំណូល បង្កើន​កាលានុវត្តភាព​នៃ​ការ​លក់​ផលិតផល​ជា​កញ្ចប់ បម្រើ​អតិថិជន​គោល​ប្រកប​ដោយ​ភាព​ងាយស្រួល និង​មាន​ឧត្តមភាព​ក្នុង​ការ​ប្រកួត​​ប្រជែង ។

អភិវឌ្ឍ​សេវា​ឌីជីថល​ប៊ែង (Digital Banking-Mobile App) ធ្វើ​ឲ្យ​មាន​ប្រតិបត្តិការ​ជា​សកល តាម​រយៈ ប្រព័ន្ធ Biometric, CRM រួមផ្សំ​ជាមួយ​សេវាកម្ម​ហិរញ្ញវត្ថុ​ថ្មីៗ ដោយ​មាន​គោលដៅ​លើក​ស្ទួយ និង​គាំទ្រ​សេវា​ស័្វយ​ប្រតិបត្តិការ (Self-service) ប្រើប្រាស់​នូវ​បច្ចេក​វិជ្ជា​ទំនើប ប្រសិទ្ធភាព​ចំណាយ ពង្រីក​ធុរកិច្ច​ជា​សកល និង​ជួយ​គាំទ្រ​ដល់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ បង្កើន​ចំណូល បង្កើន​កាលានុវត្តភាព​នៃ​ការ​លក់​ផលិតផល​ជា​កញ្ចប់ បម្រើ​អតិថិជន​ដោយ​ភាព​ងាយស្រួល មាន​ឧត្តមភាព​ក្នុង​ការ​ប្រកួត​ប្រជែង ។

ក្នុង​ឱកាស ឆ្នាំ​ថ្មី-ឆ្នាំ​សកល ២០១៦ នេះ និង​តទៅមុខ សូម​ភាគហ៊ុនិក ក្រុមប្រឹក្សា​ភិបាល ថ្នាក់​គ្រប់គ្រង និង​សហការី​ព្រមទាំង​ក្រុម​គ្រួសារ​ទាំងអស់ ទទួល​បាន​នូវ​សេចក្តី​សុខកាយ សប្បាយ​ចិត្ត ចម្រើន រុងរឿង ជោគជ័យ​សិរីមង្គល​តរៀងទៅ ព្រមទាំង​សម្រេច​ផល​តាម​ផែនការ​យុទ្ធសាស្ត្រ ដែល​បាន​កំណត់ ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព​ដ៏​ឧត្តុង្គ​ឧត្តម កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ៕

ភ្នំពេញ ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥
ប្រធាននាយក​ប្រតិបត្តិ

បណ្ឌិត អ៊ិន ចាន់នី

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៣៨៤ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖