navigate_nextផលិតផល និងសេវាnavigate_nextឯកត្តជនnavigate_nextសេវាបញ្ញើ-សន្សំnavigate_nextគណនីមូលនិធិបរធន
គណនីមូលនិធិបរធន
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយបទល្មើសផ្សេងៗដែលអាចកើតមានជាយថាហេតុ ដោយការរក្សាទុកសាច់ប្រាក់សុទ្ធដោយផ្ទាល់ខ្លួនរបស់លោកអ្នក ធនាគារអេស៊ីលីដាបានបង្កើតសេវាបញ្ញើ-សន្សំមួយប្រភេទឈ្មោះ គណនីមូលនិធិបរធន ដែលធនាគារអេស៊ីលីដាទទួលខុសត្រូវក្នុងការថែរក្សា គ្រប់គ្រង និងចាត់ចែងសាច់ប្រាក់ដែលលោកអ្នក ឬភាគីទីបីបានដាក់បញ្ញើ-សន្សំនៅក្នុងគណនីនេះជាមួយធនាគារ ក្នុងគោលបំណងសម្រាប់ការចំណាយផ្សេងៗផ្ទាល់ខ្លួន ឬក្នុងក្រុមគ្រួសាររបស់លោកអ្នក ក្រោយពេលចូលនិវត្តន៍ ។
ឥឡូវនេះលោកអ្នកអាចស្នើសុំបើកគណនីថ្មី នៅលើកុំព្យូទ័រ ឬទូរសព្ទដៃ បានគ្រប់ពេលវេលា។
សំណើបើកគណនីគុណប្រយោជន៍
- ធានាបាននូវសុវត្ថិភាពខ្ពស់ក្នុងការថែរក្សា គ្រប់គ្រង ឬចាត់ចែងសាច់ប្រាក់ ដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួន ក្រោយពេលចូលនិវត្តន៍
- ទទួលបានអត្រាការប្រាក់ខ្ពស់ជាងគណនីបញ្ញើសំចៃធម្មតា
- លើកកម្ពស់កម្រិតជីវភាពឱ្យកាន់តែប្រសើរក្នុងវ័យចូលនិវត្តន៍
- ទទួលបានឱកាសក្នុងការប្រើប្រាស់ផលិតផល និងសេវាផ្សេងៗទៀតរបស់ធនាគារ ។
លក្ខណៈពិសេស
- គណនីឯកត្តជន
- ជាប្រភេទគណនីបញ្ញើសំចៃ ដែលលោកអ្នកអាចជ្រើសរើសយកការប្រើប្រាស់សៀវភៅប្រាក់បញ្ញើ ឬប័ណ្ណព័ត៌មានគណនី
- ទទួលបានអត្រាការប្រាក់ខ្ពស់ជាងគណនីបញ្ញើសំចៃធម្មតា ការប្រាក់បង្គរជារៀងរាល់ថ្ងៃ និងបញ្ចូលទៅក្នុងគណនីនៅរៀងរាល់ដំណាច់ឆ្នាំ
- ទំហំសាច់ប្រាក់ដែលត្រូវដាក់ចូលក្នុងគណនីនេះ អាស្រ័យលើកិច្ចព្រមព្រៀង
- អាចដកប្រាក់បានតាមតម្រូវការក្រោយកាលបរិច្ឆេទដែលម្ចាស់គណនីបានចូលនិវត្តន៍ តាមអាយុកាលកំណត់ ដោយអនុលោមទៅតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា
- អាចដកប្រាក់មុនអាយុកាលចូលនិវត្តន៍បាន ប៉ុន្តែត្រូវបង់កម្រៃសេវា ។
- គណនីក្រុមហ៊ុន
- ជាប្រភេទគណនីបញ្ញើសំចៃ ដែលអាចជ្រើសរើសយកការប្រើប្រាស់សៀវភៅប្រាក់បញ្ញើ ឬប័ណ្ណព័ត៌មានគណនី
- ដាក់មូលនិធិសោធននិវត្តន៍ (Retirement Fund, Pension Fund, or Provident Fund) របស់កម្មករនិយោជិតទាំងអស់ នៅក្នុងគណនីរួមមួយ
- អាចបែងចែកមូលនិធិឱ្យកម្មករនិយោជិតតាមកិច្ចព្រមព្រៀង ចេញពីគណនីនេះដោយផ្ទាល់ ក្រោយពេលបញ្ចប់គម្រោង ឬកម្មករនិយោជិតណាម្នាក់ចូលនិវត្តន៍ ឬសុំលាឈប់ពីការងារ
- ទទួលបានអត្រាការប្រាក់ខ្ពស់ជាងគណនីបញ្ញើសំចៃធម្មតា ការប្រាក់បង្គរជារៀងរាល់ថ្ងៃ និងបញ្ចូលទៅក្នុងគណនីនៅរៀងរាល់ដំណាច់ឆ្នាំ
- ទំហំសាច់ប្រាក់ដែលត្រូវដាក់ចូលក្នុងគណនីនេះ អាស្រ័យលើកិច្ចព្រមព្រៀង
- អាចដកប្រាក់ ឬផ្ទេរចូលគណនីរបស់កម្មករនិយោជិតបានតាមតម្រូវការ ក្រោយពេលបញ្ចប់គម្រោង ឬបុគ្គលិកណាម្នាក់ដល់អាយុកាលចូលនិវត្តន៍
- អាចដកប្រាក់ ឬផ្ទេរចូលគណនីរបស់កម្មករនិយោជិត មុនពេលបញ្ចប់គម្រោង ឬមុនអាយុកាលចូលនិវត្តន៍បាន ប៉ុន្តែត្រូវបង់កម្រៃសេវា ។
ទំហំសាច់ប្រាក់ក្នុងគណនី
ដើម្បីឱ្យគណនីមូលនិធិសោធននិវត្តន៍ អាចដំណើរការទៅបាន លោកអ្នកត្រូវដាក់ប្រាក់តម្កល់ដំបូងចំនួន ២០០.០០០រៀល, ៥០ដុល្លារអាមេរិក, ២.០០០បាត ឬសមមូលជាមួយប្រាក់ផ្សេងៗទៀត ។ នៅពេលមានប្រតិបត្តិការដាក់-ដកសាច់ប្រាក់ លោកអ្នកត្រូវប្រាកដថា សមតុល្យនៅក្នុងគណនីមិនត្រូវឱ្យទាបជាង ២០០.០០០រៀល, ៥០ដុល្លារអាមេរិក, ២.០០០បាត ឬសមមូលជាមួយប្រាក់ផ្សេងៗទៀតឡើយ ។
អត្រាការប្រាក់
ធនាគារអេស៊ីលីដាផ្តល់ជូនអត្រាការប្រាក់សម្រាប់គណនីមូលនិធិសោធននិវត្តន៍ ស្មើនឹង ៥% ក្នុងមួយឆ្នាំ ។ ការប្រាក់ត្រូវបង្គរជារៀងរាល់ថ្ងៃ និងបញ្ចូលទៅក្នុងគណនីនៅរៀងរាល់ដំណាច់ឆ្នាំ ។