www.acledabank.com.kh

navigate_nextព័ត៌មាន​ការ​បោះ​ផ្សាយ​មូលបត្រ​កម្មសិទ្ធិnavigate_nextសំណួរ-ចម្លើយ

សំណួរ-ចម្លើយ

search

សំណួរ​-ចម្លើយស្តីពីការ​បោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី។

កម្មវិធី​បង្ហាញ​ព័ត៌មាន​លម្អិត (Roadshow)

1. បន្ទាប់ពីទិញហ៊ុនរួចហើយតើពេលណាអាចលក់ចេញវិញបាន?

ភាគហ៊ុនដែរទិញនៅ IPO អាចធ្វើការលក់ចេញថ្ងៃដែលធនាគារចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា ឬនៅក្នុងផ្សារបន្ទាប់។

2. ជាមួយនឹងវិបត្តិជំងឺ COVID 19 តើមានការប៉ះពាល់ដល់វិស័យភាគហ៊ុនដែរឫទេ? បើប៉ះពាល់នៅក្នុងកម្រិតណាដែរ?

ប្រទេសកម្ពុជាមិនទាន់មានតួរលេខណាមួយប៉ះពាល់ពាល់ធ្ងន់ធ្ងរអំពីបញ្ហានេះទេ។ ACLEDA IPO ជា IPO របស់ប្រជាជនកម្ពុជា ហើយយើងរំពឹងថានឹងមានការចូលរួមច្រើនកុះករពី វិនិយោគិនក្នុងស្រុក ជាពិសេសអ្នកវិនិយោគិនដែលជាអតិថិជនស្រាប់របស់ ធនាគារ អេស៊ីលីដា។

3. តើយើងធ្វើការជួញដូរ និងទិញភាគទុនដោយរបៀបណា បើយើងអត់មានបទពិសោធន៍ខាងហ្នឹងផង?
p>សូមចូលទៅកាន់ APP (www.phsarhun.com) ជាសារៈប្រយោជន៍ដល់ការវិនិយោគលើវិស័យភាគហ៊ុន ឬ លោក-អ្នកអាចចូលក្នុងគេហទំព័រទីផ្សារមូលបត្រតាមរយៈ csx.com.kh ឬ គេហទំព័រអេស៊ីលីដា ស៊ឹឃ្យួរឹធី តាមរយៈ www.acledasecurities.com.kh

4. តើមានវគ្គសិក្ខាសាលាក្នងការបង្រៀនអោយអតិថិជនចេះពីវិធីសាស្រ្តវិនិយោគដែរឬទេ?

ជាបឋមសូមចូលទៅកាន់ APP (www.phsarhun.com) ជាសារៈប្រយោជន៍ដល់ការវិនិយោគលើវិស័យភាគហ៊ុន។

5. តើមនុស្សម្នាក់អាចទិញបានប៉ុន្មានហ៊ុន?

អាចដាក់តាមសំណើក្នុងចំនួនភាគហ៊ុនដែលមានតម្រូវការ ក្នុងករណីមានសំណើរទិញច្រើនលើសលុប ដូច្នេះនឹងធ្វើការបែងចែកតាមវិធានសមាមាត្រ។ សូមអានឯកសារផ្តល់ព័តមាន ត្រង់ចំណុច III ស្តីពីនីតិវិធីធ្វើបុកបៀលឌីង និងបរិវិសកម្ម។

6. តើយើងមានកាត្វកិច្ចអ្វីខ្លះបន្ទាប់ពីទទួលបានភាគហ៊ុន?

បន្ទាប់ពីទទួលបានភាគហ៊ុន វិនិយោគិននឹងក្លាយជាភាគហ៊ុនិករបស់​ធនាគារ​មានសិទ្ធិចូលរួមបោះឆ្នោត​តាមចំនួនភាគហ៊ុនដែលបានកាន់កាប់ និងមានសិទ្ធចូលរួមសម្រេច​ផែនការអាជីវកម្មរបស់ធនាគារ​។

7. អ្វីទៅជាអត្ថប្រយោជន៍បន្ទាប់ពីទទួលបានជោគជ័យពី Book Building?

ក្នុងប៊ុកបៀលឌីង ប្រសិនបើវិនិយោគិនជាវិនិយោគិនទទួលបានជោគជ័យ (ដាក់ថ្លៃស្មើ ឬ ខ្ពស់ជាងថ្លៃចុងក្រោយ) ធនាគារនឹងលៃបម្រុងទុកភាគហ៊ុនជូនវិនិយោគិនទៅតាមលទ្ធផលប៊ុកបៀលឌីង ហើយវិនិយោគិនត្រូវចូលរួមក្នុងដំណាក់កាលបរិវិសកម្មបន្តទៀត។ វិនិយោគិនដែលមិនទទួលបានជោគជ័យ (ដាក់ថ្លៃទាបជាងថ្លៃចុងក្រោយ) នឹងមិនទទួលបានភាគហ៊ុនទេ ប៉ុន្តែអាចចូលក្នុងដំណាក់កាលបរិវិសកម្ម ដើម្បីទិញភាគហ៊ុនម្តងទៀតនៅតម្លៃចុងក្រោយ។

8. តើអ្វីជាសារៈប្រយោជន៍ពីការទិញ ភាគហ៊ុនពីធានាគា អេស៊ីលីដា?

មានសិទ្ធិបោះឆ្នោត និង មានសិទ្ធិលើប្រាក់ចំណេញ (ភាគលាភ) តាមរយៈការវិនិយោគលើធនាគារអេស៊ីលីដា អ្នកអាចក្លាយជាម្ចាស់ភាគហ៊ុនរបស់ធនាគារនាំមុខគេក្នុងវិស័យធនាគារដែលមានសុខភាពល្អប្រកបដោយសក្ដានុពលកំណើនដ៏រឹងមាំ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកមានការវិនិយោគធំ ៗ នៅក្នុងវិស័យធនាគារនៅកម្ពុជាដោយវិនិយោគិនស្ថាប័នមួយចំនួន។ តាមរយៈ IPO នេះ សូម្បីតែវិនិយោគិនសាធារណៈក៏អាចកាន់កាប់ភាគហ៊ុនរបស់ធនាគារកម្ពុជាជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។

9. យើងអាចទិញហ៊ុនចាប់ពីចំនួនប៉ុន្មានឡើងទៅ?

សូមដាក់សំណើទិញ តាមចំនួនដែលត្រូវការ។ ការចូលរួមប៊ុកបៀលឌីង តម្រូវឲ្យវិនិយោគិន​យ៉ាងតិចចាប់ពី១០០ភាគហ៊ុនឡើងទៅ។

10. Book Building ម្តងហើយតើអាចធ្វើការ​ Book Building ម្តងទៀតបានទេ?

Book building could apply one time.

11. ប្រាក់ចំណេញនៅក្នុងឆ្នាំ២០១៩ ប្រាក់ចំណេញ ២៥% បានចែកដល់ភាគហ៊ុននិក តើប្រាក់ចំណេញចំនួន ៧៥% ទៀតធនាគានឹងចាត់ចែងយ៉ាងម៉េចដែរ?

យោងតាមគោលនយោបាយភាគលាភ ភាគលាភនឹងត្រូវធ្វើការបែងចែក ស្របតាមផែនការអាជីវកម្ម។ ដោយឡែក៧៥%នៃ ប្រាក់ចំណេញរបស់ឆ្នាំ ២០១៩ នឹងត្រូវបង្វែរចូលទៅ ក្នុងទុនបម្រុងសម្រាប់បន្ថែមទៅលើការទ្រទ្រង់ការលូតលាស់អាជីវកម្មរបស់ធនាគារ។

12. តើធនាគារមានសេចក្តីរំពឹងទុកអំពីតម្លៃភាគហ៊ុនបន្ទាប់ពីចុះបញ្ចីដែរឬទេ? តើរំពឹងថាថ្លៃនឹងកើនដល់កម្រិតណាក្រោយរយៈពេល ១២ខែ?

ធនាគារមានប្រវត្តិជោគជ័យនៅក្នុងទីផ្សារធនាគារ និងហិរញ្ញវត្ថុជិត៣០ឆ្នាំ មិនដែលមានឆ្នាំណាមួយដែលខាតនោះទេ ធនាគាររំពឹងថានឹងមានលទ្ធផលល្អជាបន្តទៀត លោកអ្នកអាចពិនិត្យអំពីវិធាននៃដែនកំណត់ថ្លៃតាមរយៈ

13. តើម្ចាស់ភាគហ៊ុនអាចបោះឆ្នោតតាមរបៀបណា? ពេលណា? បោះលើករណីអ្វីខ្លះ?

បោះឆ្នោត មួយភាគហ៊ុន១សំលេង នៅក្នុងកិច្ចប្រជុំភាគហ៊ុនិក ១ឆ្នាំម្តង តាមរបៀបវារៈនិងជូនដំណឹង​មុន៣០ថ្ងៃ។

14. បន្ទាប់ពីកំណត់ថ្លៃចុងក្រោយបានហើយ តើតម្លៃហ៊ុនកើនឡើងឬធ្លាក់ចុះពឹងលើអ្វីខ្លះ?

តម្លៃចុងក្រោយគឺសម្រាប់កំណត់ដើម្បីដំណើរការ​ទិញនៅក្នុងដំណាក់កាលបរិវិសកម្ម ​គ្មានការឡើងចុះ។

15. ក្នុងរយះពេល Book Building តើយើងអាចទៅបំពេញឯកសារនៅគ្រប់សាខារបស់ ធនាគារ អេស៊ីលីដា មែនទេ?

សូមអញ្ជើញជួបភ្នាក់ងារលក់តាមរយៈ www.acledabank.com.kh/kh/assets/pdf_zip/selling-agent-address-khm.pdf

16. ទិញហ៊ុន​ក្នុង​ Book Building តិច​ ហើយទិញពេល​ Subscribtion ច្រើន​បានទេ?

លោកអ្នកអាចដាក់ទិញ នៅវគ្គបរិវិសកម្មបន្ថែមបាន តែលទ្ធផលនៃជោគជ័យ អាស្រ័យនឹងចំនួនអ្នកចូលរួម។

17. តើមានការបោះផ្សាយភាគហ៊ុនបនែ្ថមទៀតទេ បើការលក់មិនទាន់គ្រប់គ្រាន់ដល់វិនិយោគគិន?

ធនាគារ មិនទាន់មានផែនការ​​នៅឡើយ។

18. តើតម្លៃ subscription អាចទាបជាងតម្លៃ book building ដែរឫទេ?

តម្លៃចុងក្រោយគឺនៅ​ចន្លោះពី ១៥០០០​ ទៅ ១៧៤០០ រៀល

19. តើអាចស្នើសុំទិញភាគហ៊ុនបន្ថែមនៅថ្ងៃបើកផ្សារដំបូងបានទេ បើខ្ញុំបានស្នើសុំទិញពេល book building ខ្លះហើយ?

អាចទិញបាននៅថ្ងៃចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា ឬនៅ​ក្នុងផ្សារបន្ទាប់មូលបត្រកម្ពុជា ​ប៉ុន្តែមិនមែនទិញពីធនាគារ គឺទិញពីវិនិយោគិននៅក្នុងទីផ្សារមូលបត្រដែលគាត់មានបំណង (ជួញ-ដូរ)

សិក្ខាសាលា​សាធារណៈ

1. បន្ទាប់ពីទទួលបានលេខអត្តសញ្ញាណវិនិយោគិននៅគណៈកម្មការមូលបត្រ តើយើងអាចបើកគណនីជួញដូរនៅ អេស៊ីលីដា ស៊ីឃ្យួរឹធី បានដែលឬទេ? តើសាច់ប្រាក់នៅក្នុងគណនីរបស់វិនិយោគិន មានសុវត្ថិភាពកម្រិតណា? តើគួរពិនិត្យតាមរបៀបណាទើបដឹងថាក្រុមហ៊ុននោះពិតជាមានអាជ្ញាបណ្ណពិតប្រាកដមែន? នៅពេលដែលមានបញ្ហាមិនប្រក្រតីកើតឡើង តើខាងណាជាអ្នកទទួលខុសត្រូវ?

ពេលអតិថិជនទទួលបានលេខអត្តសញ្ញាណវិនិយោគិន អតិថិជនអាចបើកគណនីជួញដូរជាមួយ ACLEDA Securities Plc. បាន បើគាត់មិនចង់បើកគណនីជួញដូរជាមួយក្រុមហ៊ុនមូលបត្រដទៃ។ ការបើកគណនីជួញដូរ ជាមួយក្រុមហ៊ុនមូលបត្រដទៃទៀត សុទ្ធតែមានសុវត្ថិភាព និងការពារដោយច្បាប់ដូចគ្នា។

អតិថិជន អាចចូលគេហទំព័ររបស់ផ្សារមូលបត្រកម្ពុជា www.csx.com.kh ឬគណកម្មការមូលបត្រកម្ពុជា www.secc.gov.kh ដើម្បីមើលបញ្ជីក្រុមហ៊ុនមូលបត្រដែលទទួលបានអជ្ញាបណ្ណពីគណកម្មការមូលបត្រ។ នៅពេលមានបញ្ហាមិនប្រក្រតី ក្រុមហ៊ុនមូលបត្រសាមីជាអ្នកទទួលខុសត្រូវ ប្រសិនបើកំហុសកើតចេញពីបុគ្គលិករបស់ក្រុមហ៊ុនមូលបត្រនោះ។

2. តើធនាគារ អេស៊ីលីដា ចេញលក់ Bond ពេលណា? ទាក់ទងនឹងកម្រៃជើងសារ ០.៥៥% ឧទាហរណ៍ថាតម្លៃ ១ហ៊ុន របស់ធនាគារ អេស៊ីលីដា ស្មើ ១០,០០០រៀល បើខ្ញុំចង់លក់ឬទិញ ១០ហ៊ុន តើត្រូវគណនាដូចម្តេច?

ធនាគារ អេស៊ីលីដា គ្រោងនឹងបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធាណៈ (ភាគហ៊ុន) ចំពោះសញ្ញាបណ្ណ (Bond) មិនទាន់មានគម្រោងឡើយ។ កម្រៃជើងសារ គឺ ៥៥០រៀល ((១០ហ៊ុន x ១០,០០០រៀល)x០,៥៥%)។

3. ដើម្បីអាចទិញភាគហ៊ុនបាន តើត្រូវការឯកសារអ្វីខ្លះ?

ដើម្បីអាចទិញភាគហ៊ុនបាន វិនិយោគិនត្រូវមាន៖

  • គណនីធនាគារ
  • លេខអត្តសញ្ញាណវិនិយោគិន
  • គណនីជួញដូរ

ឯកសារតម្រូវ សម្រាប់ស្នើសុំលេខអត្តសញ្ញាណវិនិយោគិន និងបើកគណនីជួញដូរ៖

  • ពាក្យស្នើសុំលេខអត្តសញ្ញាណវិនិយោគិន និងបើកគណនីជួញដូរ
  • លេខគណនីធនាគារ
  • អត្តសញ្ញាណប័ណ្ណ(ជនជាតិខ្មែរ)/លិខិតឆ្លងដែន(ជនជាតិបរទេស)
  • រូបថត ៤x៦ ចំនួនមួយសន្លឹក
4. តើខ្ញុំអាចស្វែងយល់ព័ត៌មានលម្អិត អំពីមូលបត្រកម្មសិទ្ធិនៅទីណា?

ចង់ដឹងពីព័ត៌មានលំអិតអំពីមូលបត្រកម្មសិទ្ធិ សូមចូលគេហទំព័ររបស់ផ្សារមូលបត្រកម្ពុជា www.csx.com.kh ឬចូលគេហទំព័ររបស់ អេស៊ីលីដា ស៊ឹឃ្យួរឹធី www.acledasecurities.com.kh

5. តើធនាគារ អេស៊ីលីដា គ្រោងបោះមូលបត្រកម្មសិទ្ធិប៉ុន្មានហ៊ុនសម្រាប់សាធារណជន?

ក្រុមហ៊ុន នឹងជំរាបជូនជាសាធារណៈ បន្ទាប់ពីទទួលបានការអនុម័តពីអាជ្ញាធរពាក់ព័ន្ធ។

6. បើកគណនីជួញដូរ តើត្រូវចំណាយប៉ុន្មាន?

ការបើកគណនីជួញដូរមិនមានកម្រៃសេវាទេ ប៉ុន្តែត្រូវបង់កម្រៃសេវាសម្រាប់លេខអត្តសញ្ញាណវិនិយោគិនចំនួន ២០០០០រៀល។

7. តើក្រុមហ៊ុនយាន់តា ស៊ីឃ្យួរឹធី មានតួនាទីទទួលខុសត្រូវយ៉ាងដូចម្តេច? ទាំងធនាគារ ទាំងអតិថិជន ឬសាធារណជន?

ក្រុមហ៊ុន យាន់តា ស៊ីឃ្យូរឹធី (ខេមបូឌា) ភីអិលស៊ី ជាទីប្រឹក្សារបស់ធនាគារ ក្នុងដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទិ្ធលើកដំបូងជាសាធារណៈ (IPO) របស់ធនាគារ អេស៊ីលីដា។

8. បើបុគ្គលិកធនាគារ គាត់ធ្វើឲ្យប្រែប្រួលតម្លៃហ៊ុន ដោយសារគាត់បានដឹងរឿងផ្ទៃក្នុងរបស់ធនាគារ គាត់ឆ្លៀតឱកាសធ្វើឲ្យប៉ះពាល់ដល់សាធារណជន តើធនាគារមានវិធានការយ៉ាងដូចម្តេចខ្លះដើម្បីការពារសាធារណជន?

ក្រុមហ៊ុនមានគោលការណ៍ច្បាស់លាស់ ព្រមទាំងអនុលោមតាមបទប្បញ្ញត្តិពាក់ព័ន្ធ។ នៅពេលមានបញ្ហាមិនប្រក្រតីដែលកើតចេញពីបុគ្គលិក និង/ឬបុគ្គលពាក់ព័ន្ធដទៃទៀត ដែលបានអនុវត្តខុសពីបទប្បញ្ញត្តិ បុគ្គលិក និង/ឬបុគ្គលពាក់ព័ន្ធ ឬ ក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

9. តើធ្វើម្តេចទើបខ្ញុំដឹងថាភាគហ៊ុនឡើងចុះ?

ចង់ដឹងពីព័ត៌មានភាគហ៊ុនឡើងចុះ សូមចូលគេហទំព័ររបស់ផ្សារមូលបត្រកម្ពុជា www.csx.com.kh ដើម្បីធ្វើការពិនិត្យតាមដាន។

10. តើតម្លៃភាគហ៊ុនលើកដំបូងថ្លៃប៉ុន្មាន?

ក្រុមហ៊ុន នឹងជំរាបជូនជាសាធារណៈ បន្ទាប់ពីទទួលបានការអនុម័តពីអាជ្ញាធរពាក់ព័ន្ធ។

11. តើខ្ញុំអាចស្នើសុំលេខវិនិយោគិននៅកន្លែងណា?

អតិថិជន អាចស្នើសុំលេខវិនិយោគពីគណៈកម្មការមូលបត្រកម្ពុជា តាមរយៈក្រុមហ៊ុនមូលបត្រណាមួយ ដែលកំពុងប្រតិបតិ្តការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

12. តើថ្ងៃដែលបោះផ្សាយលក់ គឺចាប់ផ្តើមលក់ថ្ងៃណាដែរ?

ក្រុមហ៊ុន នឹងជំរាបជូនជាសាធារណៈ បន្ទាប់ពីទទួលបានការអនុម័តពីអាជ្ញាធរពាក់ព័ន្ធ។

13. តើការវិនិយោគមានកំណត់ទំហំសាច់ប្រាក់ដែរ ឬទេ?

វិនិយោគិន ត្រូវអនុវត្តទៅតាមលក្ខខណ្ឌខ្លះៗដែលបានកំណត់នៅក្នុងទីផ្សារដំបូង (Primary market) ហើយដែលនឹងបង្ហាញជូននៅក្នុងឯកសារផ្តល់ព័ត៌មាននាពេលខាងមុខ។ សម្រាប់ទីផ្សារបន្ទាប់ (Secondary market) ការជួញ-ដូរ គឺចាប់ពីមួយភាគហ៊ុនឡើងទៅ។

14. តើការបោះផ្សាយមូលបត្រកម្មសិទ្ធិ អ្នកវិនិយោគិនទទួលបានផលប្រយោជន៍អ្វីខ្លះ?

ព័ត៌មានសង្ខេបអំពីអត្ថប្រយោជន៍៖

  • ឱកាសវិនិយោគ និងទទួលបាននូវប្រាក់ចំណេញ៖ វាជំនួសឱ្យ ឬក៏បន្ថែមលើការបើកអាជីវកម្មដោយខ្លួនឯង។ ការកាន់កាប់ភាគហ៊ុនផ្តល់ឱ្យវិនិយោគិន នូវឱកាសក្នុងការចូលរួមចំណែកក្នុងអាជីវកម្មមួយដែលមិនតម្រូវឱ្យមានជំនាញនិងបទពិសោធន៍ពាក់ព័ន្ធ។
  • ការផ្តល់លទ្ធភាពដល់វិនិយោគិនទូទៅ៖ វិនិយោគិនទូទៅ អាចចូលរួមវិនិយោគជាមូយក្រុមហ៊ុនទៅតាមលទ្ធភាពជាក់ស្តែង។ ផ្សារភាគហ៊ុន អនុញ្ញាតឱ្យវិនិយោគិនដែលមានប្រាក់តិចតួចក៏អាចក្លាយជាម្ចាស់ (មួយផ្នែក) នៃក្រុមហ៊ុន ព្រមទាំងទទួលបាននូវផលចំណេញទៅតាមសមមាត្រភាគហ៊ុនដែលពួកគេបានកាន់កាប់ ដូចគ្នានឹងវិនិយោគិនជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងវិនិយោគិនជាស្ថាប័នផងដែរ។
  • ការលើកទឹកចិត្តផ្នែកពន្ធ៖ ការជួញ-ដូរភាគហ៊ុនមិនមានពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិពេលជួញដូរភាគហ៊ុន មិនជាប់ពន្ធលើប្រាក់ចំណេញមូលធន (capital gain) និងមិនជាប់ពន្ធលើភាគលាភសម្រាប់និវេសនជនកម្ពុជា។ ចំណែកអនិវេសនជន ពន្ធលើភាគលាភត្រូវបានបន្ថយ ៥០% ពោលគឺមកនៅត្រឹម៧% (ពីអត្រាដើម ១៤%)។
  • ពិពិធកម្មនៃសំណុំវិនិយោគ (Diversified investment portfolio)៖ វិនិយោគិន នឹងទទួលបានចំណូលពីការវិនិយោគនេះ ជាបន្ថែមពីលើប្រភពចំណូលដទៃទៀតរបស់ខ្លួន។ លោកអ្នកអាចវិនិយោគក្នុងផ្សារភាគហ៊ុនដើម្បីធ្វើពិពិធកម្មសំណុំវិនិយោគ និងទទួលបានចំណូលបន្ថែមផងដែរ។
15. តើការទិញភាគហ៊ុននេះ ដូចជាការទិញ Forex Trading ដែរឬទេ?

ការទិញភាគហ៊ុន គឺជាការវិនិយោគលើប្រភេទមូលបត្រកម្មសិទ្ធិដែលវិនិយោគិនមានភាពជាម្ចាស់មួយផ្នែក (ឬទាំងស្រុង) នៅក្នុងក្រុមហ៊ុនសាជីវកម្មមួយ ព្រមទាំងទទួលបានសិទ្ធិនានាស្របតាមផ្លួវច្បាប់ ដោយផ្អែកតាមសមមាត្រភាគហ៊ុនដែលវិនិយោគិនបានកាន់កាប់។

16. តើធនាគារបែងចែកភាគលាភប៉ុន្មានភាគរយនៃប្រាក់ចំណេញឲ្យទៅម្ចាស់ភាគហ៊ុន?

ក្រុមហ៊ុននឹងធ្វើការបង្ហាញព័ត៌មានលម្អិតអំពីការបែងចែកភាគលាភនៅក្នុងឯកសារផ្តល់ព័ត៌មាន នាពេលខាងមុខ ពោលគឺនៅពេលដែលក្រុមហ៊ុនប្រកាសបោះផ្សាយលក់មូលបត្រជាផ្លូវការ។

17. បើខ្ញុំមានប្រាក់ ប្រាំម៉ឺនរៀល តើអាចទិញភាគហ៊ុនបានឬទេ?

ក្រុមហ៊ុននឹងធ្វើការបង្ហាញព័ត៌មានអំពីចំនួនភាគហ៊ុន និងតម្លៃជាសាធារណៈនៅពេលដែលក្រុមហ៊ុនទទួលបានការអនុម័តពីអាជ្ញាធរពាក់ព័ន្ធ តាមរយៈការប្រកាសបោះផ្សាយលក់មូលបត្រជាផ្លូវការ នាពេលខាងមុខនេះ។

18. បើបើកគណនីជួញដូរហើយ តើយើងអាចយកមកប្រើនៅក្រៅស្រុកបានដែរឬទេ?

វិនិយោគិន អាចប្រើប្រាស់គណនីជួញដូរដែលបានបើកហើយ សម្រាប់តែការជួញដូរភាគហ៊ុន នៅលើទីផ្សារមូលបត្រកម្ពុជាតែប៉ុណ្ណោះ។

19. តើវិនិយោគិនមកពីក្រុមហ៊ុនមូលបត្រផ្សេងអាចទិញភាគហ៊ុនដំបូងរបស់ ធនាគារ អេស៊ីលីដា បានដែរឬទេ? តើចាំបាច់ត្រូវមានគណនីជាមួយធនាគារ អេស៊ីលីដា ឬមានគណនីស្រាប់ជាមួយក្រុមហ៊ុនផ្សេងបាន?

វិនិយោគិនពីក្រុមហ៊ុនមូលបត្រផ្សេង ក៏អាចទិញហ៊ុនដំបូងរបស់អេស៊ីលីដាបានដែរ។ វិនិយោគិន អាចមានគណនីជួញដូរជាមួយក្រុមហ៊ុនមូលបត្រផ្សេងបាន។

20. ក្នុងអំឡុង Primary Market តើក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី ទទួលខុសត្រូវយ៉ាងម៉េចខ្លះ?

ក្រុមហ៊ុន យាន់តា ស៊ីឃ្យូរឹធី (ខេមបូឌា) ភីអិលស៊ី ជាទីប្រឹក្សារបស់ធនាគារក្នុងដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទិ្ធលើកដំបូងជាសាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។

21. តើធនាគារលក់ភាគហ៊ុនយ៉ាងដូចម្តេច?

ក្រុមហ៊ុន នឹងជំរាបជូនជាសាធារណៈ បន្ទាប់ពីទទួលបានការអនុម័តពីអាជ្ញាធរពាក់ព័ន្ធ។

22. សូមបង្ហាញពីរបៀបគណនាភាគលាភ? រយៈពេលប៉ុន្មានទើបអាចទទួលបានភាគលាភនេះ? តើយើងអាចដឹងថាធនាគារ ចំណេញ ឬខាតពេលណា?

ផ្អែកតាមបទប្បញ្ញត្តិពាក់ព័ន្ធ ភាគលាភនឹងត្រូវបានធ្វើការបែងចែកជារៀងរាល់ឆ្នាំ។ ព័ត៌មានលម្អិត នឹងបង្ហាញជូននៅក្នុងឯកសារផ្តល់ព័ត៌មាន នៅពេលដែលក្រុមហ៊ុនប្រកាសបោះផ្សាយលក់មូលបត្រជាផ្លូវការនាពេលខាងមុខ។

23. តើធនាគារបោះផ្សាយលក់ចំនួនភាគហ៊ុនប៉ុន្មានភាគរយលើដើមទុនសរុបរបស់ធនាគារ?

ក្រុមហ៊ុន នឹងជំរាបជូនជាសាធារណៈ បន្ទាប់ពីទទួលបានការអនុម័តពីអាជ្ញាធរពាក់ព័ន្ធ។

24. ដើម្បីអាចជួញដូរបាន ហេតុអ្វីត្រូវមានគណនីជាប្រាក់រៀល?

ប្រសិនបើអាច វិនិយោគិនគួរមានគណនីជាប្រាក់រៀល ដើម្បីងាយស្រួលក្នុងការទូទាត់រាល់ការជួញ-ដូរភាគហ៊ុន និងចៀសវាងការខាតបង់លើអត្រាប្តូរប្រាក់នៅរាល់ពេលជួញ-ដូរម្តងៗ។

25. ដូចម្តេចដែលហៅថាមូលបត្រ?

មូលបត្រមានពីរប្រភេទគឺ៖ មូលបត្របំណុល និងមូលបត្រកម្មសិទ្ធិ។ មូលបត្របំណុល គឺជាសញ្ញាបណ្ណ ដែលអតិថិជនទទួលបានការប្រាក់ឋេរជាប្រចាំឆ្នាំ។ រីឯមូលបត្រកម្មសិទ្ធិ គឺជាភាគហ៊ុនដែលអតិថិជនទទួលបានភាគលាភប្រចាំឆ្នាំ អាចចំណេញមូលធន ព្រមទាំងក្លាយជាភាគហ៊ុនិករបស់ក្រុមហ៊ុនដែលមានសិទ្ធិចូលរួមបោះឆ្នោតក្នុងដំណើការអាជីវកម្មរបស់ក្រុមហ៊ុនស្របទៅតាមចំនួនភាគហ៊ុនដែលខ្លួនបានកាន់កាប់។

26. រាល់ការលក់-ទិញមូលបត្រតើមានត្រូវបង់សេវាអ្វីខ្លះ?

រាល់ការទិញ-លក់ តម្រូវអោយបង់ commision fee ឲ្យក្រុមហ៊ុនមូលបត្រ តាមអត្រា​ 0.45% - 0.47% នៃទំហំជួញដូរ អបប្បរមា ៤០០០ រៀល។

27. តើយើងអាចទិញមូលប័ត្រតិចបំផុតត្រឹមប៉ុន្មានមូលប័ត្រ?

មានការកំណត់លក្ខខណ្ឌខ្លះៗនៅក្នុងទីផ្សារដំបូង ដែលនឹងមានបង្ហាញនៅក្នុងឯកសារផ្តល់ព័ត៌មាន នៅពេលដែលក្រុមហ៊ុនប្រកាសបោះផ្សាយលក់មូលបត្រជាផ្លូវការ នាពេលខាងមុខ។ សម្រាប់ទីផ្សារបន្ទាប់ (Secondary Market) ការជួញ-ដូរចាប់ពីមួយភាគហ៊ុនឡើងទៅ។

28. តើក្នុងមួយហ៊ុនរបស់ធនាគារអេស៊ីលីដាតម្លៃប៉ុន្មាន?

ធនាគារនឹងជម្រាបជូនជាសាធារណជន បន្ទាប់ពីទទួលបានការអនុម័តជាផ្លូវការ ពីអាជ្ញាធរពាក់ព័ន្ធ​។

29. តើការជួញដូរអស់ថ្លៃសេវាទេ? តើអ្វីជា Broker?
  • រាល់ការទិញ-លក់ តម្រូវអោយបង់ commision fee ឲ្យក្រុមហ៊ុនមូលបត្រ តាមអត្រា​ 0.45% - 0.47% នៃទំហំជួញដូរ អបប្បរមា ៤០០០ រៀល។
  • Broker គឺជាឈ្មួញជើងសារមូលបត្រដែល​ផ្តល់​នូវ​សេវា​ដ៏​ប្រសើរ​បំផុត​ពាក់​ព័ន្ធ​នឹង៖
    • ការ​បើក​គណនី​ជួញ​ដូរ​ជូន​អតិថិជន
    • សំណើ​សុំ​លេខ​អត្តសញ្ញាណ​វិនិយោគិន
    • ទទួល​បញ្ជា​ជួញ​ដូរ (ទិញ-លក់) ភាគហ៊ុន និង​ប័ណ្ណ​បំណុល
30. តើក្រុមហ៊ុនប្រមូលទុន យកទៅវិនិយោគលើវិស័យអ្វីខ្លះ?

ប្រមូលដើមទុនគាំទ្រការរីកលូតលាស់របស់ធនាគារ អេស៊ីលីដា ភីអ៊ិលស៊ី ទាំងក្នុងស្រុក និងក្នុងតំបន់ ប្រកបដោយចីរភាព និងកាន់តែរឹងមាំ។

31. តើឯកសារតម្រូវអ្វីខ្លះទើបអាចទិញភាគហ៊ុននេះបាន?

ចង់ទិញត្រូវមាន៖

  • គណនីធនាគារ
  • លេខអត្តសញ្ញាណវិនិយោគិន
  • គណនីជួញដូរ

ឯកសារតម្រូវ សម្រាប់ស្នើសុំលេខអត្តសញ្ញាណវិនិយោគិន និងបើកគណនីជួញដូរ៖

  • ពាក្យស្នើសុំលេខអត្តសញ្ញាណវិនិយោគិន និងបើកគណនីជួញដូរ
  • លេខគណនីធនាគារ
  • អត្តសញ្ញាណប័ណ្ណ(ជនជាតិខ្មែរ)/លិខិតឆ្លងដែន (ជនជាតិបរទេស)
  • រូបថត ៤x៦ ចំនួនមួយសន្លឹក
32. តើក្នុងមួយហ៊ុនមានតំលៃប៉ុន្មាន?

ធនាគារនឹងជម្រាបជូនជាសាធារណជន បន្ទាប់ពីទទួលបានការអនុម័តជាផ្លូវការ ពីអាជ្ញាធរ ពាក់ព័ន្ធ​។

33. តើតំលៃភាគហ៊ុនអាចធ្លាក់ថ្លៃក្រោម IPO ដែរឬទេ?

ផ្អែកតាម​វិធានផ្សារមូលបត្រ ដែនកំណត់ថ្លៃប្រចាំថ្ងៃ សម្រាប់មូលបត្រកម្មសិទ្ធិជួញដូរតាមវិធីសាស្រ្តដេញថ្លៃ ត្រូវស្មើនឹងមូលដ្ឋាន ±១០% ដោយតម្លៃ១០%

34. តើអេស៊ីលីដា គ្រោងដាក់លក់ភាគហ៊ុនប៉ុន្មានភាគ នៃភាគហ៊ុនសរុបរបស់ខ្លួន?

ធនាគារនឹងជម្រាបជូនជាសាធារណជន បន្ទាប់ពីទទួលបានការអនុម័តជាផ្លូវការ ពីអាជ្ញាធរពាក់ព័ន្ធ​។

35. តើគំរោងភាគហ៊ុននេះ មានភាគហ៊ុនសរុបចំនួនប៉ុន្មាន?

ធនាគារនឹងជម្រាបជូនជាសាធារណជន បន្ទាប់ពីទទួលបានការអនុម័តជាផ្លូវការ ពីអាជ្ញាធរពាក់ព័ន្ធ​។

36. តើយើងអាចទទួបានអត្ថប្រយោជន៍អ្វីខ្លះ ពីការទិញលក់មូលបត្ររបស់ ធនាគារ អេស៊ីលីដា?

ការវិនិយោគមូលបត្រ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ ដូចជា៖

  • ឱកាសវិនិយោគ និងប្រាក់ចំណេញ ជំនួសឱ្យ ឬ បន្ថែមលើការបើកអាជីវកម្មដោយខ្លួនឯង៖ ការកាន់កាប់ភាគហ៊ុនផ្តល់ឱ្យវិនិយោគិន នូវឱកាសក្នុងការចូលរួមចំណែកក្នុងអាជីវកម្មមួយដែលមិនតម្រូវឱ្យមានជំនាញនិងបទពិសោធន៍ពាក់ព័ន្ធ។
  • លទ្ធភាពក្នុងការវិនិយោគដោយវិនិយោគិនតូចៗ៖ ផ្សារភាគហ៊ុនអនុញ្ញាតឱ្យវិនិយោគិនដែលមានប្រាក់តិចតួច អាចក្លាយជាម្ចាស់(មួយផ្នែក)នៃក្រុមហ៊ុនធំៗ និងទទួលបានផលចំណេញដូចវិនិយោគិនជាអ្នកមាននិងជាស្ថាប័នផងដែរ ទៅតាមសមមាត្រភាគហ៊ុនដែលពួកគេកាន់កាប់។
  • ការលើកទឹកចិត្តផ្នែកពន្ធ៖ មិនមានពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិពេលជួញដូរភាគហ៊ុន មិនមានពន្ធលើចំណេញមូលធន (capital gain) និងពន្ធលើភាគលាភសម្រាប់និវេសនជនកម្ពុជា ចំណែកអនិវេសនជន ពន្ធលើភាគលាភត្រូវបន្ថយមកត្រឹម៧% (ពីអត្រាដើម ១៤%)
  • ពិពិធកម្មនៃសំណុំវិនិយោគ និងចំណូលបន្ថែមក្រៅពីប្រភពចំណូលចម្បងដូចជាប្រាក់ខែ។ល។ លោកអ្នកអាចវិនិយោគក្នុងផ្សារភាគហ៊ុនដើម្បីធ្វើពិពិធកម្មសំណុំវិនិយោគ និងដើម្បីទទួលបានចំណូលបន្ថែម។
37. ប្រសិនបើភាគហ៊ុនដែលយើងទិញបាន ហើយមិនចង់លក់ចេញវិញ តើអាចផ្ទេរកម្មសិទ្ធិភាគហ៊ុនទាំងនោះទៅអោយសាច់ញាតិបានឬទេ?

លោកអ្នកអាចផ្ទេរឲ្យសាច់ញាតិបាន។

38. តើអត្រាកំណើន "ប្រាក់ចំណេញ និងទ្រព្យសកម្មរបស់ធនាគារ" ពីមួយឆ្នាំទៅមួយឆ្នាំមានចំនួនជាមធ្យមប៉ុន្មានដង?

មានបង្ហាញ​នៅក្នុង ឯកសារផ្តល់ព័ត៌មាន​

39. តើតម្រូវអោយតម្កល់ទឹកប្រាក់ប៉ុន្មានក្នុងគណនីជួញដូរ?

លោកអ្នកមិនតម្រូវឲ្យតម្កល់ទឹកប្រាក់ក្នុងគណនីជួញដូរទេ។ មានការកំណត់លក្ខខណ្ឌខ្លះៗនៅក្នុងទីផ្សារដំបូង (IPO) ដែលនឹងមានបង្ហាញនៅក្នុងឯកសារផ្តល់ព័ត៌មាន នៅពេលដែលក្រុមហ៊ុនប្រកាសបោះផ្សាយលក់មូលបត្រជាផ្លូវការ នាពេលខាងមុខ។ សម្រាប់ទីផ្សារបន្ទាប់ (Secondary Market) នៅពេលលោកអ្នកធ្វើប្រតិបត្តិការទិញភាគហ៊ុន លោកអ្នកត្រូវតម្កល់ប្រាក់ ១០០ភាគរយ សម្រាប់ធ្វើការទូទាត់។

40. តើកត្តាអ្វីខ្លះបានជាទីផ្សាមូលបត្រកម្ពុជាហាក់ដូចមិនសូវមានដំណើរការសកម្ម និងការចាបើអារម្មពីសាធារណ:ជន?

នាពេលបច្ចុប្បនផ្សារមូលបត្រនៅកម្ពុជាមាន​ដំណើរការលូតលាស់ និងកំណើនល្អប្រសើរ​ សាធារណៈជនក៏មានចំណាប់អារម្មណ៍យ៉ាងច្រើនដែរ។

41. សូមជួយបកស្រាយអំពីរបៀបនិងលក្ខខណ្ឌក្នុងការជួញដូរមូលប័ត្រកម្មសិទ្ធិ?

ដើម្បីជួញដូរមូលបត្រកម្មសិទ្ធិបាន លោកអ្នកត្រូវមាន៖

  • គណនីធនាគារ
  • លេខអត្តសញ្ញាណវិនិយោគិន
  • គណនីជួញដូរ

ឯកសារតម្រូវ សម្រាប់ស្នើសុំលេខអត្តសញ្ញាណវិនិយោគិន និងបើកគណនីជួញដូរ៖

  • ពាក្យស្នើសុំលេខអត្តសញ្ញាណវិនិយោគិន និងបើកគណនីជួញដូរ
  • លេខគណនីធនាគារ
  • អត្តសញ្ញាណប័ណ្ណ (ជនជាតិខ្មែរ) ឬលិខិតឆ្លងដែន (ជនជាតិបរទេស)
  • រូបថត ៤x៦ ចំនួនមួយសន្លឹក
42. តើការទិញលក់ហ៊ុនជាប្រាក់រៀល ឬជាប្រាក់ដុល្លារ?

ការទិញលក់ភាគហ៊ុននៅលើផ្សារមូលបត្រកម្ពុជា ធ្វើឡើងជាប្រាក់រៀល។

43. តើអេស៊ីលីដា មានគោលការការពាវិនិយោគិនថ្មីៗដែរឬទេ ប្រសិនបើគាត់បរាជ័យឬខាតឡុងចុងក្នុងការទិញល-លក់ហ៊ុន?

ព័ត៌មានលម្អិតអំពីធនាគារ នឹងធ្វើការបង្ហាញនៅក្នុងឯកសារផ្តល់ព័ត៌មាន នៅពេលដែលក្រុមហ៊ុនប្រកាសបោះផ្សាយលក់មូលបត្រជាផ្លូវការ នាពេលខាងមុខ។

44. តើដំណើរការក្នុងការបង្កើត ឬទិញហ៊ុនដំបូងតូចបំផុតប៉ុន្មាន? និងសម្រាប់ទិញបន្តបន្ទាប់?

ធនាគារនឹងជម្រាបជូនជាសាធារណៈ បន្ទាប់ពីទទួលបានការអនុម័តជាផ្លូវការ ពីអាជ្ញាធរពាក់ព័ន្ធ។

45. ជាប្រចាំឆ្នាំ តើធនាគារទទួលបានប្រាក់ចំណេញប៉ុន្មាន ធៀបនឹងឆ្នាំមុនបន្ទាប់ជាមធ្យម?

ចំពោះព័ត៌មានលម្អិតនឹងធ្វើការបង្ហាញនៅក្នុងឯកសារផ្តល់ព័ត៌មាន នៅពេលដែលក្រុមហ៊ុនប្រកាសបោះផ្សាយលក់មូលបត្រជាផ្លូវការ នាពេលខាងមុខ។

46. តើកត្តាអ្វីខ្លះ ដែលធ្វើឱjyធនាគារឈានចូលការលក់ភាគហ៊ុន?

ចំពោះព័ត៌មានលម្អិតនឹងធ្វើការបង្ហាញនៅក្នុងឯកសារផ្តល់ព័ត៌មាន នៅពេលដែលក្រុមហ៊ុនប្រកាសបោះផ្សាយលក់មូលបត្រជាផ្លូវការ នាពេលខាងមុខ។

47. នៅពេលដែលយើងចង់លក់ចេញបណ្ណ័ភាគហ៊ុនចេញវិញ តើយើងអាចលក់វាតាមរបៀបណា?

លោកអ្នកអាចធ្វើការបញ្ជាទិញ-លក់ដោយខ្លួនឯង តាមរយៈប្រព័ន្ធ MTS របស់ CSX ឬទំនាក់ទំនងជាមួយក្រុមហ៊ុនមូលបត្រ ដែលលោកអ្នកបានបើកគណនីជាមួយ។

48. តើក្នុងមួយហ៊ុនតម្លៃប៉ុន្មាន?

ធនាគារនឹងជម្រាបជូនជាសាធារណជន បន្ទាប់ពីទទួលបានការអនុម័តជាផ្លូវការ ពីអាជ្ញាធរពាក់ព័ន្ធ​។

49. ប្រសិនបើវិនិយោគិនត្រូវការលុយបន្ទាន់ តើក្រុមហ៊ុនមានគោលការណ៍ទទួលទិញហ៊ុនវិញដែរឬទេ?

ចំពោះព័ត៌មានលម្អិតនឹងធ្វើការបង្ហាញនៅក្នុងឯកសារផ្តល់ព័ត៌មាន នៅពេលដែលក្រុមហ៊ុនប្រកាសបោះផ្សាយលក់មូលបត្រជាផ្លូវការ នាពេលខាងមុខ។

50. តើត្រូវតំកល់ប្រាក់ប៉ុន្មានក្នុងកុង ដើម្បីទិញភាគហ៊ុន?

លោកអ្នកមិនតម្រូវឲ្យតម្កល់ទឹកប្រាក់ទុកនៅក្នុងគណនីជួញដូរទេ។ មានការកំណត់លក្ខខណ្ឌខ្លះៗនៅក្នុងទីផ្សារដំបូង (IPO) ដែលនឹងមានបង្ហាញនៅក្នុងឯកសារផ្តល់ព័ត៌មាន នៅពេលដែលក្រុមហ៊ុនប្រកាសបោះផ្សាយលក់មូលបត្រជាផ្លូវការ នាពេលខាងមុខ។ សម្រាប់ទីផ្សារបន្ទាប់ ( Secondary Market) នៅពេលលោកអ្នកធ្វើប្រតិបត្តិការទិញភាគហ៊ុន លោកអ្នកត្រូវតម្កល់ប្រាក់ ១០០ភាគរយ សម្រាប់ធ្វើការទូទាត់។

51. តើធនាគារអេស៊ីលីដា មានវិធានការអ្វីខ្លះដើម្បីការពារ នៅពេលផ្សារភាគហ៊ុន ឬអ្នកទិញភាគហ៊ុន ជួបបញ្ហាសេដ្ឋកិច្ច?

ចំពោះព័ត៌មានលម្អិតនឹងធ្វើការបង្ហាញនៅក្នុងឯកសារផ្តល់ព័ត៌មាន នៅពេលដែលក្រុមហ៊ុនប្រកាសបោះផ្សាយលក់មូលបត្រជាផ្លូវការ នាពេលខាងមុខ។

52. តើក្នុងម្នាក់ទិញបានប៉ុន្មានហ៊ុន?

មានការកំណត់លក្ខខណ្ឌខ្លះៗនៅក្នុងទីផ្សារដំបូង (IPO) ដែលនឹងមានបង្ហាញនៅក្នុងឯកសារផ្តល់ព័ត៌មាន នៅពេលដែលក្រុមហ៊ុនប្រកាសបោះផ្សាយលក់មូលបត្រជាផ្លូវការ នាពេលខាងមុខ។ សម្រាប់ទីផ្សារបន្ទាប់ (Secondary Market) លោកអ្នកអាចទិញបានចាប់ពី១ភាគហ៊ុន។

53. សូមជួយបកស្រាយគោលបំណងនៃការបង្កើតការលក់ភាគហ៊ុនផង សូមអរគុណ

ចំពោះព័ត៌មានលម្អិតពាក់ព័ន្ធនឹងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងធ្វើការបង្ហាញនៅក្នុងឯកសារផ្តល់ព័ត៌មាន នៅពេលដែលក្រុមហ៊ុនប្រកាសបោះផ្សាយលក់មូលបត្រជាផ្លូវការ នាពេលខាងមុខ។

54. សូមជួយបង្ហាញពីរការទិញលក់ភាគហ៊ុនផង អរគុណ

ដើម្បីជួញដូរមូលបត្រកម្មសិទ្ធិបាន លោកអ្នកត្រូវមាន៖

  • គណនីធនាគារ
  • លេខអត្តសញ្ញាណវិនិយោគិន
  • គណនីជួញដូរ

ឯកសារតម្រូវ សម្រាប់ស្នើសុំលេខអត្តសញ្ញាណវិនិយោគិន និងបើកគណនីជួញដូរ៖

  • ពាក្យស្នើសុំលេខអត្តសញ្ញាណវិនិយោគិន និងបើកគណនីជួញដូរ
  • លេខគណនីធនាគារ
  • អត្តសញ្ញាណប័ណ្ណ (ជនជាតិខ្មែរ) ឬលិខិតឆ្លងដែន (ជនជាតិបរទេស)
  • រូបថត ៤x៦ ចំនួនមួយសន្លឹក

លោកអ្នកអាចធ្វើការបញ្ជាទិញ-លក់ ដោយខ្លួនឯងតាមរយៈប្រព័ន្ធ MTS របស់ CSX ឬទំនាក់ទំនងជាមួយក្រុមហ៊ុនមូលបត្រដែលលោកអ្នកបានបើកគណនីជាមួយ។

55. តើប័ណ្ណភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ចេញលក់ជាផ្លូវការនៅពេលណា?

ធនាគារនឹងជម្រាបជូនជាសាធារណៈ បន្ទាប់ពីទទួលបានការអនុម័តជាផ្លូវការ ពីអាជ្ញាធរពាក់ព័ន្ធ។

56. តើធនាគាររំពឹងថា ការលក់ភាគហ៊ុនរបស់ខ្លួនអាចនឹងជោគជ័យឬទេ? ហើយរពឹងថាអាចនឹងលក់បានតម្លៃប៉ុន្មានក្នុង១ភាគហ៊ុន?

ចំពោះព័ត៌មានលម្អិតពាក់ព័ន្ធនឹងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងធ្វើការបង្ហាញនៅក្នុងឯកសារផ្តល់ព័ត៌មាន នៅពេលដែលក្រុមហ៊ុនប្រកាសបោះផ្សាយលក់មូលបត្រជាផ្លូវការ នាពេលខាងមុខ។

57. ដូចម្តេចដែលហៅថាដំណាក់កាលដេញថ្លៃ? តើវាខុសពីការទិញតម្លៃចុងក្រោយដូចម្តេច? តើការទិញនៅដំណាក់កាលមួយណាចំណេញជាង?

​​តម្លៃចុងក្រោយ ជាតម្លៃមួយដែលភាគហ៊ុនធនាគារ អេស៊ីលីដាដាក់លក់នៅក្នុងតំណាក់កាលបរិវិសកម្ម។ តម្លៃចុងក្រោយនេះនឹងត្រូវបានគណនាតាមការថ្លឹងរកមធ្យមភាគ តាមការដាក់ពាក្យស្នើសុំធ្វើប៊ុកបៀលឌីងរបស់វិនិយោគិនទាំងអស់។ ជាតម្លៃ​ភាគហ៊ុន IPO គឺជាតតែមួយ។

58. តើអេស៊ីលីដា បែងចែកភាគលាភសម្រាប់ម្ចាស់ភាគហ៊ុន យ៉ាងដូចម្តេច?

ចំពោះព័ត៌មានលម្អិតពាក់ព័ន្ធនឹងការបែងចែកភាគលាភ នឹងធ្វើការបង្ហាញនៅក្នុងឯកសារផ្តល់ព័ត៌មាន នៅពេលដែលក្រុមហ៊ុនប្រកាសបោះផ្សាយលក់មូលបត្រជាផ្លូវការ នាពេលខាងមុខ។

59. ដើម្បីសុំ Investor ID តើត្រូវចំណាយប៉ុន្មាន? ពេលផុតកំណត់ក្នុងរយៈពេល១០ឆ្នាំ ត្រូវធ្វើដូចម្តេច?

ដើម្បីទទួលបាន Investor ID វិនិយោគិនត្រូវចំណាយប្រាក់ ៤០.០០០ រៀល ក្នុងនោះដែរ ២០.០០០រៀល ត្រូវបង់ជូន គមក និង ២០.០០០ រៀល សម្រាប់​សេវារបស់អេស៊ីលីដា ស៊ីឃ្យួរឹធី។ ផុតរយៈពេល១០ឆ្នាំ វិនិយោគិនត្រូវដាក់ពាក្យសុំបន្តឡើងវិញ។

60. តើការរកស៊ីភាគហ៊ុន ត្រូវតែមានការទិញ-លក់ឬយ៉ាងណា?

លោកអ្នកអាចទិញ ហើយរក្សាទុកដោយមិនលក់ចេញក៏បានដែរ។

61. តើពេលណាដែលយើងគួរទិញ ហើយពេលណាដែលយើងគួរលក់ភាគហ៊ុន?

ដើម្បីជាមូលដ្ឋានសម្រេចចិត្ត សូមចូលទៅកាន់​ APP (www.phsarhun.com) ជាសារៈប្រយោជន៍ដល់ការវិនិយោគលើវិស័យភាគហ៊ុន។

62. តើពលករនៅក្រៅប្រទេសចង់ទិញភាគហ៊ុនដែល ត្រូវធ្វើយ៉ាងដូចម្តេច?

ពលករនៅក្រៅប្រទេសចង់ទិញភាគហ៊ុន ត្រូវបើកគណនីជួញដូរសិន។ ការបើកគណនីជួញដូរតម្រូវឲ្យពលករបញ្ជាក់អត្តសញ្ញាណប័ណ្ណពីសារការី ក្រៅប្រទេសដែលខ្លួនរស់ និងបន្ទាប់មកបញ្ជាក់បន្ថែម ដោយសារការី នៅក្នុងប្រទេសកម្ពុជា។

63. បើហ៊ុនឡើងថ្លៃហើយយើងមិនលក់ តើភាគលាភកើនឡើងដែរទេ?

ភាគលាភ​នឹងបែងចែក​តាម​ ប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធ។ ការសម្រេចចិត្តបែងចែកភាគលាភត្រឹមកម្រឹតប៉ុណ្ណា នឹងធ្វើឡើងដោយក្រុមប្រឹក្សាភិបាល ភាគហ៊ុនិក ទៅតាមក្តីរំពឹងនៃកំណើនអាជីវកម្ម។

64. បើហ៊ុនធ្លាក់ថ្លៃ មានន័យថាយើងចូលរូមខាតឬយ៉ាងណា?

តម្លៃភាគហ៊ុនឡើងឬចុះទៅតាមទីផ្សារ។

65. វាគ្មិនថាការបើកគណនីជួញដូរមិនតម្រូវឱ្យបង់សេវាទេ ចុះប្រាក់៤០.០០០រៀល បង់លើអ្វី?

៤០.០០០ រៀល គឺជាកម្រៃសេវាសម្រាប់លេខអត្តសញ្ញាណវិនិយោគិន។

66. តើការទូទាត់ភាគលាភពេលណា? ប្រចាំខែ ត្រីមាស ឬជាឆ្នាំ?

ចំពោះព័ត៌មានលម្អិតពាក់ព័ន្ធនឹងការបែងចែកភាគលាភ នឹងធ្វើការបង្ហាញនៅក្នុងឯកសារផ្តល់ព័ត៌មាន នៅពេលដែលក្រុមហ៊ុនប្រកាសបោះផ្សាយលក់មូលបត្រជាផ្លូវការ នាពេលខាងមុខ។

67. តើយើងអាចដកប្រាក់ចំណេញពីគណនីជួញដូរបានទេ? ដោយរបៀបណា?

បច្ចុប្បន្នវិនិយោគិនអាចដកប្រាក់បានពីគណនីជួញដូរតាមមធ្យោបាយ៖ ១-ដកសាច់ប្រាក់សុទ្ធសម្រាប់អ្នកដែលគ្មានគណនីធនាគារ ត្រូវមកកាន់ការិយាល័យអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី (ACS) ហើយ ACS នឹងចេញលិខិតបញ្ជាដកប្រាក់ទៅផ្នែកទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រនៃធនាគារ អេស៊ីលីដា បន្ទាប់មកផ្នែកទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ នឹងនាំវិនិយោគិនទៅកាន់បញ្ជរបេឡាដើម្បីដកប្រាក់។ ២-ផ្ទេរចូលគណនីសម្រាប់អ្នកដែលមានគណនីធនាគារ វិនិយោគិនអាចទូរស័ព្ទ ឬដាក់បញ្ជាដកប្រាក់តាមប្រព័ន្ធ MTS បន្ទាប់មក ACS នឹងដាក់បញ្ជាដកប្រាក់ទៅ CSA ហើយ CSA នឹងបញ្ចូលប្រាក់នោះទៅគណនីរបស់វិនិយោគិន។ ដើម្បីបង្កលក្ខណៈងាយស្រួលដល់វិនិយោគិន ធនាគារ អេស៊ីលីដា នឹងដាក់ឲ្យដំណើរការកម្មវិធីផ្ទេរប្រាក់ចេញចូលគណនីជួញដូរតាម អេស៊ីលីដាម៉ូបាល ក្នុងពេលឆាប់ៗនេះ។

68. តើភាគលាភដែលបែងចែក ជាប្រាក់ចំណេញរបស់ធនាគារ ឬក៏ជារបស់ធនាគាររួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ?

ចំពោះព័ត៌មានលម្អិតពាក់ព័ន្ធនឹងការបែងចែកភាគលាភ នឹងធ្វើការបង្ហាញនៅក្នុងឯកសារផ្តល់ព័ត៌មាន នៅពេលដែលក្រុមហ៊ុនប្រកាសបោះផ្សាយលក់មូលបត្រជាផ្លូវការ នាពេលខាងមុខ។

69. តើប្រព័ន្ធជួញដូរចល័តតាមទូរស័ព្ទមានតម្រូវឱ្យគិតថ្លៃសេវាប្រចាំខែ ឬប្រចាំឆ្នាំដែរឬទេ?

បច្ចប្បុន្ននេះ ទីផ្សារមូលបត្រកម្ពុជាមិនទាន់គិតថ្លៃសេវាប្រចាំខែ ឬប្រចាំឆ្នាំទេ។

70. ប្រសិនបើធនាគារ អេស៊ីលីដាខាត តើម្ចាស់ភាគហ៊ុនខាតដែរមែនឬទេ? បើខាតដែរតើការបែងចែកការខាតបង់នោះយ៉ាងដូចម្តេច?

ចំពោះព័ត៌មានលម្អិត នឹងធ្វើការបង្ហាញនៅក្នុងឯកសារផ្តល់ព័ត៌មាន នៅពេលដែលក្រុមហ៊ុនប្រកាសបោះផ្សាយលក់មូលបត្រជាផ្លូវការ នាពេលខាងមុខ។

71. តើយើងអាចដកយកភាគលាភ មកប្រើប្រាស់បានដែរឬទេ? ហើយមាននិតិវីធី ក្នុងការកំណត់តម្លៃហ៊ុនអប្បរមាដែរ ឬទេ?

ភាគលាភដែលបានចែកជូន​ មានសិទ្ធិចាត់ចែង ប្រើប្រាស់។

72. តើគណនីជួញដូរ យើងអាចជួញដូរបានតែនៅក្នុងប្រទេសកម្ពុជាឬយ៉ាងណា?

គណនីជួញដូរនេះ សម្រាប់តែការជួញដូរមូលបត្រដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាតែប៉ុណ្ណោះ។

73. ដើម្បីជួញដូរបានតើយើងត្រូវតម្កល់លុយប៉ុន្មាន?

មានការកំណត់លក្ខខណ្ឌខ្លះៗនៅក្នុងទីផ្សារដំបូង (IPO) ដែលនឹងមានបង្ហាញនៅក្នុងឯកសារផ្តល់ព័ត៌មាន នៅពេលដែលក្រុមហ៊ុនប្រកាសបោះផ្សាយលក់មូលបត្រជាផ្លូវការ នាពេលខាងមុខ។ សម្រាប់ទីផ្សារបន្ទាប់ ( Secondary Market) នៅពេលលោកអ្នកធ្វើប្រតិបត្តិការទិញភាគហ៊ុន លោកអ្នកត្រូវតម្កល់ប្រាក់ ១០០ភាគរយ សម្រាប់ធ្វើការទូទាត់។

74. តើ Broker មានទួនាទីអី្វខ្លះ? និងផ្តល់ផលចំណេញអ្វីខ្លះមកលើអ្នកលក់និងទិញ?

អាជីវកម្មជើងសារមូលបត្រ មានតួនាទីបំរើសេវាជូនវិនិយោគិន ដូចជាសេវាស្នើសុំលេខអត្តសញ្ញាណវិនិយោគិនពីគណៈកម្មការមូលបត្រកម្ពុជា សេវាបើកគណនីជួយញដូរ និងដាក់បញ្ជាទិញឬលក់មូលបត្រក្នុងនាមនិងតាមបញ្ជារបស់អតិថិជនរបស់ខ្លួនដោយទទួលបាននូវកម្រៃជើងសា។​ អ្នកលក់ និងអ្នកទិញ បានផលចំណេញពីការប្រើបា្រស់សេវារបស់ Broker ដែលរក្សាប្រាក់របស់អតិថិជនដាយសុវត្ថិភាពក្នុងគណនីជួញដូរ និងចំណេញរបស់អតិថិជនពេលដាក់បញ្ជាទិញ-លក់មូលបត្រ តាមរយៈ Broker។

75. តើអាចវាយតម្លៃបានទេថា តើតម្លៃភាគហ៊ុនប៉ុន្មានទើបក្លាយជាម្ចាស់ភាគហ៊ុន?

លោកអ្នកនឹងក្លាយជាម្ចាស់ភាគហ៊ុន ដោយគ្រាន់តែកាន់កាប់១ភាគហ៊ុន។ ចំពោះតម្លៃភាគហ៊ុន ធនាគារនឹងជម្រាបជូនជាសាធារណៈ បន្ទាប់ពីទទួលបានការអនុម័តជាផ្លូវការ ពីអាជ្ញាធរពាក់ព័ន្ធ។

76. តើការផ្ទេរប្រាក់មានគិតកម្រៃសេវាដែរឬទេ? ហើយត្រូវការរយៈពេលប៉ុណ្ណា?

ការផ្ទេរប្រាក់ពីគណនីធនាគារនៅធនាគារ អេស៊ីលីដា ទៅគណនីជួញដូរនៅអេស៊ីលីដា ស៊ឹឃ្យួរឹធី មិនគិតកម្រៃសេវា ប៉ុន្តែការផ្ទេរប្រាក់ពីគណនីជួញដូរនៅអេស៊ីលីដា ស៊ឹឃ្យួរឹធី ទៅគណនីធនាគារនៅធនាគារ អេស៊ីលីដា នៅសាខាក្រៅពីរង្វង់ភ្នំពេញ មានកម្រៃសេវាចំនួន ០,០៨% អប្បរមា ៤.០០០​រៀល។ ប្រសិនបើ អេស៊ីលីដាម៉ូបាល ដាក់ឱ្យប្រើប្រាស់នាពេលខាងមុខឆាប់ៗនេះ មិនមានកម្រៃសេវាទេ ហើយប្រើបា្រស់រយៈពេលលឿនបំផុត។

77. តើការផ្ទេរប្រាក់ពីគណីជួញដូរទៅគណីផ្ទាល់ខ្លួន ឬ ពីគណីផ្ទាល់ខ្លួនទៅគណីជួញដូរមានកំរៃសេវាដែរឬទេ?

ការផ្ទេរប្រាក់ពីគណនីធនាគារនៅធនាគារ អេស៊ីលីដា ទៅគណនីជួញដូរនៅអេស៊ីលីដា ស៊ឹឃ្យួរឹធី មិនគិតកម្រៃសេវា ប៉ុន្តែការផ្ទេរប្រាក់ពីគណនីជួញដូរនៅអេស៊ីលីដា ស៊ឹឃ្យួរឹធី ទៅគណនីធនាគារនៅធនាគារ អេស៊ីលីដា នៅសាខាក្រៅពីរង្វង់ភ្នំពេញ មានកម្រៃសេវាចំនួន ០,០៨% អប្បរមា ៤.០០០​រៀល។ ប្រសិនបើ អេស៊ីលីដាម៉ូបាល ដាក់ឱ្យប្រើប្រាស់នាពេលខាងមុខឆាប់ៗនេះ មិនមានកម្រៃសេវាទេ ហើយប្រើបា្រស់រយៈពេលលឿនបំផុត។

78. តើវិនិយោគិនត្រូវទិញភាគហ៊ុនចាប់ពីប៉ុន្មានហ៊ុនឡើងទៅ?

មានការកំណត់លក្ខខណ្ឌខ្លះៗនៅក្នុងទីផ្សារដំបូង ដែលនឹងមានបង្ហាញនៅក្នុងឯកសារផ្តល់ព័ត៌មាន នៅពេលដែលក្រុមហ៊ុនប្រកាសបោះផ្សាយលក់មូលបត្រជាផ្លូវការ នាពេលខាងមុខ។ សម្រាប់ទីផ្សារបន្ទាប់ (Secondary Market) ការជួញ-ដូរចាប់ពីមួយភាគហ៊ុនឡើងទៅ។

79. តើនឹងមានការថ្លៃសេវាអ្វីបន្ថែមទេ បើខ្ញុំទិញ ១០.០០០ភាគហ៊ុន ហើយមិនមានប្រតិបត្តិការទិញលក់?

ប្រសិនបើវិនិយោគិន ទិញភាគហ៊ុនក្នុង IPO មិនគិតថ្លៃសេវាទេ។

ចុះបញ្ជីក្រោមលេខ: 00003077

អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៊ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៨២៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖