www.acledabank.com.kh
Profile Photo

លោក Kyosuke Hattori, អភិបាល

គណៈ​កម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ៖ គណៈកម្មាធិការ​គ្រប់គ្រង​ហានិភ័យ និង​ព័ត៌មានវិទ្យា

ជនជាតិ​ជប៉ុន កើត​ក្នុង​ឆ្នាំ១៩៧៥ លោក Kyosuke Hattori បាន​ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល នៅ​ខែវិច្ឆិកា ឆ្នាំ២០២១។ លោក​បាន​ចាប់ផ្តើម​ការងារ​ជាមួយ​ធនាគារ Sumitomo (បច្ចុប្បន្នជា Sumitomo Mitsui Banking Corporation (SMBC)) ក្រោយ​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ Sophia ។ នៅ​ខែមេសា ឆ្នាំ២០០១ លោក Hattori ត្រូវ​បាន​តែងតាំង​ជា Assistant Vice President ការិយាល័យ​ធុរកិច្ច​សាជីវកម្ម Shin-Yokohama នៅ SMBC ។ នៅ​ខែតុលា ឆ្នាំ២០០២ លោក Hattori ត្រូវ​បាន​តែងតាំង​ជា Assistant Vice President ការិយាល័យ​សេវាកម្មហិរញ្ញវត្ថុ​សាជីវកម្ម នៅ​រាជធានីតូក្យូ ។ នៅ​ខែធ្នូ ឆ្នាំ២០០៣ លោកត្រូវ​បានផ្ទេរ​ទៅ​បម្រើ​ការងារ​នៅ​សាខាសិង្ហបុរី ។ នៅ​ខែកក្កដា ឆ្នាំ២០០៥ លោកត្រូវ​បាន​ដំឡើង​តំំណែង​ជា Vice President នៃ​សាខា​សិង្ហបុរី ។ នៅ​ខែកក្កដា ឆ្នាំ២០០៩ លោក​ត្រូវ​បាន​តែងតាំង​ជា Vice President នៃការិយាល័យ​ទំនាក់ទំនង​សាធារណៈ​នៅ​រាជធានីតូក្យូ ។ នៅខែតុលា ឆ្នាំ២០១២ លោក​ត្រូវ​បាន​ដំឡើង​តំណែង​ជា Senior Vice President នៃ​ការិយាល័យ​ផែនការ​សាជីវកម្ម នៅ​រាជធានីតូក្យូ ។ លោក​ត្រូវ​បាន​ផ្លាស់ប្តូរកន្លែង​បម្រើការងារ​នៅ នាយកដ្ឋានធុរកិច្ច​ទីផ្សារ​កំពុង​រីកលូតលាស់ និង​ការិយាល័យ​ផែនការ ផ្នែក​ធនាគារអន្តរជាតិ នៅ​ខែមេសា ឆ្នាំ២០១៤ និង២០១៦ ជា​បន្តបន្ទាប់។ នៅ​ខែមេសា ឆ្នាំ២០១៧ លោក​ត្រូវបាន​ដំឡើង​តំណែង​ជា Senior Vice President and Group Head នៃ​ការិយាល័យផែនការ ផ្នែកធនាគារអន្តរជាតិ ។ នៅ​ខែមេសា ឆ្នាំ២០២០ លោក​ត្រូវ​បាន​ផ្លាស់ប្តូរ​កន្លែង​ទៅ​បម្រើ​ការងារ​នៅ​ការិយាល័យ​អភិវឌ្ឍធុរកិច្ច នៅរាជធានីតូក្ យូ។ បន្ទាប់មក លោក​ត្រូវ​បាន​ផ្លាស់ប្តូរ​ការងារ​ទៅ​ប្រទេសសិង្ហបុរី នៅ​ខែមិថុនា ឆ្នាំ២០២១ ក្នុង​តួនាទី​ជា​សហប្រធាន​គ្រប់គ្រង​ទូទៅ​ការិយាល័យផែនការ នាយកដ្ឋាន​អាស៊ីប៉ាស៊ីហ្វិក បច្ចុប្បន្ន លោកមានតួនាទី​ជា​សហប្រធាន​គ្រប់គ្រង​ទូទៅ​នៅ​ការិយាល័យធុរកិច្ចអាស៊ី នាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក ។ លោក​បាន​បញ្ចប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ ឯកទេសច្បាប់ នៅខែមីនា ឆ្នាំ១៩៩៨ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៩១៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖