www.acledabank.com.kh

navigate_nextផលិតផល និង​សេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវា​ផ្ទេរ​ប្រាក់navigate_nextសេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​តាម​រយៈ​ប្រព័ន្ធ SWIFT

សេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​តាម​រយៈ​ប្រព័ន្ធ SWIFT 

ឥឡូវនេះ លោកអ្នកអាចផ្ទេរប្រាក់ក្រៅប្រទេស ទូទាំងពិភពលោក តាមប្រព័ន្ធ SWIFT នៅលើអេស៊ីលីដាម៉ូបាល បានតាមតម្រូវការ និងមានសុវត្ថិភាពខ្ពស់។ សូមពិនិត្យមើលរបៀបផ្ទេរ ទីនេះ
ACLEDA Photo

Swift Go

មិនគិតថ្លៃសេវា!!! ទទួលប្រាក់ផ្ទេរចូលពីក្រៅប្រទេស តាមធនាគារ អេស៊ីលីដា បានកាន់តែឆាប់រហ័ស និងមិនអស់ថ្លៃសេវា តាមប្រព័ន្ធ Swift Go ជាមួយធនាគារដៃគូ (Bank of New York Mellon)។
រយៈពេលត្រឹមតែ ឬក្រោម 4ម៉ោងប៉ុណ្ណោះ (សម្រាប់ការផ្ទេរក្នុងម៉ោងធ្វើការ) នោះទឹកប្រាក់នឹងចូលក្នុងគណនីរបស់លោកអ្នកដោយស្វ័យប្រវត្តិ។ ទំហំទឹកប្រាក់ទទួលរហូតដល់ 1ម៉ឺនដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ។

ដោយ​សារ​អាជីវកម្ម​របស់​លោក​អ្នក​រីក​លូត​លាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ការ​ផ្ទេរ​ទុន​ដើរ​តួនាទី​យ៉ាង​សំខាន់ នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ជុំ​វិញ​ពិភពលោក យើង​បាន​បង្កើត​នូវ​វិធី​ថ្មីៗ ដើម្បី​ពង្រឹង​គុណភាព​ផលិតផល និង​សេវា សម្រាប់​បម្រើ​ជូន​ដល់​លោក​អ្នក ។

ដោយ​យល់​ពី​តម្រូវ​ការ​ក្នុង​ការ​កាត់​បន្ថយ​ថ្លៃ​ដើម​សេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​សម្រាប់​អតិថិជន​របស់​ខ្លួន ធនាគារ អេស៊ីលីដា បាន​ចុះ​ឈ្មោះ​ជា​សមាជិក​សេវា​ផ្ញើ​សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​ហៅ​ថា SWIFT ។

ACLEDA Photo
មិនគិតថ្លៃសេវា!!! ទទួលប្រាក់ផ្ទេរពីក្រៅប្រទេសទូទាំងពិភពលោក គ្រប់ប្រភេទរូបិយប័ណ្ណ តាមប្រព័ន្ធ SWIFT ដោយមិនអស់ថ្លៃសេវា។ ការផ្តល់ជូននេះ រហូតដល់ដំណាច់ឆ្នាំ២០២៤។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

បច្ចុប្បន្ន​យើង​ខ្ញុំ​មាន​ធនាគារ​ជា​ដៃ​គូ​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន ដែល​ធ្វើឱ្យ​អតិថិជន​អាច​ផ្ទេរ​ប្រាក់​បាន​ជុំ​វិញ​ពិភពលោក ជា​មួយ​នឹង​រូបិយប័ណ្ណ​ដូច​មាន​បង្ហាញ​ជូន​នៅ​ក្នុង​តារាង​ខាង​ក្រោម ។ ដើម្បី​ផ្ទេរ​ប្រាក់​ទៅ​កាន់​អតិថិជន​ណា​ម្នាក់ តាម​រយៈ​ធនាគារ​របស់​យើង​ខ្ញុំ សូម​ជ្រើស​រើស​សេចក្តី​ណែនាំ​សម្រាប់​ផ្ញើ​ណា​មួយ​ពី​តារាង​ខាង​ក្រោម ។

ព័ត៌មាន​សម្រាប់​ផ្ទេរ​ប្រាក់​តាមរយៈ​ប្រព័ន្ធ SWIFT

ឈ្មោះ ACLEDA Bank Plc.
អាសយដ្ឋាន #61, Preah Monivong Blvd., Sangkat Srah Chork, Khan Daun Penh, Phnom Penh, Cambodia.
ទូរស័ព្ទ +855 (0)23 994 444, +855 (0)15 999 233
ទូរសារ +855 (0)23 430 555
អ៊ីម៉ែល

SWIFT Code ACLBKHPP

សេចក្តី​ណែនាំ​សម្រាប់​ផ្ទេរ​ប្រាក់ 

សូម​ជ្រើសរើស​ប្រភេទ​ប្រាក់​នៅ​ក្នុង​តារាង​ធនាគារ​ដៃគូ​សំខាន់ៗ​​ខាង​ក្រោម ដើម្បី​ទទួល​បាន​ទម្រង់​សេចក្តី​ណែនាំ​សម្រាប់​ផ្ទេរ​ប្រាក់ ។

ធនាគារ​ដៃគូ​សំខាន់ៗ
ប្រាក់ ឈ្មោះ​ធនាគារ ទី​តាំង SWIFT/BIC
ដុល្លារ​អូស្ត្រាលីTHE BANK OF NEW YORK MELLON (BNY MELLON)ញូយ៉ក IRVTUS3N
យ៉ន់ចិនINDUSTRIAL AND COMMERCIAL BANK OF CHINA (HEAD OFFICE)សិនចិនICBKCNBJ
INDUSTRIAL AND COMMERCIAL BANK OF CHINA (BRANCH)ប៉េកាំងICBKCNBJSZN
អឺរ៉ូSOCIETE GENERALEប៉ារីសSOGEFRPP
STANDARD CHARTERED BANK AGហ្រេ្វងហ្វឺតSCBLDEFX
ផោនSTANDARD CHARTERED BANKឡុងដុង SCBLGB2L
យ៉េនជប៉ុនSUMITOMO MITSUI BANKING CORPORATIONតូក្យូ SMBCJPJT
ដុល្លារ​សឹង្ហបុរីUNITED OVERSEAS BANK LIMITEDសឹង្ហបុរីUOVBSGSG
បាតថៃBANGKOK BANK PUBLIC COMPANY LIMITEDបាងកក ​BKKBTHBK
KRUNG THAI BANK PUBLIC COMPANY LIMITEDបាងកក ​KRTHTHBK
THE SIAM COMMERCIAL BANK PCLបាងកក ​SICOTHBK
UNITED OVERSEAS BANK (THAI) PUBLIC COMPANY LIMITEDបាងកក ​UOVBTHBK
ដុល្លារ​អាមេរិកBANGKOK BANK PUBLIC COMPANY LIMITEDបាងកក ​BKKBTHBK
BANK OF AMERICA, N.A.ញូយ៉ក BOFAUS3N
KEB HANA BANKសេអ៊ូល KOEXKRSE
KOOKMIN BANKសេអ៊ូល CZNBKRSE
STANDARD CHARTERED BANKញូយ៉ក SCBLUS33
THE BANK OF NEW YORK MELLONញូយ៉កIRVTUS3N
UNITED OVERSEAS BANK LIMITEDសឹង្ហបុរីUOVBSGSG
WELLS FARGO BANK, N.A. (NEW YORK INTERNATIONAL BRANCH)ញូយ៉កPNBPUS3NNYC
WOORI BANKសេអ៊ូល HVBKKRSE
ដុងវៀតណាមVIETNAM BANK FOR AGRICULTURE AND RURAL DEVELOPMENTហាណូយVBAAVNVX
ក្រៅ​ពី SWIFT យើង​ខ្ញុំ​ក៏​មាន​ផ្តល់​សេវា​ផ្ទេរ​ប្រាក់​ក្រៅ​ប្រទេស​តាម​រយៈ វ៉េសស្ទឺន យូញៀន ផង​ដែរ ។

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើឥឡូវនេះ

ធនាគារពិតស្ថិតនៅ​ក្នុង​ដៃ​លោកអ្នក! មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ៣,៥៤លាននាក់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៥២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ