www.acledabank.com.kh

navigate_nextព័ត៌មាន​អំពី​ធនាគារnavigate_nextហេតុការណ៍ និង​តួលេខnavigate_nextភាគហ៊ុនិកnavigate_nextTriodos

ភាគហ៊ុនិក

Triodos Fair Share Fund & Triodos Microfinance Fund

Triodos Microfinance Fund និង Triodos Fair Share Fund គឺជា​មូលនិធិ​វិនិយោគ​ពីរ ដែល​គ្រប់គ្រង​ដោយ Triodos Investment Management។ Triodos Investment Management គឺជា​បុត្រសម្ព័ន្ធ​ពេញលេញ និង​កាន់កាប់​ភាគហ៊ុន​ចំនួន១០០% ដោយ​ធនាគារ Triodos ដែល​ជា​ធនាគារមួយ មាន​និរន្តរភាព​ឈានមុខគេ​នៅ​លើពិភពលោក។ មូលនិធិនេះ ផ្តោត​ការយកចិត្តទុកដាក់​ទៅ​លើ​ការផ្តល់​សេវាហិរញ្ញវត្ថុ​ជូនប្រជាជន និង​សហគ្រាសខ្នាតតូច និងមធ្យម ដែលមាន​ចំណូលទាប​នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍ ដើម្បី​រួមចំណែកក្នុង បរិយាប័ន្នហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព។

Triodos Microfinance Fund (TMF) បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ២០០៩ និង​ជា​មូលនិធិបើក-បិទ ដោយមាន​ថ្នាក់ភាគហ៊ុន សម្រាប់​វិនិយោគិន​នីតិបុគ្គល អ្នកមានទ្រព្យសម្បត្តិច្រើន និង​អតិថិជន​ធនាគារឯកជន​ទូទាំង​ទ្វីបអឺរ៉ុប។ សកម្មភាព​ចម្បង​របស់​មូលនិធិ​នេះ​ផ្តោតលើ​ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ សហគ្រាសធុនតូច និងមធ្យម ដែល​បាន​បង្កើតឡើង​ដោយ​មាន​ឯកសារបញ្ជាក់​ត្រឹមត្រូវ។

Triodos Fair Share Fund (TFSF) បាន​បង្កើតឡើង​នា​ឆ្នាំ២០០២ ក្នុង​ប្រទេសហូឡង់ គឺជា​មូលនិធិ​ដំបូងគេ​បង្អស់ និង​ដ៏កម្រ​នៅ​ក្នុង​ពិភពលោក ដែល​ផ្តល់ឱកាស​វិនិយោគ​ក្នុង​ស្ថាប័នធនាគារ​ធុនតូច និង​មធ្យម​ដល់​សាធារណជនទូទៅ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៥១ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖