www.acledabank.com.kh

navigate_nextព័ត៌មាន​អំពី​ធនាគារnavigate_nextហេតុការណ៍ និង​តួលេខnavigate_nextភាគហ៊ុនិកnavigate_nextSMBC

ភាគហ៊ុនិក

Sumitomo Mitsui Banking Corporation (SMBC)

SMBC គឺជា​ធនាគារជប៉ុន​ធំមួយ ដែលមាន​ប្រតិបត្តិការ​ទូទាំងពិភពលោក។ តាមរយៈ​សាខា​ក្នុងស្រុក (មិនរាប់បញ្ចូល​អនុសាខា និង​ភ្នាក់ងារ​ធនាគារ) ក្នុង​ប្រទេសជប៉ុន និង​សាខា​ក្រៅប្រទេស (រាប់បញ្ចូល​ទាំងបុត្រសម្ព័ន្ធ អនុសាខា និង​ការិយាល័យតំណាង) នៅ​ទូទាំងពិភពលោក SMBC ផ្តល់​សេវាកម្ម​យ៉ាងសម្បូរបែប​ដូចជា ប្រាក់បញ្ញើ សាជីវកម្មហិរញ្ញវត្ថុ គម្រោងហិរញ្ញវត្ថុ ការវិនិយោគមូលបត្រ ការផ្ទេរប្រាក់ ការប្តូរប្រាក់ សេវាថែរក្សា និង​គ្រប់គ្រង​ប័ណ្ណបំណុល​សាជីវកម្ម សេវាធានាទិញមូលបត្រហិរញ្ញវត្ថុ​នាពេល​អនាគត និងសេវា Investment Trust Sales។

SMBC ប្តេជ្ញា​ធ្វើការ​ឆ្ពោះទៅ​គោលដៅ​របស់ខ្លួន គឺ “ពន្លឿន​យុទ្ធសាស្ត្រ​ផ្តោតលើ​អាស៊ី”។ SMBC បាន​វិនិយោគ​ធនធាន​របស់ខ្លួន​យ៉ាងសកម្ម​ក្នុង​ប្រទេស​ជាច្រើន​នៅ​តំបន់អាស៊ី ដែលមាន​សក្តានុពល​រីកចម្រើនខ្លាំង។ ដើម្បី​ផ្តល់ជូន​អតិថិជន​របស់​ធនាគារ អេស៊ីលីដា ឱ្យ​ទទួលបាន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​សមាហរ័ណកម្ម​បានល្អប្រសើរ SMBC បាន​ផ្តល់​អ្នកជំនាញ​ជាន់ខ្ពស់​មក​បម្រើការ​ជា​ទីប្រឹក្សា​នៅក្នុងផ្នែកសាជីវកម្ម​អន្តរជាតិ​របស់​ធនាគារ អេស៊ីលីដា ចាប់តាំងពី​ឆ្នាំ២០១៣ ។

ក្រុមហ៊ុនមេរបស់ SMBC គឺ Sumitomo Mitsui Financial Group, Inc. (SMFG) បាន​ចុះបញ្ជី​នៅ​ផ្សារភាគហ៊ុនតូក្យូ Nagoya និង New York Exchange។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី SMBC សូមទស្សនា​គេហទំព័រ៖ www.smfg.co.jp/english ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៤៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖