navigate_nextព័ត៌មានការបោះផ្សាយមូលបត្រកម្មសិទ្ធិnavigate_nextសេចក្តីជូនដំណឹងអំពីដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង)
សេចក្តីជូនដំណឹងអំពីដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង)
ធនាគារ អេស៊ីលីដា ភីអិលស៊ី ("ធនាគារ") គាំទ្រដោយក្រុមហ៊ុនធានាទិញមូលបត្រ យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី ("ក្រុមហ៊ុន យាន់តា") មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ធនាគារនឹងបើកដំណើរការប៊ុកបៀលឌីង ដើម្បីកំណត់ថ្លៃភាគហ៊ុនរបស់ធនាគារដែលគ្រោងនឹងចុះបញ្ជី នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
១. ឯកសារផ្តល់ព័ត៌មាន
- ភាសាខ្មែរ (pdf, ទំហំ: ៦៦,៦ MB)
- ភាសាអង់គ្លេស (pdf, ទំហំ: ១៧,៨ MB)
២. ការកំណត់ថ្លៃមូលបត្រកម្មសិទ្ធិ
ធនាគារ អេស៊ីលីដា ភីអិលស៊ី គាំទ្រដោយក្រុមហ៊ុន យាន់តា នឹងកំណត់ថ្លៃមូលបត្រកម្មសិទ្ធិ ស្របទៅតាមនីតិវិធីស្តីពីការធ្វើប៊ុកបៀលឌីង និងការធ្វើបរិវិសកម្ម ដែលទទួលបានការអនុញ្ញាតពី គណៈកម្មការមូលបត្រកម្ពុជា ("គ.ម.ក.")។ ថ្លៃមូលបត្រកម្មសិទ្ធិនឹងត្រូវប្រកាស បន្ទាប់ពីទទួលបានការអនុម័ត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានពី គ.ម.ក.។
ចន្លោះថ្លៃប៊ុកបៀលឌីង៖ ១៥.០០០ រៀល ដល់ ១៧.៤០០ រៀល
៣. កម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow)
ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងរៀបចំកម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) ចំនួន ០២ លើក ដើម្បីធ្វើបទបង្ហាញដល់វិនិយោគិន អំពីទិដ្ឋភាពទូទៅនៃអាជីវកម្មហិរញ្ញវត្ថុរបស់ធនាគារ ពេលវេលា រំពឹងទុកនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ និងការរៀបចំខ្លួនរបស់វិនិយោគិន ដើម្បីមានការយល់ដឹងច្រើនជាងមុនអំពីធនាគារ មុននឹងធ្វើការកំណត់ថ្លៃមូលបត្រកម្មសិទ្ធិ នៅក្នុងដំណាក់កាលប៊ុកបៀលឌីង។ កម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) ត្រូវបានកំណត់ ដូចខាងក្រោម៖
- កម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) លើកទី១
- កាលបរិច្ឆេទ ៖ ៣ មីនា ២០២០ ចាប់ពីម៉ោង ៣:៣០រសៀល ដល់ម៉ោង ៦:០០ល្ងាច
- ទីតាំង ៖ ទីស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
- កម្មវិធីលម្អិត
- ចុះឈ្មោះចូលរួម
- កម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) លើកទី២
- កាលបរិច្ឆេទ ៖ ១០ មីនា ២០២០ ចាប់ពីម៉ោង ២:០០រសៀល ដល់ ០៤:៣០រសៀល
- ទីតាំង ៖ ទីស្នាក់ការកណ្តាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
- កម្មវិធីលម្អិត
- ចុះឈ្មោះចូលរួម
៤. កាលបរិច្ឆេទប៊ុកបៀលឌីង ទីតាំង និង នីតិវិធី
- កាលបរិច្ឆេទ ៖ ៣ មីនា ដល់ ១៤ មីនា ២០២០ (ម៉ោង៨:០០ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច ពីថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍)
- ទីតាំង ៖ ទីស្នាក់ការភ្នាក់ងារចែកចាយលក់
- អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី (ACS) និង បញ្ជរនៅតាមសាខារបស់ធនាគារ អេស៊ីលីដា ក្នុងរាជធានីភ្នំពេញ សាខាទីរួមខេត្តសៀមរាប ក្រុងព្រះសីហនុ សាខាទីរួមខេត្តបាត់ដំបង សាខាទីរួមខេត្តកំពង់ចាម សាខាទីរួមខេត្តកំពត សាខាទីរួមខេត្តស្វាយរៀង និង សាខាទីរួមខេត្តបន្ទាយមានជ័យ
- យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី
- អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី (SBI)
- អ អេច ប៊ី ឥណ្ឌូឆៃណា ស៊ីឃ្យួរឹធី ម.ក (RHBS)
- កម្ពុ ស៊ីឃ្យួរឹធី ភីអិលស៊ី (CAMPUSEC)
- ភ្នំពេញ ស៊ីឃ្យួរឹធី ភីអិលស៊ី (PPS)
- កាណា ស៊ីឃ្យួរឹធី អិលធីឌី (CNS)
- សម្រាប់អាសយដ្ឋានការិយាល័យភ្នាក់ងារចែកចាយលក់ សូមចុចទីនេះ។
- នីតិវិធី
- វិនិយោគិនត្រូវមានគណនីជួញដូរនៅក្រុមហ៊ុនមូលបត្រណាមួយដែលទទួលបានអាជ្ញាបណ្ណពី គ.ម.ក.។
- វិនិយោគិនត្រូវបំពេញពាក្យស្នើសុំចូលរួមប៊ុកបៀលឌីងនៅទីតាំងរបស់ភ្នាក់ងារចែកចាយលក់។
- វិនិយោគិនត្រូវដាក់តម្កល់ប្រាក់ចំនួន ១០% នៃតម្លៃសរុបនៃមូលបត្រដែលមានបំណង ធ្វើបរិវិសកម្ម ទៅក្នុងគណនីប៊ុកបៀលឌីងរបស់ធនាគារ អេស៊ីលីដា នៅធនាគារ អេស៊ីលីដា ដូចខាងក្រោម៖
- ឈ្មោះគណនី ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី - គណនីប៊ុកបៀលឌីង
- លេខគណនី ៖ 0001-03571769-1-4 (ខ្មែររៀល)
- Swift Code ៖ ACLBKHPP
៥. ការជូនដំណឹងអំពីលទ្ធផលប៊ុកបៀលឌីង
ធនាគារ អេស៊ីលីដា ភីអិលស៊ី គាំទ្រដោយក្រុមហ៊ុន យាន់តា នឹងជូនដំណឹងដល់វិនិយោគិន ដែលទទួលបានជោគជ័យ* អំពីលទ្ធផលនៃប៊ុកបៀលឌីង បន្ទាប់ពីទទួលបានការអនុម័តពី គ.ម.ក.។ * វិនិយោគិនដែលទទួលបានជោគជ័យ គឺជាវិនិយោគិនដែលដាក់ថ្លៃស្មើ ឬខ្ពស់ជាងថ្លៃចុងក្រោយ។
សម្រាប់ព័ត៌មានបន្ថែម៖
- 012 840 125, 015 723 388, 023 723 388, 023 999 966, 023 999 977 (ACS)
- 023 860 801 (YSC)
- 023 999 595 (SBI)
- 023 969 161 (RHBS)
- 023 999 883 (CAMPU SEC)
- 023 886 555 (PPS)
- 023 999 887 (CNS)