www.acledabank.com.kh
Profile Photo

លោក កាយ ឡូត, អភិបាល

គណៈ​កម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ៖ គណៈកម្មាធិការ​គ្រប់គ្រងហានិភ័យ និង​ព័ត៌មានវិទ្យា

ជនជាតិខ្មែរ កើត​ក្នុង​ឆ្នាំ១៩៧០ លោក កាយ ឡូត បាន​ចូលរួម​ក្នុង​ក្រុមប្រឹក្សាភិបាល​នៅ​ខែឧសភា ឆ្នាំ២០២១។ លោក​ជា​សហគ្រិន​ម្នាក់​ដែល​មាន​បទពិសោធន៍​ជា​អ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ ធនាគារ ផ្សព្វផ្សាយ និង​ទូរគមនាគមន៍។ កាលពីមុន លោក​ធ្លាប់​បាន​បម្រើការ​ជា​អភិបាលឯករាជ្យ និង​ជា​ប្រធានគណៈកម្មាធិការសវនកម្ម របស់​ស្ថាប័នមីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់បញ្ញើ​ធំ​មួយ​នៅ​កម្ពុជា។

បច្ចុប្បន្ន លោក​គឺ​ជា​ប្រធានក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​សិប្បករអង្គរ ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប និង​ជា​ម្ចាស់ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ផ្សព្វផ្សាយឌីជីថល និង​ក្រុមហ៊ុនសំណង់។ លោក​ក៏​ជា​អភិបាលឯករាជ្យ​របស់​ក្រុមហ៊ុន BSP Finance Cambodia និង Digital Divide Data ដែល​ជា​ក្រុមហ៊ុន​ដែល​មាន​លក្ខណៈ​សង្គម មាន​មូលដ្ឋាន​នៅ​ទីក្រុងញូវយ៉ក។

លោក​បាន​ទទួល​វិញ្ញាបនបត្រ IFRS ពី The Association of Chartered Certified Accountants (ACCA) និង​សញ្ញាបត្រថ្នាក់​អនុបណ្ឌិត​ពី​សាលា Essec Business School ។ លោក​ក៏​បាន​បញ្ចប់ការសិក្សា​ពី​វិទ្យាស្ថាន​អូស្ត្រាលី​សម្រាប់​អភិបាល​ក្រុមហ៊ុន (GAICD)។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៨២០ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖