www.acledabank.com.kh

navigate_nextផលិតផល និង​សេវាnavigate_nextឯកត្តជនnavigate_nextសេវា​ចាត់ចែង​សាច់ប្រាក់navigate_nextសេវា​ប្រមូលប្រាក់​បង់ពន្ធ

សេវា​ប្រមូលប្រាក់​បង់ពន្ធ 

សេវា​ប្រមូលប្រាក់​បង់ពន្ធ ជា​សេវា​ប្រមូលសាច់ប្រាក់​មួយប្រភេទ ដែល​ធនាគារ​អេស៊ីលីដា​ផ្តល់ជូន​អតិថិជន និង​សាធារណជន​ទាំង​អស់​ដែល​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ មានន័យ​ថា អតិថិជន​ពុំចាំបាច់​កាន់​សាច់​ប្រាក់​ទៅ​កាន់​​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា អគ្គនាយកដ្ឋាន​ពន្ធដារ រតនាគារ​រាជធានី ខេត្ត ។ល។ ដើម្បី​​បង់ពន្ធ​នោះឡើយ ។

អត្ថប្រយោជន៍

ប្រភេទ​ប្រាក់

ធនាគារ​អេស៊ីលីដា​ទទួល​ប្រមូល​ប្រាក់​បង់​ពន្ធ​ជូន​រដ្ឋ​ជា "ប្រាក់​រៀល" ។ ករណី​លោក​អ្នក​បង់​សាច់​ប្រាក់ ឬ​កាត់​ចេញ​ពី​គណនី​ជា​ប្រាក់​ផ្សេងៗ ត្រូវ​ឆ្លង​កាត់​ការ​ប្តូរ​ប្រាក់ទៅ​ជា​ប្រាក់​រៀល តាម​អត្រា​ប្តូរ​ប្រាក់​ជា​ផ្លូវការ​របស់​ធនាគារ​អេស៊ីលីដា ។

ដើម្បីបង់ពន្ធអចលនទ្រព្យ (ដី ផ្ទះ អគារ ឬសំណង់ផ្សេងៗ)

ដើម្បីបង់ពន្ធអចលនទ្រព្យ សូមលោកអ្នកភ្ជាប់មកជាមួយនូវ៖

ដើម្បីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន

បង់ពន្ធអាករលើតម្លៃបន្ថែមពីក្រៅប្រទេស តាម SWIFT

ធនាគារ អេស៊ីលីដា ទទួលបង់ពន្ធអាករលើតម្លៃបន្ថែម (VAT) ពីក្រៅប្រទេស ជូនអគ្គនាយកដ្ឋានពន្ធដារ នៅរៀងរាល់ ថ្ងៃធ្វើការ (ពីថ្ងៃច័ន្ទ ដល់សុក្រ) តាមរយៈការផ្ទេរប្រាក់ចូលពីក្រៅប្រទេស (Inward Telegraphic Transfer - ITT)។ អានបន្ថែម...

តារាង​គណនី​របស់អគ្គនាយកដ្ឋាន​ពន្ធដារ 

ដោយ​យោង​តាម​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​មួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះ​ថ្ងៃ​ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពី​ការ​ប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់​ប្រតិបត្តិការ​ចំណូល-ចំណាយ​ថវិកា​រដ្ឋ​អនុវត្ត​ទូទាំង​ប្រទេស និង​យោង​សេចក្តី​ជូន​ដំណឹង លេខៈ១០៤៣ អពដ ចុះ​ថ្ងៃ​ទី២៥ ខែមេសា ឆ្នាំ២០១៤ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​បែបបទ​នៃ​ការបង់​ប្រាក់​ពន្ធ-អាករ​គ្រប់​ប្រភេទ​នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដូច្នេះ​អតិថិជន និង​សាធារណជន​ដែល​ជាប់​ពន្ធ​អាច​មក​បង់​ប្រាក់​ពន្ធ-អាករ​គ្រប់​ប្រភេទ ពន្ធ​អចលនទ្រព្យ និង​ប្រាក់​ទោស​ទណ្ឌ​នៅ​តាម​គ្រប់​សាខា​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំង​រាជធានី-ខេត្ត-ក្រុង-ស្រុក ដែល​មាន​ឈ្មោះ​និង​លេខ​គណនី ដូចមាន​តារាង​ភ្ជាប់​ជូន​នេះ

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើឥឡូវនេះ

ធនាគារពិតស្ថិតនៅ​ក្នុង​ដៃ​លោកអ្នក! មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ៣,៩៨លាននាក់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២២៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖