navigate_nextផលិតផល និងសេវាnavigate_nextឯកត្តជនnavigate_nextសេវាចាត់ចែងសាច់ប្រាក់navigate_nextសេវាប្រមូលប្រាក់បង់ពន្ធnavigate_nextបង់ពន្ធអាករលើតម្លៃបន្ថែម (VAT) ពីក្រៅប្រទេស តាម SWIFT
បង់ពន្ធអាករលើតម្លៃបន្ថែម (VAT) ពីក្រៅប្រទេស តាម SWIFT
ធនាគារ អេស៊ីលីដា ទទួលបង់ពន្ធអាករលើតម្លៃបន្ថែម (VAT) ពីក្រៅប្រទេស ជូនអគ្គនាយកដ្ឋានពន្ធដារ នៅរៀងរាល់ថ្ងៃធ្វើការ (ពីថ្ងៃច័ន្ទ ដល់សុក្រ) តាមរយៈការផ្ទេរប្រាក់ចូលពីក្រៅប្រទេស (Inward Telegraphic Transfer - ITT) ដោយអនុវត្តតាមជំហានដូចខាងក្រោម៖
- ចូលប្រកាសពន្ធតាមរយៈប្រព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីបញ្ចូល ឬបំពេញចំនួនទឹកប្រាក់ពន្ធ លេខគណនី និងបោះពុម្ពទម្រង់ P101 ឬប្រើលេខ Barcode នៅលើលិខិតស្នើសុំបង់ប្រាក់ពន្ធដែលបានបោះពុម្ពចេញពីប្រព័ន្ធ។
- គណនាទឹកប្រាក់ផ្ទេរ និងកម្រៃសេវាធនាគារ ឲ្យបានត្រឹមត្រូវ ដើម្បីបង់ពន្ធជាប្រាក់រៀល តាមចំនួនដែលមាននៅក្នុងទម្រង់ P101/Barcode និងអត្រាប្តូរប្រាក់ ដោយយកអត្រាសម្រាប់បង់ពន្ធអាករលើតម្លៃបន្ថែម (VAT) ពីក្រៅប្រទេស ដែលជាអត្រាប្តូរប្រាក់ថេរ មានសុពលភាពប្រើប្រាស់ពេញមួយថ្ងៃ។
- កម្រៃសេវា គិតក្នុងមួយវិក្កយបត្រ (ITT rate per Single Invoice)៖ 0.10% (អប្ប. 10ដុល្លារអាមេរិក ឬសមមូល)។ ធនាគារនឹងគិតកម្រៃសេវា 10ដុល្លារអាមេរិក ឬសមមូល ចំពោះពន្ធស្មើសូន្យ។
- ផ្ទេរប្រាក់ពីធនាគារក្រៅប្រទេស មកធនាគារ អេស៊ីលីដា តាមព័ត៌មានផ្ទេរប្រាក់ដូចខាងក្រោម៖
- ករណីបង់ អាករលើតម្លៃបន្ថែម (VAT):
- ឈ្មោះ: GDT/Large Taxpayers Management Department (All Kinds of Taxes)
- លេខគណនី: 00010163597818
- សូមមើល ឯកសារព័ត៌មានផ្ទេរប្រាក់
- ករណីបង់ប្រាក់ពិន័យ (Penalty Tax):
- ឈ្មោះ: GDT/Large Taxpayers Management Department (Penalties)
- លេខគណនី: 00010162260111
- សូមមើល ឯកសារព័ត៌មានផ្ទេរប្រាក់
- បន្ទាប់ពីផ្ទេរប្រាក់រួច សូមផ្ញើអ៊ីម៉ែលមកធនាគារ អេស៊ីលីដា (tax.operations@acledabank.com.kh) ដោយភ្ជាប់មកជាមួយនូវទម្រង់ P101 ឬលេខ Barcode លើទម្រង់លិខិតស្នើសុំបង់ប្រាក់ពន្ធ និងវិក្កយបត្រផ្ទេរប្រាក់ ដើម្បីស្នើសុំបង់ពន្ធ។
- ក្រោយពេលធនាគារបង់ពន្ធរួចរាល់ លោកអ្នកនឹងទទួលបានអ៊ីម៉ែលឆ្លើយតបវិញ ដោយមានភ្ជាប់នូវវិក្កយបត្របង់ពន្ធ (Single Invoice) ដែលបានបោះពុម្ពចេញពីប្រព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ។ ដោយឡែកវិក្កយបត្របង់ពន្ធច្បាប់ដើម (ពណ៌ស និងផ្កាឈូក) ធនាគារ អេស៊ីលីដា នឹងផ្ញើទៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំនៃអគ្គនាយកដ្ឋានពន្ធដារ តាមកិច្ចព្រមព្រៀង ដើម្បីរក្សាទុកជាឯកសារ-កាលប្បវត្តិ។
កំណត់សម្គាល់៖
- ប្រសិនបើទឹកប្រាក់បង់ពន្ធ ឬកម្រៃសេវាធនាគារ ជាប្រាក់រៀលលើស ធនាគារនឹងបង់មួយវិក្កយបត្របន្ថែមទៀត ទៅតាមការណែនាំពីអគ្គនាយកដ្ឋានពន្ធដារ ហើយទឹកប្រាក់ដែលលើសនោះត្រូវបានបង្គរទុកនៅក្នុងប្រព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ និងយកទៅធ្វើជាឥណទានយោងដើម្បីកាត់កងជាមួយប្រាក់ពន្ធ នាខែបន្ទាប់ទៀត។
- ប្រសិនបើ ទឹកប្រាក់បង់ពន្ធ ឬកម្រៃសេវាធនាគារ ជាប្រាក់រៀល ខ្វះ/មិនគ្រប់ចំនួន ធនាគារនឹងមិនដំណើរការបង់ពន្ធឡើយ លុះត្រាតែលោក-លោកស្រី ធ្វើការផ្ទេរប្រាក់មកគ្រប់ចំនួនជាមុនសិន ឬលោក-លោកស្រី អាចស្នើសុំធនាគារឲ្យកាត់ទឹកប្រាក់បន្ថែមចេញពីគណនីរបស់លោក-លោកស្រីដែលមានជាមួយធនាគារ ដើម្បីបង្រ្គប់ចំនួនទឹកប្រាក់បង់ពន្ធ និង/ឬផ្ញើប្រកាស P101/Barcode ថ្មី ដែលមានចំនួនទឹកប្រាក់ពន្ធស្មើនឹងចំនួនទឹកប្រាក់ដែលបានផ្ញើមក។
- ធនាគារនឹងមិនទទួលខុសត្រូវ ប្រសិនបើព័ត៌មានផ្ទេរប្រាក់ ពីធនាគារនៅក្រៅប្រទេស របស់លោក-លោកស្រី មិនត្រឹមត្រូវ ឬមិនគ្រប់គ្រាន់ ដែលធ្វើឲ្យខកខានលើការបង់ពន្ធដោយប្រការណាមួយ។