www.acledabank.com.kh
Profile Photo

លោក Olivier Louis Roger Fouchet, អភិបាល

ជនជាតិបារាំង កើតក្នុងឆ្នាំ១៩៧៨ លោក Olivier Louis Roger Fouchet បានចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៅខែកញ្ញា ឆ្នាំ២០២៥។ លោក Olivier Fouchet មានជំនាញវិជ្ជាជីវៈដ៏សំបូរបែបក្នុងការគ្រប់គ្រងការវិនិយោគ ជាមួយនឹងបទពិសោធន៍សំខាន់ៗក្នុងការដឹកនាំក្រុម និងការគ្រប់គ្រងផលប័ត្រធំៗនៅទូទាំងទីផ្សារហិរញ្ញវត្ថុផ្សេងៗ។

លោក Olivier Fouchet បានចាប់ផ្តើមអាជីពការងារនៅខែមិថុនា ឆ្នាំ២០០១ ជាប្រធានគ្រប់គ្រងប្រាក់ចំណូលថេរនៅ Sinopia Asset Management ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HSBC Asset Management។ លោកបានគ្រប់គ្រងផលប័ត្រមូលបត្របំណុលដែលទាក់ទងនឹងអតិផរណាជាសកល និងអឺរ៉ូ ហើយបានរួមចំណែកដល់គណៈកម្មាធិការវិនិយោគ។ នៅខែមករា ឆ្នាំ២០០៨ លោកបានចូលរួមជាមួយ HSBC Hong Kong ជានាយករង ដែលលោកបានដឹកនាំក្រុមគ្រប់គ្រងមូលនិធិសោធននិវត្តន៍ និងអាណត្តិរបស់ស្ថាប័នដែលមានទ្រព្យសម្បត្តិ ៥.៥ ពាន់លានដុល្លារអាមេរិក។ លោកបានគ្របដណ្តប់លើយុទ្ធសាស្រ្តសកម្ម និងអកម្មនៅក្នុងមូលបត្របំណុលសកល និងទីផ្សារដែលកំពុងរីកចម្រើន និងបង្កើនទំនាក់ទំនងជាមួយអតិថិជននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នៅឆ្នាំ២០១២ លោកបានត្រលប់ទៅបម្រើការនៅប្រទេសបារាំងវិញ ក្នុងតួនាទីជានាយកគ្រប់គ្រងការវិនិយោគរបស់ Allianz France លោក Olivier បានគ្រប់គ្រងចំនួន ៨០ ពាន់លានអឺរ៉ូនៅក្នុងផ្នែក Life & Health និង Casual & Property រួមទាំង ផលប័ត្រទូទៅ និងគណនីដាច់ដោយឡែក។ នៅខែមិថុនា ឆ្នាំ២០១៧ លោក Olivier បានចូលរួមជាមួយ Bred Banque Populaire Group ជានាយកគ្រប់គ្រងវិនិយោគ។

បន្ថែមលើនេះ ចាប់តាំងពីឆ្នាំ២០២១ លោកជាអភិបាលមិនប្រតិបត្តិនៅក្រុមហ៊ុន NJR Invest ក្រុមហ៊ុន Positive Solutions (SAS aggrotech solution) ក្រុមហ៊ុន BRD Cambodia និងក្រុមហ៊ុន BRD Laos ផងដែរ។ លោកក៏មានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលនៅក្រុមហ៊ុន FRP II SAS ក្រុមហ៊ុន FRP V SAS ក្រុមហ៊ុន FRP VI SAS ក្រុមហ៊ុន Foncière Hérouville ក្រុមហ៊ុន FRP VII SAS និងក្រុមហ៊ុន FRP IV SAS។

លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ជំនាញហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ Paris IX Dauphine នៅឆ្នាំ២០០១ និងសញ្ញាបត្របរិញ្ញាបត្រ ជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Paris IX Dauphine នៅឆ្នាំ២០០០។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១០៩ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖