navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextការចូលរួមបរិច្ចាគឈាមរបស់កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី
ការចូលរួមបរិច្ចាគឈាមរបស់កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩
ថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់នៅការិយាល័យកណ្តាល និងនៅសាខាជុំវិញរាជធានីភ្នំពេញ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមពីគ្រប់មជ្ឈដ្ឋាន ។
ថ្ងៃនេះជាលើកទីប្រាំហើយ ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី បានបន្តចូលរួមចំណែកក្នុងសកម្មភាពសង្គម និងមនុស្សធម៌ ដើម្បីបំពេញតម្រូវការកង្វះឈាមដ៏មានសារៈសំខាន់ មួយនេះបន្ថែមទៀត តាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងទឹកចិត្តមនុស្សធម៌ពីកម្មករនិយោជិតធនាគារ អេស៊ីលីដា ភីអិលស៊ី ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ជាពិសេសសម្រាប់ជួយជីវិតមនុស្សដែលត្រូវការសង្គ្រោះបន្ទាន់ ។
ធនាគារ អេស៊ីលីដា សូមអំពាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសក្រុមយុវជនមេត្តាចូលរួមបរិច្ចាគឈាម ដើម្បីយកទៅជួយជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះពិតជាបានចូលរួមចំណែកយ៉ាងខ្លាំងលើការជួយសង្រ្គោះជីវិតមនុស្ស ។