www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextកម្មវិធី​សិក្ខា​សាលា ស្តីពី "ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រោង​នឹង​បោះ​ផ្សាយ​លក់​មូលបត្រកម្ម​សិទ្ធិ​ជា​សាធារណៈ"

កម្មវិធី​សិក្ខា​សាលា ស្តីពី "ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រោង​នឹង​បោះ​ផ្សាយ​លក់​មូលបត្រកម្ម​សិទ្ធិ​ជា​សាធារណៈ"

ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០

ACLEDA Photo

នា​ថ្ងៃ​ទី១០ ខែមករា ឆ្នាំ២០២០ នេះ ធនាគារ អេស៊ីលីដា បាន​រៀបចំ​កម្មវិធី​សិក្ខា​សាលា ស្តីពី "ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រោង​នឹង​បោះ​ផ្សាយ​លក់​មូលបត្រកម្ម​សិទ្ធិ​ជា​សាធារណៈ" ។

ឯកសារ​សិក្ខាសាលា ៖ www.acledabank.com.kh/kh/khm/listing-seminar

ACLEDA Photo

កាលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ទទួល​លិខិត​ពី ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​អនុញ្ញាត​ឲ្យ​ធនាគារ​បន្ត​គម្រោង​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​ទី​មួយ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ចុះ​បញ្ជី​លក់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា (ផ.ម.ក)។ ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើក​ដំបូង​ជា​សាធារណៈ (IPO) បង្កើត​បាន​នូវ​សករាជ​ថ្មី​នៃ​ប្រវត្តិ​ជោគជ័យ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

ACLEDA Photo

នេះ​គឺ​ជា​ឱកាស​ដ៏​ពិសេស​មួយ​សម្រាប់​សាធារណជន ក្នុង​ការ​ចូល​រួម​វិនិយោគ​ជា​មួយ​ធនាគារ ដើម្បី​ក្លាយ​ជា​ភាគហ៊ុនិក​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី រំពឹង​ថា​នឹង​ចុះ​បញ្ជី​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា នា​ពេល​ឆាប់ៗ​នេះ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៨៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖