www.acledabank.com.kh

navigate_nextផលិតផល និង​សេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវា​បញ្ញើ-សន្សំnavigate_nextគណនី​មូលនិធិ​បរធន

គណនី​មូលនិធិបរធន 

ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​កាត់​បន្ថយ​បទល្មើស​ផ្សេងៗ​ដែល​អាច​កើត​មាន​ជា​យថាហេតុ ដោយ​ការ​រក្សា​ទុក​សាច់ប្រាក់​សុទ្ធ​ដោយ​ផ្ទាល់ខ្លួន​របស់​លោក​អ្នក ធនាគារ​អេស៊ីលីដា​បាន​បង្កើត​សេវា​បញ្ញើ-សន្សំ​មួយ​ប្រភេទ​ឈ្មោះ គណនី​មូលនិធិ​បរធន ដែល​ធនាគារ​អេស៊ីលីដា​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ថែរក្សា គ្រប់គ្រង និង​ចាត់ចែង​សាច់ប្រាក់​ដែល​លោក​អ្នក ឬ​ភាគី​ទី​បី​បាន​ដាក់​បញ្ញើ-សន្សំ​នៅ​ក្នុង​គណនី​នេះ​ជា​មួយ​ធនាគារ ក្នុង​គោលបំណង​សម្រាប់​ការ​ចំណាយ​ផ្សេងៗ​ផ្ទាល់​ខ្លួន ឬ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក​អ្នក ក្រោយ​ពេល​ចូល​និវត្តន៍ ។

ឥឡូវ​នេះ​លោក​អ្នក​អាច​ស្នើ​សុំ​បើក​គណនី​ថ្មី នៅ​លើ​កុំព្យូទ័រ ឬ​ទូរសព្ទ​ដៃ បាន​គ្រប់​ពេល​វេលា។

សំណើបើកគណនី

គុណប្រយោជន៍

លក្ខណៈ​ពិសេស

ទំហំសាច់ប្រាក់ក្នុង​គណនី

ដើម្បីឱ្យ​គណនី​មូលនិធិ​សោធន​និវត្តន៍ អាច​ដំណើរការ​ទៅ​បាន លោក​អ្នក​ត្រូវ​ដាក់​ប្រាក់​តម្កល់​ដំបូង​ចំនួន ២០០.០០០រៀល, ៥០​ដុល្លារ​អាមេរិក, ២.០០០បាត ឬ​សមមូល​ជា​មួយ​ប្រាក់​ផ្សេងៗ​ទៀត ។ នៅ​ពេល​មាន​ប្រតិបត្តិការ​ដាក់-ដក​សាច់ប្រាក់ លោក​អ្នក​ត្រូវ​ប្រាកដ​ថា សមតុល្យ​នៅ​ក្នុង​គណនី​មិនត្រូវឱ្យ​ទាប​ជាង ២០០.០០០រៀល, ៥០​ដុល្លារ​អាមេរិក, ២.០០០បាត ឬ​សមមូល​ជា​មួយ​ប្រាក់​ផ្សេងៗ​ទៀត​ឡើយ ។

អត្រា​ការប្រាក់

ធនាគារ​អេស៊ីលីដា​ផ្តល់​ជូន​អត្រា​ការប្រាក់​សម្រាប់​គណនី​មូលនិធិ​សោធន​និវត្តន៍ ស្មើ​នឹង ៥% ក្នុង​មួយ​ឆ្នាំ ។ ការប្រាក់​ត្រូវ​បង្គរ​ជា​រៀង​រាល់​ថ្ងៃ និង​បញ្ចូល​ទៅ​ក្នុង​គណនី​នៅ​រៀង​រាល់​ដំណាច់​ឆ្នាំ ។

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើឥឡូវនេះ

ធនាគារពិតស្ថិតនៅ​ក្នុង​ដៃ​លោកអ្នក! មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ៣,៥៨លាននាក់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២០៣ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ