navigate_nextផលិតផល និងសេវាnavigate_nextឯកត្តជនnavigate_nextសេវាចាត់ចែងសាច់ប្រាក់navigate_nextសេវាបញ្ញើតាមរយៈប្រអប់សុវត្ថិភាព
សេវាបញ្ញើតាមរយៈប្រអប់សុវត្ថិភាព
សេវាបញ្ញើតាមរយៈប្រអប់សុវត្ថិភាព គឺជាប្រភេទសេវាបញ្ញើមួយ ដែលធនាគារទទួលថែរក្សា គ្រប់គ្រង និងចាត់ចែងរាល់ទ្រព្យសម្បត្តិ ដូចជាឯកសារនិងវត្ថុមានតម្លៃផ្សេងៗ ដែលអតិថិជនបានដាក់បញ្ញើជាមួយ ។ ធនាគារទទួលខុសត្រូវទាំងស្រុងចំពោះការខូចខាត ឬបាត់បង់នូវទ្រព្យសម្បត្តិដែលអតិថិជនបានដាក់បញ្ញើ ។
ដោយឡែក ចំពោះធនាគារអេស៊ីលីដា សេវាបញ្ញើតាមរយៈប្រអប់សុវត្ថិភាពនាពេលបច្ចុប្បន្ននេះ ទទួលថែរក្សា គ្រប់គ្រង និងចាត់ចែងតែឯកសារមានតម្លៃផ្សេងៗ ដែលអតិថិជនបានយកមកដាក់បញ្ញើតែប៉ុណ្ណោះ ដែលរួមមានដូចជា ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ លិខិតបណ្តាំមរតកឬពិន័យកម្ម ឯកសារដែលពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ អនុស្សរណៈនិងលក្ខន្តិកៈរបស់អង្គការឬក្រុមហ៊ុន គោលការណ៍របស់ស្ថាប័ន និងឯកសារមានតម្លៃផ្សេងៗទៀត ។
អត្ថប្រយោជន៍
- ការចំណាយលើកម្រៃសេវាសមរម្យ
- រក្សាការសម្ងាត់ និងមានសុវត្ថិភាពខ្ពស់
- មានភាពងាយស្រួល ហើយការបម្រើរហ័សទាន់ចិត្ត
- កាត់បន្ថយរាល់ការខូចខាត ឬបាត់បង់ឯកសារមានតម្លៃផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ ។
លក្ខណៈពិសេស
- ទទួលបញ្ញើតែឯកសារមានតម្លៃ
- ទទួលបញ្ញើតែឯកសារច្បាប់ដើមប៉ុណ្ណោះ
- ឯកសារដែលអតិថិជនបានដាក់បញ្ញើ ត្រូវរក្សាទុកក្នុងប្រអប់សុវត្ថិភាព
- ផ្តល់វិញ្ញាបនបត្រទទួលបញ្ញើឯកសារជូនអតិថិជន
- មានតែអ្នកដាក់ផ្ញើតែប៉ុណ្ណោះ ដែលមានសិទ្ធិដកឯកសារដែលបានដាក់បញ្ញើត្រឡប់វិញ ។
កម្រៃសេវា
ប្រភេទឯកសារ | កម្រៃសេវាក្នុងមួយឆ្នាំ |
---|---|
លិខិតបណ្តាំមរតក ឬពិន័យកម្ម | ១៥ដុល្លារ/ច្បាប់ |
គោលការណ៍របស់ស្ថាប័ន | ២៥ដុល្លារ/ច្បាប់ |
ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ | ២៥ដុល្លារ/ច្បាប់ |
អនុស្សរណៈ និងលក្ខន្តិកៈ | ៣០ដុល្លារ/ច្បាប់ |
ឯកសារពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ | ៣៥ដុល្លារ/ច្បាប់ |
លក្ខខណ្ឌតម្រូវ
- អតិថិជនអាចមកទាក់ទងដោយផ្ទាល់ នៅតាមសាខាធនាគារអេស៊ីលីដា ដើម្បីទទួលបានព័ត៌មានលម្អិតស្តីពីសេវាបញ្ញើតាមរយៈប្រអប់សុវត្ថិភាព
- បំពេញពាក្យស្នើសុំបើកគណនី (ករណីចាំបាច់) និងបំពេញពាក្យស្នើសុំប្រើប្រាស់សេវាបញ្ញើតាមរយៈប្រអប់សុវត្ថិភាព ដោយភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើមដែលត្រូវដាក់ផ្ញើ គំរូហត្ថលេខាសម្រាប់ដកឯកសារបញ្ញើត្រឡប់វិញ និងឯកសារយោងមួយចំនួនទៀត ដូចខាងក្រោម ៖
- ចំពោះអតិថិជនជាឯកត្តជន
- ច្បាប់ថតចម្លងឯកសារសម្គាល់អត្តសញ្ញាណដែលមានសុពលភាពរបស់អ្នកស្នើសុំប្រើប្រាស់សេវា
- ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរបស់អ្នកដែលបានផ្តល់គំរូហត្ថលេខា ចំពោះការដកឯកសារបញ្ញើដែលតម្រូវឱ្យមានអ្នកពាក់ព័ន្ធដឹងឮ
- ឯកសារផ្សេងៗ (ប្រសិនបើចាំបាច់)
- ចំពោះអតិថិជនជាក្រុមហ៊ុន អង្គការ ឬស្ថាប័ន
- ច្បាប់ថតចម្លងឯកសារសម្គាល់អត្តសញ្ញាណដែលមានសុពលភាពរបស់អ្នកដែលអង្គការ ឬស្ថាប័ន ប្រគល់សិទ្ធិ
- ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរបស់អ្នកដែលបានផ្តល់គំរូហត្ថលេខា ចំពោះការដកឯកសារបញ្ញើដែលតម្រូវឱ្យមានអ្នកពាក់ព័ន្ធដឹងឮ
- ច្បាប់ថតចម្លងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬលិខិតអនុញ្ញាតឱ្យដំណើរការស្ថាប័ន ឬអង្គការ
- ឯកសារផ្សេងៗ (ប្រសិនបើចាំបាច់)
- ចុះហត្ថលេខា/ផ្តិតស្នាមមេដៃ និង/ឬបោះត្រា លើវិក្កយបត្របញ្ញើឯកសារជាមួយអ្នកតំណាងធនាគារអេស៊ីលីដា
- ពិនិត្យ និងផ្ទៀងផ្ទាត់លើវិក្កយបត្រទទួលបញ្ញើឯកសារ ដែលផ្តល់ជូនដោយធនាគារឱ្យបានត្រឹមត្រូវ ។
បញ្ជាក់ ៖ ករណីឯកសារបញ្ញើមិនមែនជាកម្មសិទ្ធិរបស់អ្នកស្នើប្រើប្រាស់សេវា អ្នកផ្ញើត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់អះអាង ទទួលដឹងឮ និងអនុញ្ញាតជាផ្លូវការពីបុគ្គល/ភាគី ដែលជាម្ចាស់កម្មសិទ្ធិស្របច្បាប់ និង/ឬ ពីបុគ្គល/ភាគី ដែលជាប់ពាក់ព័ន្ធ នៃឯកសារបញ្ញើនេះជូនធនាគារអេស៊ីលីដា ។
ការខូចខាត ឬបាត់បង់វិក្កយបត្រទទួលបញ្ញើឯកសារ
- ក្នុងករណីដែលវិក្កយបត្រទទួលបញ្ញើឯកសារបានខូចខាត ឬបាត់បង់ មុនពេលប្រគល់ជូនធនាគារអេស៊ីលីដា ឬមុនពេលដកយកឯកសារបញ្ញើត្រឡប់វិញ អតិថិជនត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកធនាគារអេស៊ីលីដា សាខាខេត្ត-ក្រុង ឬស្រុក-ខណ្ឌ ដែលខ្លួនបានស្នើសុំប្រើប្រាស់សេវាបញ្ញើតាមរយៈប្រអប់សុវត្ថិភាព ដោយភ្ជាប់មកជាមួយនូវច្បាប់ថតចម្លងឯកសារសម្គាល់ខ្លួន ដែលមានសុពលភាព ដូចដែលគាត់បានផ្តល់ជូនធនាគារនៅពេលស្នើសុំប្រើប្រាស់សេវានេះ ។
- លិខិតបញ្ជាក់ដឹងឮអំពីការខូចខាត ឬបាត់បង់វិក្កយបត្រទទួលបញ្ញើឯកសារ ពីអ្នកដែលពាក់ព័ន្ធ (ករណីអតិថិជនជាឯកត្តជន ហើយមានអ្នកដែលពាក់ព័ន្ធនឹងការបញ្ញើឯកសារ), ពីតំណាងនីតិបុគ្គល (ករណីអតិថិជនជាក្រុមហ៊ុន ឬស្ថាប័ន) ។
- បំពេញពាក្យស្នើសុំវិក្កយបត្រទទួលបញ្ញើឯកសារទុតិយតា "Duplicated" ។
- ពិនិត្យ និងផ្ទៀងផ្ទាត់លើវិក្កយបត្រទទួលបញ្ញើឯកសារទុតិយតា ដែលធនាគារផ្តល់ជូនឱ្យបានត្រឹមត្រូវ ។
- បង់កម្រៃសេវា ១០ដុល្លារអាមេរិក សម្រាប់ការចេញវិក្កយបត្រទទួលបញ្ញើឯកសារទុតិយតា ជាសាច់ប្រាក់សុទ្ធ ឬអនុញ្ញាតឱ្យធនាគារកាត់ចេញពីគណនីរបស់ខ្លួន ដូចដែលបានបញ្ជាក់នៅក្នុងពាក្យស្នើសុំប្រើប្រាស់សេវា ។
កម្រៃសេវាខាងលើត្រូវបានកំណត់ឡើងក្នុងគោលបំណងជម្រាបជូនជាព័ត៌មានប៉ុណ្ណោះ និងអាចមានការកែប្រែ ។ សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។