www.acledabank.com.kh

navigate_nextព័ត៌មាន​ការ​បោះ​ផ្សាយ​មូលបត្រ​កម្មសិទ្ធិnavigate_nextសេចក្តីជូនដំណឹងអំពីលទ្ធផលប៊ុកបៀលឌីង និង ដំណើរការបរិវិសកម្ម

សេចក្តីជូនដំណឹងអំពីលទ្ធផលប៊ុកបៀលឌីង និង ដំណើរការបរិវិសកម្ម

ACLEDA Photo

រាជធានីភ្នំពេញ ថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ធនាគារ) គាំទ្រពីក្រុមហ៊ុនធានាទិញមូលបត្រ យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី (ក្រុមហ៊ុនយាន់តា) មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា បន្ទាប់ពីបញ្ចប់ដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) របស់ធនាគារកាលពីថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ មានវិនិយោគិនចូលរួមចំនួន ២.១៨០ នាក់ ដែលក្នុងនោះ មានវិនិយោគិនក្នុងស្រុកចំនួន ៩៥.៥៥% និងវិនិយោគិនបរទេសចំនួន ៤.៤៥%។

តម្រូវការចូលរួមដាក់សំណើទិញ និងកំណត់ថ្លៃ (ប៊ុកបៀលឌីង) មានចំនួនច្រើនគួរឲ្យកត់សម្គាល់ ដោយតម្រូវការសរុបមានចំនួន ៣ដង លើសចំនួនភាគហ៊ុនដែលបានលៃបម្រុងទុកក្នុងដំណាក់កាលប៊ុកបៀលឌីង។

តម្លៃភាគហ៊ុនចុងក្រោយដែលបានកំណត់ ដោយអនុលោម តាមនីតិវិធីស្តីពីការធ្វើប៊ុកបៀលឌីង និងការធ្វើបរិវិសកម្ម ដែលបានអនុម័តដោយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) គឺ ១៦.២០០ រៀល

ជាថ្មីម្តងទៀត ធនាគារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វិនិយោគិន និងអតិថិជនទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) និងទិញភាគហ៊ុនរបស់ ធនាគារ។ សូមស្វែងរកលទ្ធផលនៃការកំណត់ថ្លៃ (ប៊ុកបៀលឌីង) តាមរយៈ៖ www.acledabank.com.kh/kh/assets/pdf_zip/bookbuildingresult.xlsx

ជាមួយគ្នានេះដែរ ធនាគារ សូមអញ្ជើញ វិនិយោគិនដែលទទួលបានជោគជ័យ និងវិនិយោគិនដែលមិនទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង និងវិនិយោគិនដែលមិនបានចូលរួមក្នុងដំណាក់កាលប៊ុកបៀលឌីងទាំងអស់ សូមចូលរួមក្នុងដំណាក់កាលបរិវិសកម្មបន្តទៀត ដើម្បីបញ្ចប់ដំណើរការទិញភាគហ៊ុនរបស់ធនាគារ។

សូមបញ្ជាក់ថា ដើម្បីគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលនៃវីរុស covid-19 ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្រេចបន្ថែមរយៈពេលនៃការធ្វើបរិវិសកម្ម និងបន្ថែមនូវជម្រើសក្នុងការដាក់សំណើទិញតាមប្រព័ន្ធអនឡាញ ដើម្បីសុវត្ថិភាព និងភាពងាយស្រួលរបស់វិនិយោគិនសាធារណៈ តាមរយៈ គេហទំព័របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី www.acledabank.com.khwww.acledasecurities.com.kh. ដោយស្វែងរកពាក្យ "សំណើទិញភាគហ៊ុន"។

១. កាលបរិច្ឆេទបរិវិសកម្ម ទីតាំង និង នីតិវិធី

២. ការជូនដំណឹងអំពីលទ្ធផលបរិវិសកម្ម

ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងជូនដំណឹងអំពីលទ្ធផលបរិវិសកម្មជូនវិនិយោគិន បន្ទាប់ពីទទួលបានការអនុម័តពី គ.ម.ក.។

សម្រាប់​ព័ត៌មាន​បន្ថែម៖

សូមអាននិងទាញយកឯកសារផ្តល់ព័ត៌មាន តាមរយៈ៖ www.acledabank.com.kh/kh/khm/listing-disclosure-documents

ចុះបញ្ជីក្រោមលេខ: 00003077

អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៊ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៥៦៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖