navigate_nextផលិតផល និងសេវាnavigate_nextឯកត្តជនnavigate_nextសេវាពាក់ព័ន្ធមូលបត្រ និងបរធនnavigate_nextសេវាមូលបត្ររដ្ឋ
សេវាមូលបត្ររដ្ឋ
ធនាគារ អេស៊ីលីដា បានទទួលការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា ដើម្បីផ្តល់សេវាជាអន្តរការី ក្នុងការទិញ-លក់មូលបត្ររដ្ឋ (បរិវិសកម្ម ជួញដូរ និងទូទាត់) ជូនក្រុមហ៊ុនធានារ៉ាប់រង, ប.ស.ស និងអតិថិជន-សាធារណជន (ទាំងជនជាតិខ្មែរ និងបរទេស) ព្រមទាំងក្រុមហ៊ុន-ស្ថាប័នផ្សេងៗទៀត។
មូលបត្ររដ្ឋ សំដៅដល់ប័ណ្ណ សញ្ញាប័ណ្ណ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត ដែលបញ្ជាក់ពីការទទួលស្គាល់បំណុល ដែលបានបោះផ្សាយក្នុងនាមរាជរដ្ឋាភិបាល នៅក្រោមច្បាប់ស្តីពីមូលបត្ររដ្ឋ រួមមាន៖
- ប័ណ្ណរតនាគារ (Treasury Bill) ដែលមានឥណប្រតិទាន តិចជាងមួយឆ្នាំ។
- សញ្ញាប័ណ្ណរតនាគារ (Treasury Bond) ដែលមានឥណប្រតិទាន ចាប់ពីមួយឆ្នាំឡើងទៅ។
- មូលបត្ររដ្ឋផ្សេងទៀត។
អត្ថប្រយោជន៍
- ទទួលបានចំណូលថេរពីការប្រាក់។
- អាចព្យាករណ៍ដឹងជាមុនអំពីចំណូលការប្រាក់ និងលំហូរសាច់ប្រាក់ នៃដើមទុនដែលបានវិនិយោគលើមូលបត្ររដ្ឋ។
- ធានាសុវត្ថិភាពខ្ពស់ ក្នុងការទទួលបានការទូទាត់សងពីរដ្ឋាភិបាល ទាំងការប្រាក់ និងប្រាក់ដើមត្រឡប់មកវិញ។
- អាចប្រើប្រាស់ផលិតផល-សេវាកម្មផ្សេងទៀតរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
លក្ខណៈពិសេស របស់មូលបត្ររដ្ឋ
- មូលបត្ររដ្ឋ ត្រូវបានបោះផ្សាយជា ប្រាក់រៀល។
- តម្លៃចារឹកក្នុងមួយប័ណ្ណ (Face Value Per Bond): ១លានរៀល
- ឥណប្រតិទាន (Maturity): ១, ៣, & ៥ ឆ្នាំ
- ប្រភេទគូប៉ុង (Coupon Type): ថេរ (Fixed)
- មូលដ្ឋានរាប់ចំនួនថ្ងៃគិតការប្រាក់ (Day Count): ការប្រាក់គិតតាមចំនួនថ្ងៃជាក់ស្តែង (Actual)
- ការសងប្រាក់ដើម (Principal Amount Repayment): ទូទាត់សងនៅចុងឥណប្រតិទាន (Payment at the End of Maturity Date)។
- ព័ត៌មានបន្ថែម សូមមើលសេចក្តីជូនដំណឹង ស្តីពីការបោះផ្យាយមូលបត្ររដ្ឋ របស់ធនាគារជាតិនៃកម្ពុជា ឬក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទំហំប្រាក់ដើមវិនិយោគ
- ទំហំវិនិយោគអប្បបរមា: ១០០លានរៀល សម្រាប់វិនិយោគិនជាក្រុមហ៊ុន-ស្ថាប័ន។
- ទំហំវិនិយោគអប្បបរមា: ២០លានរៀល សម្រាប់វិនិយោគិនជាឯកត្តជន។
- ចំនួន, អត្រាគូប៉ុង និងទំហំទឹកប្រាក់បោះផ្សាយលក់មូលបត្ររដ្ឋសរុប នឹងត្រូវប្រកាសជូនដំណឹងដោយ ធនាគារជាតិ នៃ កម្ពុជា។
វិញ្ញាបនបត្រមូលបត្ររដ្ឋ
- វិញ្ញាបនបត្រមូលបត្ររដ្ឋ គឺជាលិខិតសម្គាល់ក្នុងការទិញមូលបត្ររដ្ឋ ដែលអតិថិជនបានយល់ព្រមដាក់ប្រាក់បញ្ញើ និងទិញមូលបត្ររដ្ឋ នៅធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងរយៈពេលមួយកំណត់ជាក់លាក់។
- វិញ្ញាបនបត្រមូលបត្ររដ្ឋ អាចធ្វើចរាចរទីផ្សារបាន ដូចជាការទិញ-លក់ ឬផ្ទេរ និងការដាក់ជាប្រាតិភោគធានាកម្ចី មានន័យថា អតិថិជនអាចលក់ ឬផ្ទេរទៅបុគ្គលផ្សេង ដើម្បីប្តូរយកជាប្រាក់ ឬវត្ថុបាន និងអាចប្រើបា្រស់ជាទ្រព្យធានាបំណុល ដើម្បីស្នើសុំឥណទានពីធនាគារ អេស៊ីលីដា ភីអិលស៊ី។
ការដាក់ពាក្យស្នើសុំទិញមូលបត្ររដ្ឋ
អតិថិជន ត្រូវចុះឈ្មោះទិញមូលបត្ររដ្ឋ និងដាក់សំណើដេញថ្លៃទិញ (អត្រាគូប៉ុង អប្បបរមា និងថ្លៃអតិបរមា) ជាមុន នៅតាមការិយាល័យធនាគារ អេស៊ីលីដា។
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោង)៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ។