www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

ធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

ACLEDA Photo
ACLEDA Photo

ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧

យោង​អាជ្ញា​ប័ណ្ណ​អចិន្ត្រៃយ៍​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី លេខ: ០៦ ចុះ​ថ្ងៃ​ទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ និង​ចំណុច​ទី៣ នៃ​មាត្រា​ទី២ នៃ​ច្បាប់​ស្តី​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​សេវា​អេស៊ីលីដា​យូនីធី កាល​ពី​ថ្ងៃ​ទី១៦ ខែកក្កដា ឆ្នាំ២០១០ ។ ចាប់​ពី​ពេល​នោះ​មក សេវា​អេស៊ីលីដា​យូនីធី ត្រូវ​បាន​អភិវឌ្ឍ និង​កែ​លម្អ​ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ងាយ​ស្រួល សុវត្ថិភាព​ខ្ពស់ ទំនើប ទាន់​សម័យ ដើម្បី​បំពេញ​តាម​សេចក្តី​ត្រូវ​ការ​របស់​អតិថិជន ។

អតិថិជន​និង​សាធារណជន​ទូទៅ​អាច​ទាញ​យក​កម្មវិធី អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ពី App Store សម្រាប់​ទូរស័ព្ទ iPhone និង Play Store សម្រាប់​ទូរស័ព្ទ​ផ្សេងៗ​ក្រៅ​ពី iPhone និង​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​ដោយ​ខ្លួន​ឯង​តាម​រយៈ​ទូរស័ព្ទ​ផ្ទាល់​ខ្លួន ចាប់​ពី​ថ្ងៃ​ទី២៥ ខែមេសា ឆ្នាំ២០១៧ នេះ​តទៅ ។

សម្រាប់​តម្រូវ​ការ​ប្រើ​ប្រាស់​សេវា​ធនាគារ និង​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ការិយាល័យ​ទំនាក់​ទំនង​អតិថិជន (បម្រើ​២៤ម៉ោង) ៖ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៦៥៦ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖