navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារអេស៊ីលីដា ជាប់ចំណាត់ថ្នាក់ជាធនាគារធំក្នុងតំបន់អាស៊ាន
ធនាគារអេស៊ីលីដា ជាប់ចំណាត់ថ្នាក់ជាធនាគារធំក្នុងតំបន់អាស៊ាន
ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦
យោងតាមតារាងចំណាត់ថ្នាក់របស់ The Banker Database ធនាគារអេស៊ីលីដាជាធនាគារតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលជាប់ចំណាត់ថ្នាក់ជាធនាគារធំមួយ ក្នុងចំណោមធនាគារធំៗទាំង១០០ នៅក្នុងតំបន់អាស៊ាន ។ ការធ្វើចំណាត់ថ្នាក់របស់ The Banker Database គឺយោងទៅលើ ដើមទុនថ្នាក់ទី១ (Tier 1 Capital) ទ្រព្យសកម្មសរុប និងប្រាក់ចំណេញមុនបង់ពន្ធរបស់ធនាគារ គិតត្រឹមដំណាច់ឆ្នាំ២០១៤ ។
គួរបញ្ជាក់ផងដែរថាដើមទុនថ្នាក់ទី១ របស់ធនាគារអេស៊ីលីដាកាលពីឆ្នាំ២០១៤ ស្មើ ៤២៣លានដុល្លារអាមេរិក និងឆ្នាំ២០១៥ ស្មើ ៥៣៨លានដុល្លារអាមេរិក ។ ទ្រព្យសកម្មសរុបកាលពីឆ្នាំ២០១៤ មានចំនួន ៣.១៣៩,៧៧ លានដុល្លារអាមេរិក និងឆ្នាំ២០១៥ មានចំនួន ៣.៨៨៥,៩៦ លានដុល្លារអាមេរិក ។ ចំណែកឯប្រាក់ចំណេញមុនបង់ពន្ធរបស់ធនាគារអេស៊ីលីដា កាលពីឆ្នាំ២០១៤ ស្មើ ១០២,០១ លានដុល្លារអាមេរិក និងឆ្នាំ២០១៥ ស្មើ ១៣២,៥៩ លានដុល្លារអាមេរិក ។
The Banker Database ជាផ្នែកមួយរបស់ទស្សនាវដ្តី The Banker ដែលបានបង្កើតឡើងដើម្បីធ្វើចំណាត់ថ្នាក់ធនាគារធំៗទូទាំងពិភពលោក ។ ការធ្វើចំណាច់ថ្នាក់របស់ The Banker Database អស់រយៈពេលជាង ៥ទសវត្សរ៍មកនេះ បានក្លាយជាខ្នាតគំរូមួយសម្រាប់វាស់ពីភាពខ្លាំងរបស់ធនាគារ ។