navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី សហការជាមួយនឹងធនាគារជប៉ុន SMBC រៀបចំវេទិកាពិភាក្សាពីធនធានមនុស្ស និងសេវាធនាគារ
ធនាគារ អេស៊ីលីដា ភីអិលស៊ី សហការជាមួយនឹងធនាគារជប៉ុន SMBC រៀបចំវេទិកាពិភាក្សាពីធនធានមនុស្ស និងសេវាធនាគារ
ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩
នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារជប៉ុន SMBC បានសហការគ្នារៀបចំវេទិកាជួបជុំរវាងសាជីវកម្មជប៉ុន និងថ្នាក់ដឹកនាំរបស់ស្ថាប័នទាំងពីរ ដើម្បីពិភាក្សាអំពីកិច្ចការធនធានមនុស្ស និងសេវាកម្មធនាគារនៅក្នុងប្រទេសកម្ពុជា ។
នៅក្នុងវេទិកានេះក៏មានការចូលរួមពី បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងសាជីវកម្មជប៉ុន និងកម្ពុជាជាច្រើនទៀតផងដែរ ។
គួរបញ្ជាក់ផងដែរថា ធនាគារជប៉ុន SMBC ជាភាគហ៊ុនិកធំមួយរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលកាន់កាប់ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន ១៨,២៥% ។
SMBC បានវិនិយោគធនធានរបស់ខ្លួនយ៉ាងសកម្មក្នុងប្រទេសជាច្រើននៅតំបន់អាស៊ី ដែលមានសក្តានុពលរីកចម្រើនខ្លាំង ។ ដើម្បីផ្តល់ជូនអតិថិជនរបស់ធនាគារ អេស៊ីលីដា ទទួលបាននូវសេវាកម្មហិរញ្ញវត្ថុសមាហ័រណកម្មបានល្អប្រសើរ SMBC បានផ្តល់អ្នកជំនាញជាន់ខ្ពស់មកបម្រើការជាទីប្រឹក្សានៅក្នុងផ្នែកសាជីវកម្មអន្តរជាតិរបស់ធនាគារ អេស៊ីលីដា ចាប់តាំងពីឆ្នាំ២០១៣ មក ។