navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី បើកសាខាថ្មីទី២៥៩ នៅស្រុកថាឡាបរិវ៉ាត់
ធនាគារ អេស៊ីលីដា ភីអិលស៊ី បើកសាខាថ្មីទី២៥៩ នៅស្រុកថាឡាបរិវ៉ាត់
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦
ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយគុណភាព និងភាពងាយស្រួលឱ្យកាន់តែប្រសើរថែមទៀតជូនដល់អតិថិជនទាំងអស់ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយសូមជូនដំណឹងដល់អតិថិជន និងសាធារណជនឱ្យបានជ្រាបថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបើកសាខាថ្មីទី២៥៩ "សាខាស្រុកថាឡាបរិវ៉ាត់-ឃុំសំអាង" ក្នុងខេត្តស្ទឹងត្រែង ។
សាខាស្រុកថាឡាបរិវ៉ាត់-ឃុំសំអាង នេះនឹងចាប់បម្រើជូនលោកអ្នកនូវសេវាកម្មធនាគារ ចាប់ពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នេះតទៅ ។
ភាពនៅជិតដើម្បីបម្រើលោកអ្នក គឺជាការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់បំផុតរបស់យើងខ្ញុំ ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយគុណភាព និងជឿជាក់សម្រាប់លោកអ្នក ។ ទោះជាលោកអ្នកនៅទីណាក៏ដោយ យើងខ្ញុំនៅទីនោះ រង់ចាំស្វាគមន៍បម្រើលោកអ្នកជានិច្ច ។
បច្ចុប្បន្នធនាគារ អេស៊ីលីដា ភីអិលស៊ី មានបណ្តាញប្រតិបត្តិការរហូតដល់ ២៥៨ សាខា ទូទាំងព្រះរាជាណាចក្រកម្ពុជា និង ៤១ ការិយាល័យនៅប្រទេសឡាវ និង ៦ ការិយាល័យនៅប្រទេសមីយ៉ាន់ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និង អេស៊ីលីដា ប្រូភើធី អិលធីឌី ។
សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងការិយាល័យទំនាក់ទំនងអតិថិជន តាមរយៈទូរស័ព្ទលេខ ៖ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ បម្រើ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ ។