www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់ឆ្លងដែនតាមខេអេចឃ្យូអរកូត នៅក្នុងប្រទេសកម្ពុជា

ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់ឆ្លងដែនតាមខេអេចឃ្យូអរកូត នៅក្នុងប្រទេសកម្ពុជា

ដំណាក់កាលទី២៖ សិង្ហបុរីស្កេនខេអេចឃ្យូអរកូត

ACLEDA Photo

រាជធានីភ្នំពេញ ថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត" បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូត នៅក្នុងប្រទេសកម្ពុជា ដំណាក់កាលទី២៖ សិង្ហបុរីស្កេនខេអេចឃ្យូអរកូត

ACLEDA Photo

គំនិតផ្ដួចផ្ដើមនេះពង្រីកវិសាលភាពនៃការទូទាត់ប្រាក់ឌីជីថល ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងសិង្ហបុរី និងគាំទ្រដល់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ ដោយស្របតាមចក្ខុវិស័យអាស៊ាន នៃប្រព័ន្ធទូទាត់ប្រាក់ឌីជីថលដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកនៅទូទាំងតំបន់។

ពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់ឆ្លងដែនខាងលើនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Jeremy Tan នាយកប្រតិបត្តិក្រុមហ៊ុន Liquid Group ព្រមទាំងដៃគូរសហការមកពីប្រទេសសិង្ហបុរី។

ACLEDA Photo

គួររំលឹកផងដែរថា ធនាគារ អេស៊ីលីដា បានដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាទូទាត់ឆ្លងដែនតាមឃ្យូអរកូត ចាប់តាំងពីឆ្នាំ២០២០ តាមតម្រូវការទីផ្សារ ដែលឱ្យអតិថិជនអាចធ្វើប្រតិបត្តិការតាមរយៈឃ្យូអរកូតបានភ្លាមៗ និងដោយរលូន នៅទូទាំងតំបន់អាស៊ាន និងប្រទេសដៃគូជាច្រើន តួយ៉ាងដូចជា ប្រទេសសិង្ហបុរី (ដំណាក់កាលទី ១៖ កម្ពុជាស្កេន SGQR ដែលបានដាក់ឱ្យ ដំណើរការក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងមកនេះ) ដែលផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជា ធ្វើប្រតិបត្តិការស្កេនទូទាត់តាម Roam QR របស់ពាណិជ្ជករ (SGQR) នៅទូទាំងប្រទេសសិង្ហបុរី ប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព។

សេវាទូទាត់ឃ្យូអរកូតឆ្លងដែននេះ បានលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ សម្រាប់ការទូទាត់នៅក្នុងតំបន់អាស៊ាន និងជម្រុញបរិយាបន្នហិរញ្ញវត្ថុ ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។ កិច្ចសហប្រតិបត្តិការឆ្លងដែនរវាងកម្ពុជា (KHQR) និងសិង្ហបុរី (SGQR) គឺសរបញ្ជាក់ពីការអភិវឌ្ឍឌីជីថលនៅក្នុងវិស័យ ធនាគារ និងហិរញ្ញវត្ថុ នៅប្រទេសកម្ពុជា ដែលធនាគារ អេស៊ីលីដា ក៏ជាចំណែកមួយនៃការទទួលនូវភាពជោគជ័យជាបន្តបន្ទាប់ជាមួយនឹងការដាក់ឱ្យដំណើរការទូទាត់ឃ្យូអរឆ្លងដែន រវាងប្រទេសកម្ពុជា ជាមួយនឹងបណ្តាប្រទេសនានា នៅក្នុងតំបន់អាស៊ាន នាពេលកន្លងមកនេះ។

ACLEDA Photo

ការដាក់ឱ្យប្រើប្រាស់នូវសេវាទូទាត់តាម KHQR Code ឆ្លងដែន និងកិច្ចសហការដោយស្ថាប័នហិរញ្ញវត្ថុ ឈានមុខ និងដៃគូហិរញ្ញវត្ថុពាក់ព័ន្ធរួមមាន៖ ធនាគារ អេស៊ីលីដា នៅក្នុងប្រទេសកម្ពុជា សហការជាមួយនឹងក្រុមហ៊ុន Liquid Group Pte. Ltd ដែលមានការចូលរួមពីធនាគារអន្តរការីដូចជា United Overseas Bank Limited ព្រមទាំង DBS Bank Ltd. នៅប្រទេសសិង្ហបុរី សម្រាប់ដំណើរការប្រតិបត្តិការទូទាត់របស់ក្រុមហ៊ុន Liquid Group ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធទូទាត់ QR ឆ្លងដែនដ៏រឹងមាំ និងអាចធ្វើអន្តរកម្មបានរវាង KHQR និង SGQR ដែលគាំទ្រដោយការត្រួតពិនិត្យបទប្បញ្ញត្តិ ដ៏រឹងមាំពី NBC និង MAS ព្រមទាំងពង្រឹងការតភ្ជាប់ហិរញ្ញវត្ថុឌីជីថលក្នុងតំបន់។

ACLEDA Photo

ការដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី ដំណាក់កាលទី២៖ សិង្ហបុរីស្កេនខេអេចឃ្យូអរកូត នឹងពង្រីកលទ្ធភាពឱ្យប្រជាជនសិង្ហបុរីដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និង/ឬសេវាកម្ម ដោយប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅប្រទេសសិង្ហបុរី ដើម្បីស្កេនខេអេចឃ្យូអរកូត (KHQR) របស់ពាណិជ្ជករនៅទូទាំងប្រទេសកម្ពុជា។ ការទូទាត់ឆ្លងដែនតាមរយៈ QR អនុញ្ញាតឱ្យអតិថិជន និងសាធារណជន ដែលជាប្រជាជនសិង្ហបុរី អាចទិញទំនិញ និងធ្វើការទូទាត់ថ្លៃទំនិញនៅពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយគ្រាន់តែស្កេន KHQR បានកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាព។ ប្រព័ន្ធទូទាត់ឌីជីថលនេះ នឹងធ្វើឱ្យការទូទាត់កាន់តែប្រសើរឡើង សម្រាប់ភ្ញៀវទេសចរ និងក្រុមហ៊ុនអាជីវកម្ម ព្រមទាំងជួយលើកកម្ពស់ស្ថិរភាពរូបិយវត្ថុជាតិនៃប្រទេសទាំងពីរ ព្រមទាំងសម្រួលដល់ប្រតិបត្តិការទូទាត់ និងកាត់បន្ថយចំណាយប្រតិបត្តិការ។

ACLEDA Photo

នាពេលអនាគតដ៏ខ្លីខាងមុខនេះ ធនាគារ អេស៊ីលីដា នឹងពង្រីកបណ្តាញប្រតិបត្តិការទូទាត់ឆ្លងដែនរបស់ខ្លួនទៅកាន់ប្រទេសផ្សេងៗទៅក្នុងតំបន់អាស៊ានបន្ថែមទៀត ដោយបន្តអនុវត្តតាមបេសកកម្មរបស់យើងក្នុងការជំរុញនវានុវត្តន៍ និងវិបុលភាពហិរញ្ញវត្ថុ។

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១១,៨ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៩,១៨ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៦,១៩ លាននាក់។

បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង ០,៧៨លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាស៊ូភើអេប សរុបចំនួនជាង ៥,៦៧លាននាក់។


សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ

លោក ផល សុខចំរើន នាយកប្រតិបត្តិទីផ្សារ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី
ទូរស័ព្ទៈ ០១៥ ៨០០ ៩០៣
អ៊ីម៉ែលៈ phal.sokchamroeun@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៦៨ ©២០២៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖