www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារជាតិនៃកម្ពុជា ជ្រើសរើសធនាគារ អេស៊ីលីដា ធ្វើជាធនាគារសម្រាប់តភ្ជាប់គម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ រវាងកម្ពុជា និងសិង្ហបុរី

ធនាគារជាតិនៃកម្ពុជា ជ្រើសរើសធនាគារ អេស៊ីលីដា ធ្វើជាធនាគារសម្រាប់តភ្ជាប់គម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ រវាងកម្ពុជា និងសិង្ហបុរី

ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤

ACLEDA Photo

កាលពីថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានប្រកាសដាក់ឱ្យដំណើរការ គម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor – FTC) រវាងកម្ពុជា និងសិង្ហបុរី នៅវិមានរដ្ឋាភិបាល Istana នៃប្រទេសសិង្ហបុរី។

ព្រឹត្តិការណ៍ដាក់ឱ្យដំណើរការ FTC នេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ក្នុងដំណើរបំពេញទស្សនកិច្ច ផ្លូវការរបស់សម្តេចធិបតី ទៅកាន់សាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨ ដល់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

ACLEDA Photo

សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា និងសិង្ហបុរី ត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលបានអត្ថប្រយោជន៍ពីបរិយាកាសពាណិជ្ជកម្មឆ្លងព្រំដែនកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។ ច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) ដែលបានបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ២០២៣ ក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ឥឡូវនេះបានដំណើរការពេញលេញនៅក្នុងដំណាក់កាលសាកល្បងដំបូងរបស់ខ្លួន ដែលដំណើរការដោយហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ Proxtera។

ថ្នាល FTC ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុនរវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា និងសិង្ហបុរី ដែលជាសមាជិកចូលរួមក្នុងគម្រោង ដើម្បីមានលទ្ធភាពប្រើប្រាស់ទិន្នន័យសហគ្រាសធុនតូចនិងមធ្យម នៅប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយភាពងាយស្រួល ក្នុងការវាយតម្លៃឥណទានប្រសើរជាងមុន និងបង្កើនល្បឿនក្នុង ការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសទាំងនោះ សំដៅជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់ សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី។ ថ្នាល FTC ត្រូវបានអភិវឌ្ឍឡើង និងគ្រប់គ្រងដោយក្រុមហ៊ុន Proxtera Pte Ltd

ACLEDA Photo

លោកស្រី ម៉ារ អមរា ប្រធាននាយកប្រតិបត្តិស្តីទី របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា "ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាពដែលបានចូលរួមក្នុងគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) រវាងធនាគារជាតិនៃកម្ពុជា (NBC) និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS)។ គម្រោងនេះផ្តល់នូវជម្រើសដល់អតិថិជនសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា និងសិង្ហបុរី ដែលនឹងផ្តល់លទ្ធភាពសហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានបរិយាកាសពាណិជ្ជកម្មឆ្លងដែនទេ្វភាគីកាន់តែងាយស្រួល និងមានប្រសិទ្ធភាព ហើយសហគ្រាសធុនតូច និងមធ្យម នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ព្រមទាំងឱកាសសម្រាប់ការពង្រីកបណ្តាញសកល"។

ACLEDA Photo

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៨៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖