navigate_nextផលិតផល និងសេវាnavigate_nextឯកត្តជនnavigate_nextសេវាពាក់ព័ន្ធមូលបត្រ និងបរធនnavigate_nextសេវារក្សាសុវត្ថិភាព ក្នុងវិស័យមូលបត្រ
សេវារក្សាសុវត្ថិភាព ក្នុងវិស័យមូលបត្រ
តើលោកអ្នកជាវិនិយោគិន ដែលចង់វិនិយោគក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មែនដែរឬទេ?
ធនាគារ អេស៊ីលីដា ផ្តល់ជូននូវសេវារក្សាសុវត្ថិភាពសាច់ប្រាក់ និងសេវារក្សាសុវត្ថិភាពមូលបត្រ ប្រកបដោយទំនុកចិត្ត ជូនដល់វិនិយោគិនទាំងក្នុងស្រុក និងក្រៅប្រទេស ក្នុងការគ្រប់គ្រង ចាត់ចែង និងថែរក្សាសុវត្ថិភាពសាច់ប្រាក់ និងសុវត្ថិភាពមូលបត្ររបស់លោកអ្នកទៅតាមតម្រូវការ។
ធនាគារ អេស៊ីលីដា ក៏ជាភ្នាក់ងារផ្តល់សេវាទិញ-លក់មូលបត្ររដ្ឋ (បរិវិសកម្ម ជួញដូរ និងទូទាត់) ក្នុងប្រទេសកម្ពុជាផងដែរ។ អានបន្ថែម...
វិនិយោគិន ដែលមានបំណងចង់វិនិយោគលើវិស័យមូលបត្រ នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា សូមទំនាក់ទំនងធនាគារ អេស៊ីលីដា តាមរយៈភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ដើម្បីបើកគណនីរក្សាសុវត្ថិភាពសាច់ប្រាក់ និងគណនីរក្សាសុវត្ថិភាពមូលបត្រ ស្របតាមគោលការណ៍កំណត់របស់ធនាគារ អេស៊ីលីដា។
អត្ថប្រយោជន៍
- មានឱកាសវិនិយោគលើវិស័យមូលបត្រ នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
- ទទួលបាននូវសេវាចាត់ចែង គ្រប់គ្រង និងថែរក្សាសុវត្ថិភាព ប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពខ្ពស់។
- ងាយស្រួលគ្រប់គ្រងសាច់ប្រាក់ និងមូលបត្រ ហើយអាចចាត់ចែងតាមតម្រូវការ របស់វិនិយោគិនក្នុងវិស័យមូលបត្រ។
- ទទួលបាននូវជម្រើសជាច្រើនក្នុងការប្រើប្រាស់នូវផលិតផល-សេវាកម្មធនាគារ និងហិរញ្ញវត្ថុផ្សេងៗទៀតរបស់ធនាគារ អេស៊ីលីដា។
លក្ខណៈពិសេស
- គណនីរក្សាសុវត្ថិភាពសាច់ប្រាក់ (Cash Custody Account)
- ជាប្រភេទគណនីបញ្ញើតាមតម្រូវការ ដែលលោកអ្នកត្រូវបើកនៅធនាគារ អេស៊ីលីដា ហើយអាចដាក់ប្រាក់តាមបញ្ជរ ឬផ្ទេរប្រាក់ចូលគណនីផ្ទាល់។
- រូបិយប័ណ្ណជាប្រាក់រៀល ឬដុល្លារអាមេរិក។
- ទឹកប្រាក់ដែលមាននៅក្នុងគណនីនេះ ប្រើក្នុងគោលបំណងជួញដូរមូលបត្រ និងគាំទ្រប្រតិបត្តិការទូទាត់ លើការជួញដូរមូលបត្រ និងទូទាត់ប្រតិបតិ្តការផ្សេងៗក្នុងវិស័យមូលបត្រ។
- គណនីរក្សាសុវត្ថិភាពមូលបត្រ (Securities Custody Account)
- គណនីរក្សាសុវត្ថិភាពមូលបត្រ បង្កើតឡើងដោយប្រើប្រាស់លេខអត្តសញ្ញាណវិនិយោគិន ដែលលោកអ្នកទទួលបានពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក)។
- លេខអត្តសញ្ញាណវិនិយោគិនមួយ អាចបង្កើតបានគណនីរក្សាសុវត្ថិភាពមូលបត្រតែមួយប៉ុណ្ណោះ។
- រាល់ការជួញដូរមូលបត្រ លោកអ្នកត្រូវដាក់បញ្ជាតាមរយៈក្រុមហ៊ុនមូលបត្រដែលលោកអ្នកបានបើកគណនីជួញដូរ ហើយធនាគារ អេស៊ីលីដា នឹងធ្វើជាភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ដើម្បីទូទាត់លើប្រតិបត្តិការជួញដូរដែលទទួលបានជោគជ័យ។
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោង)៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ។