navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextវិញ្ញាបនបត្រសមាជិកភាព ពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា
វិញ្ញាបនបត្រសមាជិកភាព ពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា
ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ ៖ ធនាគារអេស៊ីលីដា បានទទួលវិញ្ញាបនបត្រសមាជិកភាព ពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាក្នុងការធ្វើប្រតិបត្តិការជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១១ ធនាគារអេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណពីគណៈកម្មការមូលបត្រកម្ពុជា ធ្វើជាភ្នាក់ងារបញ្ជិកាមូលបត្រ ភ្នាក់ងារទូទាត់ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ហើយនៅថ្ងៃនេះ ធនាគារអេស៊ីលីដា ក៏បានទទួលវិញ្ញាបនបត្រសមាជិកភាពពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ចូលរួមធ្វើជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ដែលអនុញ្ញាតឱ្យធនាគារបានបម្រើសេវាទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងវិស័យមូលបត្រ ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ។ ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ អេស៊ីលីដា មានការិយាល័យស្ថិតនៅក្នុងអគារការិយាល័យកណ្ដាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅអគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យើងខ្ញុំសូមសំដែងនូវក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងគណកម្មការមូលបត្រកម្ពុជា ដែលបានផ្ដល់ទំនុកចិត្ដមកលើ ធនាគារអេស៊ីលីដា តាមរយៈការផ្ដល់វិញ្ញាបនបត្រនេះ ។ ដោយទទួលបានការគាំទ្រពីសំណាក់អតិថិជន និងសាធារណជនទូទៅលើផលិតផល និងសេវាកម្មដែលធនាគារអេស៊ីលីដា កំពុងបម្រើជូនអតិថិជន ធនាគារអេស៊ីលីដាបាននិងកំពុងពង្រីកសក្ដានុពលរបស់ខ្លួនតាមរយៈតួនាទីជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ រួមទាំងភ្នាក់ងារសំខាន់ៗផ្សេងទៀតដូចជា ភ្នាក់ងារបញ្ជិកាមូលបត្រ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់ ដើម្បីជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះផងដែរ ធនាគារអេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ "អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី" ដែលផ្ដល់ជូននូវសេវាដ៏ទូលាយផ្នែកអាជីវកម្មជើងសារមូលបត្រ សម្រាប់ការជួញដូរលើប្រភេទមូលបត្រសម្បូរបែបជូនដល់អតិថិជន អ្នកវិនិយោគ និងសាធារណជនទូទៅ ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ៖
លោកស្រី សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល ៖
លោក ព្រំ វិសុទ្ធ នាយកប្រតិបត្តិនីតិកម្ម និងជាលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល ៖
លោក លី ថៃ នាយកប្រតិបត្ដិប្រតិបត្តិការ
អ៊ីម៉ែល ៖