www.acledabank.com.kh
Profile Photo

លោក Albertus Bruggink, អភិបាល

គណៈ​កម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ៖ គណៈកម្មាធិការ​តែងតាំង និង​លាភការ, គណៈកម្មាធិការ​គ្រប់គ្រងហានិភ័យ និង​ព័ត៌មានវិទ្យា

ជនជាតិ​ហូឡង់ កើត​ក្នុង​ឆ្នាំ១៩៦៣ លោកបណ្ឌិត Albertus Bruggink បាន​ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​នៅ​ខែឧសភា ឆ្នាំ២០២១ ។

ក្រៅពី​ធនាគារ អេស៊ីលីដា បច្ចុប្បន្ន លោកបណ្ឌិត​ធ្វើ​ជា​ទីប្រឹក្សាឯករាជ្យ នៅ​ប្រទេសហូឡង់ និង​ធ្វើ​ជា​អ្នកប្រឹក្សា​សាជីវកម្ម​របស់​ក្រុមហ៊ុន ORIX Corporation នៅ​តូក្យូ និង​ជា​ប្រធាន​គណៈកម្មាធិការសវនកម្ម នៃ ORIX Europe ។ លើសពីនេះទៀត លោក​បាន​ចូលរួម​ជាមួយ​ក្រុមប្រឹក្សាភិបាល​មូលនិធិ Westerbork Fund (ប្រទេសហូឡង់) ក្នុង​ខែមករា ឆ្នាំ២០២២ ។ លោក​ក៏​បាន​បម្រើ​ការងារ​នៅ​ធនាគារ Rabobank អស់រយៈពេល​៣០ឆ្នាំ ហើយ​លោក​បាន​កាន់​មុខតំណែង​ជា​ច្រើន ដូចជា ហិរញ្ញវត្ថុ គ្រប់គ្រងហានិភ័យ និងរតនាភិបាល ទីផ្សារមូលធន ទាំងក្នុងស្រុក និងអន្តរជាតិ ដែល​ក្នុងនោះ​លោក​កាន់​តួនាទី​ជា​អភិបាលប្រតិបត្តិ​រយៈពេល​១២ឆ្ន ាំ។ ក្នុង​កំលុង​ពេល​បម្រើការងារ លោកបណ្ឌិត​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ជាច្រើន នៅ​ក្នុង​ប្រទេសហូឡង់ និង​កាន់តំណែង​ជា​ប្រធាន​គណៈកម្មាធិការសវនកម្ម នៃ​ក្រុមប្រឹក្សាភិបាល​ជា​ច្រើន​អាណត្តិ​ផងដែរ ។ លោក​ទទួល​បាន​សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ គ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Twente នៅឆ្នាំ១៩៨៦ និងសញ្ញាបត្របណ្ឌិត ជំនាញវិស្វកម្មហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Twente នៅឆ្នាំ១៩៨៩ ។ បច្ចុប្បន្ន លោកបណ្ឌិតគឺជាសាស្ត្រាចារ្យ ជំនាញវិស្វកម្មហិរញ្ញវត្ថុ និងគ្រប់គ្រងហានិភ័យ នៅសាកលវិទ្យាល័យ Twente ។

បន្ថែមលើនេះ លោកបណ្ឌិត​ក៏​មាន​តួនាទី​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​ផ្តល់​យោបល់​របស់ Medisch Spectrum Twente (ហូឡង់), Ormat Technologies (សហរដ្ឋអាមេរិក), TFG and XAC Bank (ម៉ុងហ្គោលី) និង Gravis Capital Management (ចក្រភពអង់គ្លេស) ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៨៥៩ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖