www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextវិញ្ញាបនបត្រ​អនុលោមភាព​សារពើ​ពន្ធ

វិញ្ញាបនបត្រ​អនុលោមភាព​សារពើ​ពន្ធ

ថ្ងៃ​ទី២២ ខែមីនា ឆ្នាំ​២០១៧

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួល​វិញ្ញាបនបត្រ​អនុ​លោម​ភាព​សារ​ពើ​ពន្ធ ពី​ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជ​រដ្ឋា​ភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គ​នាយកដ្ឋាន​ពន្ធដារ ។
បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួល​វិញ្ញាបនបត្រ​អនុ​លោម​ភាព​សារ​ពើ​ពន្ធ ពី​ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជ​រដ្ឋា​ភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គ​នាយកដ្ឋាន​ពន្ធដារ ។

កាល​ពី​ថ្ងៃ​ទី២២ ខែមីនា ឆ្នាំ២០១៧ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួល វិញ្ញាបន​បត្រ​អនុ​លោមភាព​សារ​ពើ​ពន្ធ ពី​អគ្គនាយកដ្ឋាន​ពន្ធដារ ចុះ​ថ្ងៃ​ទី២២ ខែមីនា ឆ្នាំ២០១៧ ។ វិញ្ញាបនបត្រ​អនុលោមភាព​សារពើ​ពន្ធ ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួល​បាន មាន​កម្រិត​អនុលោមភាព​សារពើ​ពន្ធ​ប្រភេទ "មាស" និង​មាន​សុពលភាព​រយៈពេល ២ ឆ្នាំ ចាប់​ពី​ឆ្នាំ​ជាប់​ពន្ធ ២០១៧ ដល់​ឆ្នាំ​ជាប់​ពន្ធ ២០១៨ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ឆ្នាំ២០១៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង់​ពន្ធ​សរុប​ចំនួន ៤៥.៥៦៦.០៦១ ដុល្លារ​អាមេរិក ។ បើ​គិត​ចាប់​តាំង​ពី អេស៊ីលីដា បាន​កម្លាយ​ខ្លួន​ជា​ធនាគារ​មក (ពី​ឆ្នាំ​២០០០ ដល់ ឆ្នាំ២០១៦) ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង់​ពន្ធ​សរុប​ចំនួន ២១០.៤៧១.៦៩៦ ដុល្លារ​អាមេរិក ។

សូម​ចុច​ទី​នេះ ដើម្បី​ពិនិត្យ​​មើល​តារាង​របាយការណ៍​បង់​ពន្ធ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់​ឆ្នាំ​មុនៗ​ផ្សេងទៀត ។

ACLEDA Photo

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៣៨៣ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖