navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា គាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍
ធនាគារ អេស៊ីលីដា គាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍
ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥
នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដោយមានគោលបំណងក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
បន្ថែមពីនេះ កិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងធនាគារ អេស៊ីលីដា ផ្តោតសំខាន់លើការផ្តល់សេវាកម្មឌីជីថលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីពិនិត្យលទ្ធភាពក្នុងការគាំទ្រវិស័យទេសចរណ៍ តាមរយៈការផ្តល់កម្ចីសម្រាប់ជួយដល់វិស័យទេសចរណ៍សណ្ឋាគារ ជាពិសេសតំបន់ក្នុងគម្រោងយុទ្ធសាស្រ្តផែនការមេរបស់រដ្ឋាភិបាល រួមមាន៖ សៀមរាប ក្រុងព្រះសីហនុ កែប មណ្ឌលគីរី ព្រមទាំងកិច្ចសហការចំពោះសហគមន៍ទេសចរណ៍ ដែលមានការលក់ដូរផ្សេងៗឱ្យមានការប្រើប្រាស់ KHQR របស់ធនាគារ នឹងមានផ្តល់កម្ចី (Merchant OD សំដៅដល់កម្ចី) សម្រាប់ធ្វើអាជីវកម្មផងដែរ។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY







