navigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាបញ្ញើ-សន្សំnavigate_nextគណនីមូលនិធិគាំពារសុខភាព
គណនីមូលនិធិគាំពារសុខភាព
ដើម្បីចូលរួមចំណែកក្នុងការបង្កើនសេដ្ឋកិច្ចជាតិ និងជួយសម្រួលដល់ប្រព័ន្ធសុខាភិបាលឱ្យមានដំណើរការល្អ ធនាគារអេស៊ីលីដាសូមណែនាំនូវសេវាបញ្ញើ-សន្សំថ្មីមួយទៀតឈ្មោះ គណនីមូលនិធិគាំពារសុខភាព ដែលធនាគារអេស៊ីលីដាទទួលខុសត្រូវក្នុងការថែរក្សា គ្រប់គ្រង និងចាត់ចែងសាច់ប្រាក់ជូនលោកអ្នកជារូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានបំណងដាក់ប្រាក់បញ្ញើ-សន្សំ សម្រាប់ទូទាត់រាល់ការចំណាយលើការគាំពារសុខភាព រួមមាន ៖ ថ្លៃពិនិត្យសុខភាព បង្ការនិងការព្យាបាលជម្ងឺសម្រាប់ផ្ទាល់ខ្លួន ក្រុមគ្រួសារ សាច់ញាតិ បុគ្គលិក ឬភាគីទីបី ហើយលោកអ្នក ឬភាគីណាផ្សេងទៀត អាច ឬត្រូវបង់ប្រាក់ចូលក្នុងគណនីនេះ ដើម្បីទូទាត់លើការចំណាយរបស់អ្នកទទួលផលបាន ដោយយោងលើវិក្កយបត្រជាក់ស្តែង និងខចែងទាំងឡាយ ដែលមាននៅក្នុងលក្ខខណ្ឌពិសេស នៃគណនីមូលនិធិគាំពារសុខភាពរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី ។
ឥឡូវនេះលោកអ្នកអាចស្នើសុំបើកគណនីថ្មី នៅលើកុំព្យូទ័រ ឬទូរសព្ទដៃ បានគ្រប់ពេលវេលា។
សំណើបើកគណនីគុណប្រយោជន៍
- ធានាសុវត្ថិភាពខ្ពស់ក្នុងការថែរក្សា គ្រប់គ្រង ឬចាត់ចែងសាច់ប្រាក់ សម្រាប់ចំណាយលើការគាំពារសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ សាច់ញាតិ ឬភាគីទីបី (អ្នកទទួលផល)
- មានសាច់ប្រាក់បម្រុងគ្រប់គ្រាន់ សម្រាប់ចំណាយលើការគាំពារសុខភាព ដែលអាចកើតមានឡើងដោយឥតបានព្រាងទុកជាមុន
- ទទួលបានប្រាក់ចំណូលបន្ថែម តាមរយៈការផ្តល់ការប្រាក់ពីធនាគារ
- មានផែនការច្បាស់លាស់ សម្រាប់ចំណាយលើប្រព័ន្ធសុខភាពក្នុងក្រុមគ្រួសារ ។
លក្ខណៈពិសេស
- ជាប្រភេទគណនីបញ្ញើសំចៃ ដែលលោកអ្នកអាចជ្រើសរើសយកការប្រើប្រាស់សៀវភៅប្រាក់បញ្ញើ ឬប័ណ្ណព័ត៌មានគណនី
- ផ្ដល់អត្រាការប្រាក់ខ្ពស់ជាងគណនីបញ្ញើសំចៃធម្មតា
- ការប្រាក់ត្រូវបង្គរទុកជារៀងរាល់ថ្ងៃ ហើយបញ្ចូលទៅក្នុងគណនី នៅរៀងរាល់ដំណាច់ឆមាសនីមួយៗ
- អាចបិទគណនីបាន ដោយមានការព្រមព្រៀងពីគ្រប់ភាគីពាក់ព័ន្ធ
- ការដាក់ប្រាក់ ៖ ក្រៅពីម្ចាស់គណនីផ្ទាល់ ក្រុមគ្រួសារ សាច់ញាតិ ក្រុមហ៊ុន អង្គការ ឬស្ថាប័នណាមួយក៏អាចដាក់សាច់ប្រាក់ចូលក្នុងគណនីនេះបានដែរ
- ការដកប្រាក់ ៖ អាចដកប្រាក់បានទៅតាមគោលបំណងនៃគណនី និងលក្ខខណ្ឌពិសេសរបស់គណនី ប៉ុន្តែក្នុងករណីដកសាច់ប្រាក់ខុសពីគោលបំណងនៃគណនី លោកអ្នកត្រូវបង់ថ្លៃសេវា ។
ទំហំសាច់ប្រាក់ក្នុងគណនី
ដើម្បីឱ្យគណនីមូលនិធិគាំពារសុខភាព អាចដំណើរការទៅបាន លោកអ្នកត្រូវដាក់ប្រាក់តម្កល់ដំបូងចំនួន ២០០.០០០រៀល, ៥០ដុល្លារអាមេរិក, ២.០០០បាត ឬសមមូលជាមួយប្រាក់ផ្សេងៗទៀត ។ នៅពេលមានប្រតិបត្តិការដាក់-ដកសាច់ប្រាក់ លោកអ្នកត្រូវប្រាកដថា សមតុល្យនៅក្នុងគណនីមិនត្រូវទាបជាង ៤០.០០០រៀល, ១០ដុល្លារអាមេរិក, ៤០០បាត ឬសមមូលជាមួយប្រាក់ផ្សេងៗទៀតឡើយ ។
អត្រាការប្រាក់
លោកអ្នកដែលប្រើប្រាស់គណនីមូលនិធិគាំពារសុខភាពជាមួយធនាគារអេស៊ីលីដា នឹងទទួលបានអត្រាការប្រាក់ ស្មើនឹងអត្រាការប្រាក់របស់គណនីបញ្ញើសំចៃធម្មតា បូកបន្ថែមជាមួយអត្រាដំឡើង (Margin Rate) ២% ក្នុងមួយឆ្នាំ ។ ការប្រាក់ត្រូវបង្គរទុកជារៀងរាល់ថ្ងៃ ហើយបញ្ចូលទៅក្នុងគណនីមូលនិធិគាំពារសុខភាព រៀងរាល់ដំណាច់ឆមាសនីមួយៗ ។