www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextអេស៊ីលីដា ទទួល​បាន​អាជ្ញា​ប័ណ្ណ​ឲ្យ​បើក​ការិយាល័យ​តំណាង នៅ​មីយ៉ាន់ម៉ា

អេស៊ីលីដា ទទួល​បាន​អាជ្ញា​ប័ណ្ណ​ឲ្យ​បើក​ការិយាល័យ​តំណាង នៅ​មីយ៉ាន់ម៉ា

ថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ​២០១៦

រាជធានី​ភ្នំពេញ ថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ២០១៦ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត និង​ជា​ធនាគារ​ពាណិជ្ជ​នាំ​មុខ​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ទទួល​អាជ្ញា​ប័ណ្ណ​ឲ្យ​បើក​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា ពី​ធនាគារ​កណ្តាល​មីយ៉ាន់ម៉ា ដែល​មាន​ទីតាំង​ស្ថិត​នៅ អគារ​លេខ​១៨៦(ប៊ី) ផ្លូវ​ស្វេកូងតាយ តំបន់​យ៉េតាសេ ក្រុងបាហាន យ៉ាំងកូង មីយ៉ាន់ម៉ា ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា​នេះ នឹង​ផ្តល់​ឲ្យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បម្រើ​ប្រតិបត្តិការ​ផ្សព្វផ្សាយ​ទីផ្សារ, ផ្តល់​ការ​ទំនាក់​ទំនង, និង​ផ្តល់​ឯកសារ​ពាក់​ព័ន្ធ​នឹង​គោល​ដៅ​អាជីវកម្ម ជូន​ដល់​អតិថិជន, ណែនាំ​ដល់​អតិថិជន​នៅ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា ឲ្យ​បាន​ស្គាល់​ពី​ប្រតិបត្តិការ​ធនាគារ, ត្រួត​ពិនិត្យ​និង​តាម​ដាន​ឥណទាន​ក្រៅ​ប្រទេស​ដែល​ធ្វើ​អនុប្បទាន​ដោយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ ការ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​នេះ នឹង​ធ្វើ​ឲ្យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឈាន​ទៅ​ជំហាន​បន្ទាប់​ចំពោះ​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ជា​មួយ​នឹង​លទ្ធផល​សម្រេច​ក្នុង​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា ដើម្បី​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ដើម្បី​ក្លាយ​ជា​ធនាគារ​នាំ​មុខ​ក្នុង​តំបន់ និង​ស្ថិត​ក្នុង​បរិបទ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ។

អំពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី

បច្ចុប្បន្ន​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​ឲ្យ​មាន​អារ្យ​ភាវូបនីយកម្ម​ទាន់​សម័យ​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ អស់​រយៈ​ពេល​ជាង ២៤ឆ្នាំ​មក​ហើយ ដើម្បី​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​ទាំង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ តាម​រយៈ​បណ្តាញ​ប្រតិបត្តិការ​ចំនួន ២៥៨ សាខា ទូទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា និង ៤១ ការិយាល័យ នៅ​ប្រទេស​ឡាវ និង ៦ ការិយាល័យ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ព្រម​ទាំង​មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៤.១៩០ លាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ២.៧៣៣ លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ២.៨៦៥ លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ខែមីនា ឆ្នាំ២០១៦ នេះ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ស្ថានប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និង អេស៊ីលីដា ប្រូភើធី អិលធីឌី ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទំនង​តាម​រយៈ

លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម និង​លេខា​ធិការ​ក្រុមហ៊ុន
អ៊ីម៉ែល ៖ visoth@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១២១ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖