navigate_nextផលិតផល និងសេវាnavigate_nextឯកត្តជនnavigate_nextសេវាចាត់ចែងសាច់ប្រាក់navigate_nextសេវាទូទាត់អោយអ្នកផ្គត់ផ្គង់
សេវាទូទាត់ឱ្យអ្នកផ្គត់ផ្គង់
តើលោកអ្នកជាអ្នកលក់ដុំ ឬក៏ជាឧស្សាហករដែលទិញទំនិញ ឬវត្ថុធាតុដើមពីអ្នកផ្គត់ផ្គង់ជាច្រើន ហើយកំពុងតែស្វែងរកវិធីដែលងាយស្រួល និងមានសុវត្ថិភាពជាងមុនក្នុងការទូទាត់ឱ្យអ្នកផ្គត់ផ្គង់ជាជាងធ្វើតាមទំលាប់ចាស់ (ឱ្យប្រាក់ដល់កន្លែងនៅពេលបានទទួលទំនិញ ឬវត្ថុធាតុដើម) ដែរឬទេ ? លោកអ្នកមកត្រូវកន្លែងហើយ !
សេវាទូទាត់សាច់ប្រាក់នេះត្រូវបានរៀបចំឡើង ដើម្បីបំពេញតម្រូវការក្នុងស្ថានភាពដូចខាងលើ ។ សេវានេះអនុញ្ញាតឱ្យអតិថិជនធ្វើការទូទាត់ជាសាច់ប្រាក់ ឬតាមរយៈមធ្យោបាយផ្សេងៗទៅឱ្យក្រុមអ្នកផ្គត់ផ្គង់ណាមួយ ដោយផ្អែកទៅលើបញ្ជាចំណាយ ។ សេវាទូទាត់ឱ្យអ្នកផ្គត់ផ្គង់ អាចធ្វើឡើងនៅក្នុងសាខាតែមួយ ឬសាខាផ្សេងគ្នាក៏បាន ។
កម្រៃសេវា
- ថ្លៃរៀបចំឯកសារ កែប្រែ ឬមោឃភាព ៖ ១២.០០០រៀល ៣ដុល្លារអាមេរិក ១២០បាត ៣អឺរ៉ូ ៣ដុល្លារអូស្ត្រាលី ៣ដុល្លារកាណាដា ៣ផោន ៣០០យ៉េនជប៉ុន ៦០.០០០ដុងវៀតណាម ឬ ២៤.០០០ឡាវគីប ។
- ថ្លៃសេវាទូទាត់ជាសាច់ប្រាក់ ក្នុងមួយប្រតិបត្តិការ ៖ ២.០០០រៀល ០,៥០ដុល្លារអាមេរិក ២០បាត ០,៥០អឺរ៉ូ ០,៥០ដុល្លារអូស្ត្រាលី ០,៥០ដុល្លារកាណាដា ០,៥០ផោន ៥០យ៉េនជប៉ុន ១០.០០០ដុងវៀតណាម ឬ ៥.០០០ឡាវគីប ។
- ថ្លៃសេវាទូទាត់ដោយបង់ចូលគណនី ក្នុងមួយប្រតិបត្តិការ ៖ ១.០០០រៀល ០,២៥ដុល្លារអាមេរិក ១០បាត ០,២៥អឺរ៉ូ ០,២៥ដុល្លារអូស្ត្រាលី ០,២៥ដុល្លារកាណាដា ០,២៥ផោន ២៥យ៉េនជប៉ុន ៥.០០០ដុងវៀតណាម ឬ ២.០០០ឡាវគីប ។
សារប្រយោជន៍
- ចំណេញពេលវេលា
- សុវត្ថិភាពក្នុងការទូទាត់
- កាត់បន្ថយបានជាអប្បបរមានូវហានិភ័យផ្សេងៗ ដែលកើតឡើងដោយយថាហេតុ តាមរយៈការទូទាត់ជាសាច់ប្រាក់សុទ្ធ
សំគាល់ ៖
- កម្រៃសេវាខាងលើត្រូវបានកំណត់ឡើងក្នុងគោលបំណងជម្រាបជូនជាព័ត៌មានប៉ុណ្ណោះ និងអាចមានការកែប្រែ ។
- សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងមកកាន់សាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។