www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា សហប្រតិបត្តិការជាមួយ អគ្គលេខាធិកាដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល លើការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ធនាគារ អេស៊ីលីដា សហប្រតិបត្តិការជាមួយ អគ្គលេខាធិកាដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល លើការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤

ACLEDA Photo

រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ធនាគារ អេស៊ីលីដា" ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយអគ្គលេខាធិកាដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ស្តីពីកិច្ចសហប្រតិបត្តិការលើការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អនុស្សរណៈ នៃការយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ACLEDA Photo

គោលបំណងនៃកិច្ចសហប្រតិបត្តិការរួមគ្នានេះ ដើម្បីជំរុញ និងការគាំទ្រការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមរយៈថ្នាលឌីធីថល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយធ្វើឡើងឈរលើគោលការណ៍ស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ ឬគំរាមកំហែង និងសហការផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ អំពីការចុះឈ្មោះឱ្យបានទូលំទូលាយ ទាំងយន្តការអហ្វឡាញ (offline) និងអនឡាញ (online)។

កិច្ចសហប្រតិបត្តិការនេះផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍនៃប្រព័ន្ធបច្ចេកវិទ្យា និងផ្ដល់ភាពងាយស្រួល ឆាប់រហ័ស ក្នុងការប្រមូលទិន្នន័យពាក់ព័ន្ធនឹងអ្នកប្រកបអាជីវកម្ម ឬមុខរបរ ឬការងារ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលធនាគារត្រូវបញ្ចូលព័ត៌មានដែលទទួលបានពីអតិថិជន និងសាធារណជនទៅក្នុងប្រព័ន្ធថ្នាលឌីជីថល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាឱ្យការបម្រើសេវាកម្មបញ្ចូលព័ត៌មានក្នុងថ្នាលឌីជីថល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដំណើរការដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។

ACLEDA Photo

ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬបុគ្គលស្វ័យនិយោជន៍នេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត និងមានមធ្យោបាយងាយស្រួលជាច្រើនសម្រាប់ការចុះឈ្មោះប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព រួមមានការចុះឈ្មោះតាមរយៈទូរស័ព្ទ និងផតថល តាមតំណភ្ជាប់ www.informal.digitaleconomy.gov.kh, តាមរយៈស្ថាប័នរដ្ឋ, មណ្ឌលចល័តគាំទ្រការចុះឈ្មោះ, កម្មវិធីអេស៊ីលីដាម៉ូបាលគ្រប់សាខាធនាគារ អេស៊ីលីដា ទាំងអស់ដែលនៅជិតលោកអ្នក ដោយឥតគិតថ្លៃ

ថ្នាលឌីជីថល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរៀបចំឡើងដោយអគ្គលេខាធិកាដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សហការជាមួយក្រសួង ស្ថាប័នហិរញ្ញវត្ថុពាក់ព័ន្ធ គឺជាសមិទ្ធផលរួមមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យជឿនលឿនរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីសម្រួលដល់ការចុះឈ្មោះវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមវិស័យនីមួយៗ ដែលនឹងផ្តល់លទ្ធភាពឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ ដូចជារបបសន្តិសុខសង្គម សេវាហិរញ្ញវត្ថុផ្លូវការ ការអភិវឌ្ឍជំនាញ និងកម្មវិធីជំនួយនានារបស់រាជរដ្ឋាភិបាល។

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។

គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៤០ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,៩៨ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៨៤លាននាក់។ បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ៤៨៧.០០០ដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល សរុបចំនួនជាង ៤,១ លាននាក់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ

លោក នេត ពិសិដ្ឋ
នាយកប្រតិបត្តិសេវាហិរញ្ញវត្ថុ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី
ទូរសព្ទៈ ០១៥ ៧០០ ១១១
អ៊ីម៉ែលៈ neth.piseth@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.៦០៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖