www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextផ្ទេរ​ប្រាក់​ទៅ​ធនាគារ​ដៃគូ ឬ​លេខ​ទូរស័ព្ទ​ដៃ តាម​រយៈ​អេស៊ីលីដា​ម៉ូបាល

ផ្ទេរ​ប្រាក់​ទៅ​ធនាគារ​ដៃគូ ឬ​លេខ​ទូរស័ព្ទ​ដៃ តាម​រយៈ​អេស៊ីលីដា​ម៉ូបាល

ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០

ACLEDA Photo

អេស៊ីលីដា​ម៉ូបាល! លោក​អ្នក​អាច​ផ្ទេរ​ប្រាក់​ពី​គណនី​ធនាគារ អេស៊ីលីដា ទៅ​ធនាគារ​ដៃគូ ឬ​លេខ​ទូរស័ព្ទដៃ តាម​ប្រព័ន្ធ Retail Pay ។

សូម​ធ្វើ​បច្ចុប្បន្នកម្ម (Update) កម្មវិធី​អេស៊ីលីដា​ទាន់ចិត្ត នៅ​ក្នុង​ទូរស័ព្ទដៃ​របស់​លោក​អ្នក ដើម្បី​អាច​ប្រើ​ប្រព័ន្ធ Retail Pay នេះ​បាន ។

សូម​ពិនិត្យ​ពី​របៀប​ផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ Retail Pay នេះ ដូច​ខាង​ក្រោម ៖

  1. ចូល​កម្មវិធី​អេស៊ីលីដា​ម៉ូបាល នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក
  2. ជ្រើសរើស​ម៉ឺនុយ "ផ្ទេរ​ប្រាក់"
  3. សូម​ស្កែន ស្នាម​ម្រាម​ដៃ ឬ​ផ្ទៃ​មុខ ឬបញ្ចូល​លេខ​សម្ងាត់ ដើម្បី​ចូល​ប្រើ​សេវា
  4. ជ្រើសរើស "ផ្ទេរទៅ​ធនាគារ​ក្នុង​ស្រុក​តាម Retail Pay"
  5. ជ្រើសរើស "ទៅ​គណនី​ធនាគារ" ឬ "ទៅ​លេខ​ទូរស័ព្ទ"
    • ទៅ​គណនី​ធនាគារ ៖
      • ជ្រើស​រើស​ធនាគារ​អ្នក​ទទួល​ផល
      • បញ្ចូល​ព័ត៌មាន​ផ្ទេរ​ប្រាក់៖ ជ្រើសរើស​គណនី​ផ្ទេរ​ចេញ, បញ្ចូល​លេខ​គណនី​អ្នក​ទទួល​ផល, ជ្រើសរើស​ប្រភេទ​ប្រាក់​ផ្ទេរ, បញ្ចូល​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ផ្ទេរ, និង​ជ្រើសរើស​គោល​បំណង​ផ្ទេរ
    • ទៅ​លេខ​ទូរស័ព្ទ ៖ ជ្រើសរើស​គណនី​ផ្ទេរ​ចេញ, បញ្ចូល​ឈ្មោះ​អ្នក​ទទួល, លេខ​ទូរស័ព្ទ​អ្នក​ទទួល, ជ្រើសរើស​ប្រភេទ​ប្រាក់​ផ្ទេរ, បញ្ចូល​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ផ្ទេរ, និង​ជ្រើសរើស​​គោល​បំណងផ្ទេរ
  6. ជ្រើសរើស​ប៊ូតុង "យល់ព្រម"
  7. ផ្ទៀងផ្ទាត់​ប្រតិបត្តិការ (លេខ​គណនី​ផ្ទេរ​ចេញ, ឈ្មោះ​ធនាគារ​ទទួល​ផល/ឈ្មោះ​អ្នក​ទទួល, លេខ​គណនី​អ្នក​ទទួល​ផល/លេខ​ទូរស័ព្ទ​អ្នក​ទទួល, ចំនួន​ទឹក​ប្រាក់​ផ្ទេរ ។ល។)
  8. ជ្រើសរើស​ប៊ូតុង "យល់​ព្រម"

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៧៨០ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖