navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextផ្ទេរប្រាក់ទៅគណនីវីង តាមរយៈអេស៊ីលីដាទាន់ចិត្ត
ផ្ទេរប្រាក់ទៅគណនីវីង តាមរយៈអេស៊ីលីដាទាន់ចិត្ត
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០
ឥឡូវនេះលោកអ្នកអាចផ្ទេរប្រាក់ (ពីគណនីធនាគារ ឬគណនីទាន់ចិត្ត) ទៅគណនីវីង តាមរយៈសេវាអេស៊ីលីដាទាន់ចិត្ត បានយ៉ាងងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ ។
លោកអ្នកអាចផ្ទេរជាប្រាក់រៀល ឬដុល្លារអាមេរិក ហើយប្រព័ន្ធនឹងប្តូរប្រាក់ស្វ័យប្រវត្តិ ប្រសិនបើរូបិយប័ណ្ណនៃគណនីរបស់អ្នកទទួលខុសពីរូបិយប័ណ្ណរបស់គណនីដែលផ្ទេរចេញ ។
របៀបផ្ទេរប្រាក់ ពីគណនីធនាគារ ឬគណនីទាន់ចិត្ត ទៅគណនីវីង តាមរយៈសេវាអេស៊ីលីដាទាន់ចិត្ត ដូចខាងក្រោម ៖
- ចូលកម្មវិធីអេស៊ីលីដាទាន់ចិត្ត (Login)
- ជ្រើសរើសម៉ីនុយ "ផ្ទេរប្រាក់ / Transfer"
- ជ្រើសរើសម៉ីនុយ "ទៅដៃគូទូទាត់ / To PSP (PSI)"
- ជ្រើសរើសស្ថាប័នដៃគូ (Wing)
- បញ្ចូលព័ត៌មាន ៖
- ជ្រើសរើសគណនីផ្ទេរចេញ
- បញ្ចូលលេខគណនីវីង របស់អ្នកទទួល
- បញ្ចូលចំនួនទឹកប្រាក់ផ្ទេរ
- ជ្រើសរើសគោលបំណងផ្ទេរ
- ចុចលើម៉ីនុយ "យល់ព្រម"
- ផ្ទៀងផ្ទាត់ព័ត៌មានផ្ទេរប្រាក់ឡើងវិញ
- ចុចលើម៉ីនុយ "យល់ព្រម"