navigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាផ្ទេរប្រាក់navigate_nextសេវាផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈ វ៉េសស្ទឺន យូញៀន
សេវាផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈ វ៉េសស្ទឺន យូញៀន
មានភាពងាយស្រួលបំផុតសម្រាប់លោកអ្នកក្នុងការផ្ទេរប្រាក់ គឺគ្រាន់តែប្រើប្រាស់សេវារបស់ វ៉េសស្ទឺន យូញៀន ផ្ទេរប្រាក់ ដែលមាននៅពាសពេញពិភពលោក។
លោកអ្នកអាចផ្ទេរ-ទទួលប្រាក់ក្រៅប្រទេសទូទាំងពិភពលោក តាមវ៉េសស្ទឺន យូញៀន លើអេស៊ីលីដាម៉ូបាល បានយ៉ាងងាយស្រួល។
ភាពជឿជាក់
វ៉េសស្ទឺន យូញៀន ផ្តល់សេវាផ្ទេរប្រាក់ជូនដល់អតិថិជនរបស់ខ្លួនអស់រយៈពេលជាង ១៤០ ឆ្នាំមកហើយ។ គ្រប់ប្រតិបត្តិការផ្ទេរប្រាក់ ត្រូវបានត្រួតពិនិត្យនិងផ្ទៀងផ្ទាត់ដោយលេខសម្ងាត់ ដើម្បីធានាថា ប្រាក់របស់លោកអ្នកត្រូវបានប្រគល់ដល់មនុស្សដែលលោកអ្នកផ្ញើទៅឱ្យ គ្រប់ចំនួន យ៉ាងឆាប់រហ័ស ។
រហ័សទាន់ចិត្ត
ប្រាក់ផ្ញើនឹងត្រូវបានទទួលភ្លាមៗ ក្រោយពីការផ្ទេរមកបានប៉ុន្មាននាទីប៉ុណ្ណោះ(១) ។ វ៉េសស្ទឺន យូញៀន បានប្រើប្រាស់បច្ចេកវិជ្ជាអេឡិចត្រូនិកដ៏ទំនើបបំផុត និងបណ្តាញប្រព័ន្ធកុំព្យូទ័រដែលមានតែមួយគត់នៅពាសពេញពិភពលោក ក្នុងការទូទាត់ភ្លាមៗនៅពេលតែមួយ បានរហូតដល់ជាង ២០០ ប្រទេសនៅលើពិភពលោក ។
ភាពងាយស្រួល
ភ្នាក់ងាររបស់វ៉េសស្ទឺន យូញៀន មានទីតាំងជាច្រើនពាសពេញពិភពលោក សម្រាប់បម្រើសេវាផ្ទេរប្រាក់ ដោយពុំចាំបាច់មានគណនីនៅធនាគារ ។ ភាគច្រើននៅការិយាល័យរបស់ភ្នាក់ងារ វ៉េសស្ទឺន យូញៀន មានផ្តល់សេវារាល់ម៉ោង ពេញមួយសប្តាហ៍ ។
ដើម្បីផ្ញើប្រាក់
លោកអ្នកអាចផ្ញើប្រាក់ទៅក្រៅប្រទេសបានភ្លាមៗ ទូទាំងពិភពលោក នៅលើអេស៊ីលីដាម៉ូបាល បាន ៤ដង ក្នុងមួយថ្ងៃ និងក្នុងមួយដងបាន ៩៩៩៩ ដុល្លារអាមេរិក។
- ឬក៏អញ្ជើញមកកាន់ការិយាល័យធនាគារអេស៊ីលីដា ដែលមានបម្រើសេវាវ៉េសស្ទឺន យូញៀន និងមានទីតាំងនៅជិតលោកអ្នក
- បំពេញទម្រង់ផ្ញើប្រាក់ រួចប្រគល់ទៅឱ្យភ្នាក់ងារ ជាមួយនឹងទឹកប្រាក់ដែលលោកអ្នកត្រូវការផ្ញើ កម្រៃសេវា និងអត្តសញ្ញាណប័ណ្ណរបស់លោកអ្នក
- ភ្នាក់ងាររបស់វ៉េសស្ទឺន យូញៀន នឹងផ្តល់វិក្កយបត្រផ្ញើប្រាក់ និងលេខសម្ងាត់
- ទូរស័ព្ទទៅកាន់អ្នកទទួលប្រាក់ ដោយប្រាប់ពីឈ្មោះអ្នកផ្ញើ ចំនួនទឹកប្រាក់ដែលត្រូវផ្ញើ ឈ្មោះប្រទេសដែលផ្ញើ និងលេខសម្ងាត់ចំនួន ១០ខ្ទង់ ។ សូមកុំផ្តល់ព័ត៌មានទាំងនេះទៅកាន់អ្នកដទៃ ក្រៅពីអ្នកដែលត្រូវទទួលប្រាក់ ។
ដើម្បីទទួលប្រាក់
លោកអ្នកអាចទទួលប្រាក់ផ្ទេរមកពីក្រៅប្រទេសភ្លាមៗ ទូទាំងពិភពលោក តាម Western Union នៅលើអេស៊ីលីដាម៉ូបាល បាន ៤ដង ក្នុងមួយថ្ងៃ និងក្នុងមួយដងបាន ២៥០០ ដុល្លារអាមេរិក។
- ឬក៏អញ្ជើញមកកាន់ការិយាល័យធនាគារអេស៊ីលីដា ដែលមានបម្រើសេវាវ៉េសស្ទឺន យូញៀន និងមានទីតាំងនៅជិតលោកអ្នក
- បំពេញទម្រង់បែបបទទទួលប្រាក់ ដោយបញ្ជាក់ពីឈ្មោះអ្នកផ្ញើ ចំនួនទឹកប្រាក់ ឈ្មោះប្រទេសដែលផ្ញើ និងលេខសម្ងាត់ឱ្យបានត្រឹមត្រូវ
- ប្រគល់ទម្រង់ទទួលប្រាក់នេះ និងអត្តសញ្ញាណប័ណ្ណរបស់លោកអ្នក ទៅឱ្យបុគ្គលិករបស់ធនាគារអេស៊ីលីដា
- ចុះហត្ថលេខានៅលើវិក្កយបត្រ រួចហើយលោកអ្នកនឹងទទួលបានប្រាក់ភ្លាម ។
ព័ត៌មានបន្ថែមសូមទាក់ទងភ្នាក់ងារ វ៉េសស្ទឺន យូញៀន នៅកម្ពុជា ។ ធនាគារអេស៊ីលីដា ជាភ្នាក់ងារផ្ទាល់របស់ វ៉េសស្ទឺន យូញៀន ផ្តល់ភាពងាយស្រួលជូនលោកអ្នកក្នុងការផ្ញើប្រាក់ និងទទួលប្រាក់ពីប្រទេសក្រៅបានឆាប់រហ័ស និងងាយស្រួលបំផុត ។ សូមទាក់ទងមកការិយាល័យធនាគារអេស៊ីលីដា ដែលមានបម្រើសេវាវ៉េសស្ទឺន យូញៀន និងមានទីតាំងនៅជិតលោកអ្នកបំផុត ។
(១) រយៈពេលដែលទទួលប្រាក់ គឺអាស្រ័យទៅតាមការបម្រើ និងលក្ខខណ្ឌតម្រូវផ្សេងៗរបស់ភ្នាក់ងារនៅតាមតំបន់នីមួយៗ ។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ។ សម្រាប់ព័ត៌មានបន្ថែម សូមទស្សនាទម្រង់ផ្ញើប្រាក់របស់វ៉េសស្ទឺន យូញៀន ។