navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextបង់ថ្លៃសំរាម និងសំណល់រឹង ក្នុងរាជធានីភ្នំពេញ
បង់ថ្លៃសំរាម និងសំណល់រឹង ក្នុងរាជធានីភ្នំពេញ
ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០
លោកអ្នកអាចបង់ថ្លៃសំរាម និងសំណល់រឹង ក្នុងរាជធានីភ្នំពេញ តាមរយៈ អេស៊ីលីដាទាន់ចិត្ត និងបញ្ជរធនាគារ អេស៊ីលីដា ដោយប្រើប្រាស់លេខសម្គាល់អតិថិជន (ID) ដូចនៅក្នុងវិក្កយបត្រអគ្គិសនីរបស់លោកអ្នក ។
លោកអ្នកអាចបង់ថ្លៃសំរាម និងសំណល់រឹង ក្នុងរាជធានីភ្នំពេញ នៅរៀងរាល់ថ្ងៃទី១ ដល់ ទី១៥ នៃខែនីមួយៗ ចាប់ខែកុម្ភៈ ឆ្នាំ២០២០ តទៅ ។
សូមពិនិត្យមើលរបៀបទូទាត់ថ្លៃសំរាម និងសំណល់រឹង ក្នុងរាជធានីភ្នំពេញ តាមរយៈអេស៊ីលីដាទាន់ចិត្ត និងបញ្ជរធនាគារ អេស៊ីលីដា ដូចខាងក្រោម ៖
ទូទាត់តាមរយៈ អេស៊ីលីដាទាន់ចិត្ត
- ចូលប្រើសេវា (Login)
- ជ្រើសរើសម៉ឺនុយ "ទូទាត់វិក្កយបត្រ"
- ជ្រើសរើស "រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង"
- ជ្រើសរើសគណនីផ្ទេរចេញ
- បញ្ចូលលេខសំគាល់អតិថិជន (ID) ដែលមាននៅក្នុងវិក្កយបត្រអគ្គិសនីរបស់លោកអ្នក
- ជ្រើសរើសប៊ូតុង "យល់ព្រម"
- ផ្ទៀងផ្ទាត់ប្រតិបត្តិការ (លេខគណនី លេខសំគាល់អតិថិជន ចំនួនទឹកប្រាក់ត្រូវទូទាត់ ។ល។)
- ជ្រើសរើសប៊ូតុង "ទូទាត់"
ទូទាត់នៅបញ្ជរធនាគារ អេស៊ីលីដា
លោកអ្នកក៏អាចបង់ថ្លៃសំរាម និងសំណល់រឹង នៅតាមសាខារបស់ធនាគារ អេស៊ីលីដា នៅរៀងរាល់ថ្ងៃទី១ ដល់ទី១៥ នៃខែនីមួយៗ ដោយលោកអ្នកគ្រាន់តែយកវិក្កយបត្រអគ្គិសនី មកជាមួយ ។