www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយទូរគមនាគមន៍កម្ពុជា ស្តីពីការប្រើប្រាស់សេវាកម្មធនាគារ សម្រាប់ការទូទាត់ថ្លៃសេវារបស់ទូរគមនាគមន៍កម្ពុជា

ធនាគារ អេស៊ីលីដា ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយទូរគមនាគមន៍កម្ពុជា ស្តីពីការប្រើប្រាស់សេវាកម្មធនាគារ សម្រាប់ការទូទាត់ថ្លៃសេវារបស់ទូរគមនាគមន៍កម្ពុជា

ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦

ACLEDA Photo

នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទីមួយ "ធនាគារ អេស៊ីលីដា" ដែលបានបោះផ្សាយមូលបត្រជាសាធារណៈនៅកម្ពុជា បានប្រកាសជាផ្លូវការនៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយទូរគមនាគមន៍កម្ពុជា ស្តីពីការប្រើប្រាស់សេវាកម្មរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់ការទូទាត់ថ្លៃសេវារបស់ទូរគមនាគមន៍កម្ពុជា ដើម្បីផ្ដល់ភាពងាយស្រួល ឆាប់រហ័ស ជូនដល់អតិថិជន និងសាធារណជន ក្នុងការទូទាត់ថ្លៃសេវារបស់ទូរគមនាគមន៍កម្ពុជា និងទូទាត់សេវាផ្សេងៗទៀតតាមតម្រូវការ តាមរយៈកម្មវិធី អេស៊ីលីដាម៉ូបាល (អេស៊ីស៊ូភើអេប), អេស៊ីលីដាអ៊ីនធឺណែត ទូទាត់តាមប្រព័ន្ធ (X-Pay, Deeplink, KHQR) ទូទាត់វិក្កយបត្រតាមប្រព័ន្ធ MPGS (International Payment Gateway) ទូទាត់តាម WeChat Pay ទូទាត់វិក្កយបត្រតាមបញ្ជរធនាគារ ឬនៅតាមបណ្តាសាខាការិយាល័យប្រតិបត្តិការរបស់ធនាគារ អេស៊ីលីដា នៅទូទាំងប្រទេស។

ACLEDA Photo

ពិធីចុះអនុស្សរណៈនេះធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ អគ្គនាយកនៃទូរគមនាគមន៍កម្ពុជា និង បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ព្រមទាំងថ្នាក់ដឹកនាំ និងសហការីរបស់ទូរគមនាគមន៍កម្ពុជា និងធនាគារ អេស៊ីលីដា។

ACLEDA Photo

តាមរយៈអនុស្សរណៈខាងលើនេះ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាធនាគារពាណិជ្ជ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) នៅក្នុងវិស័យទូរគមនាគមន៍ ដើម្បីផ្តល់ភាពងាយស្រួល សុវត្ថិភាព និងលឿនរហ័ស ក្នុងការទូទាត់តាមប្រព័ន្ធឌីជីថលនឹងជួយកាត់បន្ថយការចំណាយពេលវេលា ផ្តល់នូវសុវត្ថិភាពខ្ពស់ និងមានតម្លាភាព។

ACLEDA Photo

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា មានសាខាបុត្រសម្ព័ន្ធចំនួន ៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឯ.ក, ក្រុមហ៊ុន មូលបត្រ អេស៊ីលីដា ម.ក, ធនាគារ អេស៊ីលីដា ឡាវ លីមីតធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងការិយាល័យតំណាងនៅមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១១,៨ ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៩,១៨ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៦លាននាក់។

បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើនជាង ០,៨លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាស៊ូភើអេប សរុបចំនួនជាង ៥,៧លាននាក់។

ACLEDA Photo

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ

លោក នេត ពិសិដ្ឋ
នាយកប្រតិបត្តិសេវាហិរញ្ញវត្ថុ ធនាគារ អេស៊ីលីដា
ទូរសព្ទៈ ០១៥ ៧០០ ១១១
អ៊ីម៉ែលៈ neth.piseth@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៣០ ©២០២៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖