www.acledabank.com.kh

navigate_nextព័ត៌មាន​អំពី​ធនាគារnavigate_nextហេតុការណ៍ និង​តួលេខnavigate_nextភាគហ៊ុនិកnavigate_nextអេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់

ភាគហ៊ុនិក

អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ (AFT)

AFT ជា​អ្នក​បន្ត​វេន​ពី អង្គការ អេស៊ីលីដា ដោយ​អនុ​លោម​តាម​អនុ​ក្រឹត្យ​លេខ: ៤៧៦ អនក្រ-បក ចុះ​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ​២០១៣ របស់​រាជ​រដ្ឋា​ភិបាល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ស្តី​ពី​បរធន​បាល​កិច្ច​ហិរញ្ញវត្ថុ និង​ប្រកាស​លេខ: ១០៤១ សហវ-ប្រក ចុះ​ថ្ងៃ​ទី២៦ ខែ​កញ្ញា ឆ្នាំ​២០១៤ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការ​គ្រប់​គ្រង និង​ការ​ត្រួត​ពិនិត្យ​បរធន​បាល​កិច្ច​ហិរញ្ញវត្ថុ ។ AFT បាន​ទទួល​វិញ្ញា​បន​បត្រ​ចុះ​បញ្ជី​បរធន​បាល​កិច្ច​ហិរញ្ញវត្ថុ លេខៈ ២៦៩ សហវ.អឧហ ចុះ​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ​២០១៥ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​មាន​ការិយាល័យ​ចុះ​បញ្ជី​នៅ​អគារ​លេខ​៦១ មហាវិថី​ព្រះ​មុនីវង្ស សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ។

AFT មាន​គោល​បំណង និង​តួនាទី ដូច​ខាង​ក្រោម ៖

AFT ជា​ភាគហ៊ុនិក​មួយ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​បាន​បង្កើត​ឡើង អនុលោម​តាម​ច្បាប់​នៃ​រាជ​រដ្ឋា​ភិបាល​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា មាន​គោល​ដៅ​លើក​ទឹក​ចិត្ត​ដល់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឱ្យ​ប្រកាន់​ខ្ជាប់​នូវ​គោល​បំណង ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម និង​រក្សា​នូវ​សញ្ជាតិ​ជា​ក្រុមហ៊ុន​ខ្មែរ របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ AFT ត្រូវ​បន្ត​អនុវត្ត​ដោយ​ផ្ទាល់ និង​ដាច់​ដោយ​ឡែក​នូវ​គោល​បំណង​មិន​រក​ប្រាក់​ចំណេញ ដូច​បាន​រៀប​រាប់​ខាង​លើ ។ AFT ធ្វើ​សកម្មភាព​ជា​ប្រយោជន៍​ដល់​ជន​ទូទៅ និង​មិន​អនុវត្ត​គោល​បំណង​ចម្បង ដើម្បី​ផល​ប្រយោជន៍​ពាណិជ្ជកម្ម​ឯកជន​ផ្ទាល់​ខ្លួន​ឡើយ ។ AFT មិន​មែន​ជា​ស្ថាប័ន​នយោបាយ និង​មិន​ចំណុះ​ឱ្យ​គណៈ​បក្ស​នយោបាយ​ណា​មួយ​ឡើយ ។ AFT អាច​ប្រើ​ប្រាស់​មធ្យោបាយ​ហិរញ្ញវត្ថុ ដូច​បាន​កំណត់​ក្នុង​លក្ខន្តិកៈ​នេះ​តែ​ប៉ុណ្ណោះ ។ គ្មាន​បុគ្គល​ណា​មួយ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ផ្តល់​តម្លៃការ​ខ្ពស់​ដោយ​វិសមាមាត្រ ឬ​ទទួល​បាន​ពី​ការ​ចំណាយ ដែល​ផ្ទុយ​ទៅ​នឹង​គោល​បំណង​នៃ AFT ឡើយ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៨៣ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ