navigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាបញ្ញើ-សន្សំnavigate_nextគណនីចរន្ត
គណនីចរន្ត
ការប្រតិបត្តិការកិច្ចការហិរញ្ញវត្ថុពីមួយថ្ងៃទៅមួយថ្ងៃ តម្រូវឱ្យមានការចាត់ចែងសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ រាល់ប្រតិបត្តិការទាំងអស់ត្រូវតែអនុវត្តភ្លាមៗ និងត្រូវកត់ត្រាទុកឱ្យបានច្បាស់លាស់ ដើម្បីឱ្យលោកអ្នកអាចគ្រប់គ្រងជំនួញរបស់លោកអ្នកទាំងស្រុង ។ សេវាគណនីចរន្តរបស់ធនាគារ អេស៊ីលីដា ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវសុវត្ថិភាព សេវាលឿន ទំនុកចិត្ត និងភាពងាយស្រួលជូនលោកអ្នក តាមរយៈធនាគារដែលមានបណ្ដាញសាខាធំជាងគេនៅក្នុងប្រទេស (គ្រប់ខេត្ត-រាជធានី) ធ្វើជាដៃគូ ។
ឥឡូវនេះលោកអ្នកអាចស្នើសុំបើកគណនីថ្មី នៅលើកុំព្យូទ័រ ឬទូរសព្ទដៃ បានគ្រប់ពេលវេលា។
សំណើបើកគណនីគុណប្រយោជន៍
ជាមួយនឹងគណនីចរន្តរបស់ធនាគារអេស៊ីលីដា លោកអ្នកអាចធ្វើការទូទាត់រាល់ការចំណាយដោយប្រើមូលប្បទានប័ត្រ ហើយលោកអ្នកនឹងទទួលបានការបម្រើសេវាផ្ទាល់ខ្លួនយ៉ាងឆាប់រហ័សពីធនាគារអេស៊ីលីដា ដែលគាំទ្រដោយអ្នកវិនិយោគអន្តរជាតិជាច្រើន និងកំពុងតែប្រើប្រាស់ប្រព័ន្ធបច្ចេកវិជ្ជាកម្រិតពិភពលោកថ្មីបំផុត ។ ការដាក់ ឬដកជាសាច់ប្រាក់ ឬជាមូលប្បទានប័ត្រអាចធ្វើបានគ្រប់ពេលវេលាក្នុងម៉ោងធ្វើការ នៅគ្រប់សាខា និងការិយាល័យជាច្រើនទៀត នៅក្នុងបណ្ដាញប្រតិបត្តិការរបស់យើងខ្ញុំដែលគ្របដណ្ដប់គ្រប់ខេត្ត-រាជធានី ។
ងាយស្រួលប្រើ
- ប្រាក់តម្កល់ដំបូង
- គណនីចរន្ត (មិនមានការប្រាក់) ៖ ៤០០.០០០រៀល ១០០ដុល្លារអាមេរិក ៤.០០០បាតថៃ ឬសមមូលប្រាក់ផ្សេង ។
- គណនីចរន្តផ្លើស (មានការប្រាក់) ៖ ២.០០០.០០០រៀល ៥០០ដុល្លារអាមេរិក ២០.០០០បាតថៃ ឬសមមូលប្រាក់ផ្សេង ។
- សមតុល្យអប្បបរមា មិនតម្រូវ ។
- មិនគិតថ្លៃសេវាក្នុងការបើក ឬបិទគណនី * ។
- ដាក់ប្រាក់ ដកប្រាក់ ឬផ្ទេរប្រាក់ដោយមិនចាំបាច់កាន់សាច់ប្រាក់សុទ្ធ ។
- ផ្ទេរប្រាក់យ៉ាងលឿនតាមបណ្ដាញគ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា ។
- ធ្វើរបាយការណ៍រៀងរាល់ខែជូនលោកអ្នក ដោយឥតគិតថ្លៃ (ស្នើសុំត្រឹម២ខែ) ។ គិតថ្លៃ ២០.០០០រៀល, ៥ដុល្លារ, ២០០បាត ឬសមមូល ក្នុងមួយខែ នៃចំនួនខែដែលលើសពី២ខែ ។
- ទទួលបានសារជូនដំណឹងព័ត៌មានគណនី បន្ទាប់ពីមានប្រតិបត្តិការកើតឡើងលើគណនីរបស់លោកអ្នក (ជាសេវាបន្ថែម) ។
អត្រាការប្រាក់
ប្រសិទ្ធភាព ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤
ធនាគារ អេស៊ីលីដា ផ្តល់ជូនអតិថិជននូវជម្រើសតាមតម្រូវការ៖
- គណនីចរន្ត (មិនមានការប្រាក់)
- គណនីចរន្តផ្លើស អត្រាការប្រាក់ក្នុងមួយឆ្នាំ៖
រៀល | ដុល្លារអាមេរិក | បាត | |||
---|---|---|---|---|---|
ទំហំទឹកប្រាក់ | អត្រា | ទំហំទឹកប្រាក់ | អត្រា | ទំហំទឹកប្រាក់ | អត្រា |
x ≤ ២០លាន | ០,១០% | x ≤ ៥ពាន់ | ០,១០% | គ្រប់ទំហំ | ០,០១% |
x ≤ ២០០លាន | ០,២០% | x ≤ ៥ម៉ឺន | ០,២០% | ||
x ≤ ៤០០លាន | ០,៥០% | x ≤ ១០ម៉ឺន | ០,៥០% | ||
x ≤ ២ពាន់លាន | ០,៦០% | x ≤ ៥០ម៉ឺន | ០,៦០% | ||
x > ២ពាន់លាន | ០,៧៥% | x > ៥០ម៉ឺន | ០,៧៥% |
សំគាល់ ៖
- មូលប្បទានប័ត្រដែលមិនមានទឹកប្រាក់គ្រប់គ្រាន់ក្នុងគណនីចរន្ត នឹងត្រូវបញ្ចូលក្នុងប្រព័ន្ធព័ត៌មានឥណទាន របស់ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (CBC)
- សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងមកសាខាធនាគារអេស៊ីលីដាដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។
- * ប្រសិនបើបិទគណនីក្រោយពីថ្ងៃបើកគណនីរយៈពេល៣ខែ។ សម្រាប់គណនីប្រាក់រៀល បិទក្នុងរយៈពេល៣ខែ ក៏មិនគិតថ្លៃសេវាដែរ។