navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រកាសផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សាភិបាល
ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រកាសផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សាភិបាល
ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រកាសនាថ្ងៃនេះថា លោក ជា សុខ ប្រធានក្រុមប្រឹក្សាភិបាលដំបូងរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចូលនិវត្តន៍ ។ លោក ជា សុខ អតីតទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានដឹកនាំក្រុមប្រឹក្សាភិបាល ចាប់តាំងពីអេស៊ីលីដាបានកម្លាយខ្លួនជាធនាគារក្នុងឆ្នាំ២០០០ ។ ស្របពេលនេះដែល លោក John Brinsden អនុប្រធានក្រុមប្រឹក្សាភិបាល ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាល ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
ទន្ទឹមនឹងនេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាល ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ថែមលើមុខងារបច្ចុប្បន្ន ។ បណ្ឌិត អ៊ិន ចាន់នី បានដឹកនាំអេស៊ីលីដាតាំងពីឆ្នាំ១៩៩៣ ។
ជាមួយគ្នានេះដែរ លោក Vincent Gros តំណាង COFIBRED, លោក Tetsuro Yoshino តំណាង SMBC, លោក ឆាយ សឿន អតីតអនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ, និងលោក រ័ត្ន យូម៉េង បច្ចុប្បន្នជានាយកប្រតិបត្តិរតនាភិបាល ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
សូមចុចទីនេះ សម្រាប់តារាងក្រុមប្រឹក្សាភិបាលរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ៖
លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល: visoth@acledabank.com.kh