navigate_nextផលិតផល និងសេវាnavigate_nextឯកត្តជនnavigate_nextសេវាបញ្ញើ-សន្សំnavigate_nextគណនីមូលនិធិសិក្សាអប់រំ
គណនីមូលនិធិសិក្សាអប់រំ
ដើម្បីចូលរួមចំណែកផ្ដល់លទ្ធភាពក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជារួមចំណែកក្នុងការបង្កើនសេដ្ឋកិច្ចជាតិ ធនាគារអេស៊ីលីដាសូមបង្ហាញជូននូវសេវាបញ្ញើ-សន្សំមួយប្រភេទ ហៅថា គណនីមូលនិធិសិក្សាអប់រំ ដែលធនាគារអេស៊ីលីដាទទួលខុសត្រូវថែរក្សា គ្រប់គ្រង និងចាត់ចែងសាច់ប្រាក់ជូនលោកអ្នកជារូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានបំណងដាក់ប្រាក់សន្សំ សម្រាប់ទូទាត់រាល់ការចំណាយ ដែលពាក់ព័ន្ធនឹងការសិក្សាអប់រំដូចជា ថ្លៃសាលា និង/ឬ ថ្លៃទិញសម្ភារសិក្សាសម្រាប់ផ្ទាល់ខ្លួន ក្រុមគ្រួសារ សាច់ញាតិ បុគ្គលិក ឬភាគីទីបី ហើយលោកអ្នក ឬភាគីណាផ្សេងទៀតក៏អាច ឬត្រូវបង់ប្រាក់ចូលគណនីនេះ ដើម្បីទូទាត់លើការចំណាយសម្រាប់ការសិក្សាអប់រំរបស់អ្នកទទួលផល ដោយយោងលើវិក្កយបត្រជាក់ស្តែង និងលក្ខខណ្ឌទាំងឡាយ ដែលមានចែងនៅក្នុងលក្ខខណ្ឌពិសេសនៃគណនីមូលនិធិសិក្សាអប់រំ ។
ឥឡូវនេះលោកអ្នកអាចស្នើសុំបើកគណនីថ្មី នៅលើកុំព្យូទ័រ ឬទូរសព្ទដៃ បានគ្រប់ពេលវេលា។
សំណើបើកគណនីគុណប្រយោជន៍
- ធានាបាននូវសុវត្ថិភាពខ្ពស់ក្នុងការថែរក្សា គ្រប់គ្រង ឬចាត់ចែងសាច់ប្រាក់ ឬទ្រព្យសម្បត្តិ សម្រាប់ចំណាយលើការសិក្សាអប់រំផ្ទាល់ខ្លួន ក្រុមគ្រួសារ សាច់ញាតិ ឬភាគីទីបី
- អាចទទួលបានប្រាក់ចំណូលបន្ថែម តាមរយៈការផ្តល់ការប្រាក់ពីធនាគារ
- មានអារម្មណ៍កក់ក្តៅ និងមានថវិកាសម្រាប់ចំណាយលើការសិក្សាអប់រំ និងមានគំនិតរៀបចំផែនការសម្រាប់ចំណាយលើការសិក្សាអប់រំ ដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ សាច់ញាតិ ឬភាគីទីបី ។
លក្ខណៈពិសេស
- ជាប្រភេទគណនីបញ្ញើសំចៃ ដែលលោកអ្នកអាចជ្រើសរើសយកការប្រើប្រាស់សៀវភៅប្រាក់បញ្ញើ ឬប័ណ្ណព័ត៌មានគណនី
- ផ្ដល់អត្រាការប្រាក់ខ្ពស់ជាងគណនីបញ្ញើសំចៃធម្មតា
- ការប្រាក់ត្រូវបង្គរទុកជារៀងរាល់ថ្ងៃ ហើយបញ្ចូលទៅក្នុងគណនីមូលនិធិសិក្សាអប់រំ រៀងរាល់ដំណាច់ឆមាសនីមួយៗ
- អាចបិទគណនីបាន ដោយមានការព្រមព្រៀងពីគ្រប់ភាគីពាក់ព័ន្ធ
- ការដាក់ប្រាក់ ៖ ក្រៅពីម្ចាស់គណនីផ្ទាល់ ក្រុមគ្រួសារ សាច់ញាតិ ក្រុមហ៊ុន អង្គការ ឬស្ថាប័នណាមួយក៏អាចដាក់សាច់ប្រាក់ចូលក្នុងគណនីនេះបានដែរ
- ការដកប្រាក់ ៖ អាចដកប្រាក់បានទៅតាមបំណងនៃគណនី និងលក្ខខណ្ឌពិសេសរបស់គណនី ប៉ុន្តែក្នុងករណីដកសាច់ប្រាក់ខុសពីគោលបំណងនៃគណនី លោកអ្នកត្រូវបង់កម្រៃសេវា ។
ទំហំសាច់ប្រាក់ក្នុងគណនី
ដើម្បីឱ្យគណនីមូលនិធិសិក្សាអប់រំ អាចដំណើរការទៅបាន លោកអ្នកត្រូវដាក់ប្រាក់តម្កល់ដំបូងចំនួន ២០០.០០០រៀល, ៥០ដុល្លារអាមេរិក, ២.០០០បាត ឬសមមូលជាមួយប្រាក់ផ្សេងៗទៀត ។ ពេលប្រតិបត្តិការដាក់-ដកប្រាក់ សមតុល្យអប្បបរមាគឺ ៤០.០០០រៀល, ១០ដុល្លារអាមេរិក, ៤០០បាត ឬសមមូលជាមួយប្រាក់ផ្សេងៗទៀត ។
អត្រាការប្រាក់
អត្រាការប្រាក់សម្រាប់គណនីមូលនិធិសិក្សាអប់រំ ស្មើនឹងអត្រាការប្រាក់របស់គណនីបញ្ញើសំចៃធម្មតា បូកបន្ថែមជាមួយអត្រាដំឡើង (Margin Rate) ២% ក្នុងមួយឆ្នាំ ។ ការប្រាក់ត្រូវបង្គរទុកជារៀងរាល់ថ្ងៃ ហើយបញ្ចូលទៅក្នុងគណនីមូលនិធិសិក្សាអប់រំ រៀងរាល់ដំណាច់ឆមាសនីមួយៗ ។