navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារអេស៊ីលីដា សាខាខេត្តបាត់ដំបងប្តូរទីតាំងថ្មី
ធនាគារអេស៊ីលីដា សាខាខេត្តបាត់ដំបងប្តូរទីតាំងថ្មី
ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦
ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយគុណភាព និងភាពងាយស្រួលឱ្យកាន់តែប្រសើរថែមទៀតជូនដល់អតិថិជនទាំងអស់ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយសូមជូនដំណឹងដល់អតិថិជន និងសាធារណជនឱ្យបានជ្រាបថា ធនាគារអេស៊ីលីដាសាខាខេត្តបាត់ដំបង បានប្តូរទីតាំងថ្មី ស្ថិតនៅផ្លូវលេខ៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សាខាខេត្តបាត់ដំបង ទីតាំងថ្មីនេះ ចាប់បម្រើជូនលោកអ្នកនូវសេវាកម្មធនាគារគ្រប់ប្រភេទ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
អគារទីតាំងថ្មីនេះបានសាងសង់ឡើងតាមស្ដង់ដារសាខារបស់ធនាគារអេស៊ីលីដា មានកំពស់៤ជាន់កន្លះ និងមានផ្ទៃក្រឡាសម្រាប់បំពេញការងារ និងសាលបម្រើអតិថិជនធំទូលាយ ។ អគារនេះសាងសង់តាមស្តង់ដារខ្ពស់ ដោយយកចិត្ដទុកដាក់ខ្លាំងលើការរក្សាសន្ដិសុខ កំណារពារអគ្គីភ័យ ការបម្រុងថាមពល ផាសុកភាព និងសុវត្ថិភាពការងារ ។
នេះជាព្រឹត្ដិការណ៍ដ៏ពិសេសមួយនៅក្នុងឆ្នាំនេះរបស់ធនាគារអេស៊ីលីដា សាខាខេត្ដខេត្តបាត់ដំបង ដែលបានបង្ហាញអំពីភាពរឹងមាំ ជាមួយការអភិវឌ្ឍឥតឈប់ឈរក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុកាន់តែលឿនរហ័សទាន់ចិត្ដជឿជាក់បាន និងមានសុវត្ថិភាពខ្ពស់ស្របតាមតម្រូវការរបស់អតិថិជនទាំងអស់ ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ ៖
លោក ញឹក សារ៉ន នាយកសាខាខេត្តបាត់ដំបង
ទូរស័ព្ទ: ០១២ ៩០០ ១០៣, ០១៥ ៩០០ ២២៨
អ៊ីម៉ែល: nhoeuk.saran@acledabank.com.kh
លោក គឹម ប៊ុនណា ប្រធានភ្នាក់ងារទីផ្សារសាខាខេត្តបាត់ដំបង
ទូរស័ព្ទ: ០១៥ ៩០០ ៦៤២
អ៊ីម៉ែល: bunnakim@acledabank.com.kh
អាសយដ្ឋាន: ផ្លូវលេខ៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ប្រអប់សំបុត្រលេខ: ១១៤៩
ទូរស័ព្ទ: ០៥៣ ៩៥៣ ១៧១ / ៩៥៣ ១៧២ / ៩៥៣ ១៧៤ / ៩៥៣ ១៧៥, ០១៥ ៩០០ ២២៩
អ៊ីម៉ែល: btb@acledabank.com.kh
SWIFT Code: ACLBKHPP